ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បាតុកម្ម​! កម្ម​ករ​ជិត​៤​ពាន់​នាក់​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​​លេខ​២១៧​(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ «Y&W» ជិត​៤​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​បិទផ្លូវ​លេខ​២១៧ ដើម្បី​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ថៅកែ​ជា​ច្រើន​ចំណុច ប៉ុន្តែ​ចំណុច​សំខាន់​ដែល​ជាដើម​ចម​នៃ​ការ​ផ្ទុះ​ជា​បាតុកម្ម​នេះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ចំនួន​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​តែ​ម្ដង ។…

រាជធានី​ភ្នំពេញ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ «Y&W» ជិត​៤​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​កូដកម្ម​បិទផ្លូវ​លេខ​២១៧ ដើម្បី​តវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ពី​ថៅកែ​ជា​ច្រើន​ចំណុច ប៉ុន្តែ​ចំណុច​សំខាន់​ដែល​ជាដើម​ចម​នៃ​ការ​ផ្ទុះ​ជា​បាតុកម្ម​នេះ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​ចំនួន​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​តែ​ម្ដង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​រោងចក្រ Y&W ដែល​មាន​ទីតាំង ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​២១៧ ក្នុងភូមិ​ព្រែ​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

កម្មករ​ម្នាក់​បាន​និយាយ​ថា ពួក​គាត់​ធ្វើការ​តវ៉ា​តែ​ក្នុង​រោងចក្រ​ទេ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ពី​ថៅកែ ក្នុង​នោះ​មាន​១​ចំណុច​សំខាន់ គឺ​សុំ​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​៥​ថ្ងៃ ខណៈ​ដែល​ថៅកែ​បាន​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក​ត្រឹមតែ​៣​ថ្ងៃ​ប៉ុណ្ណោះ​។ រយៈពេល​៣​ថ្ងៃ​សម្រាប់​កម្មករ​ដែល​មានផ្ទះ​នៅ​ខេត្ត​ឆ្ងាយ​គ្រាន់តែ​ទៅ​និង​មក​គ្រប់​ទៅ​ហើយ​មិន​អាច​ធ្វើបុណ្យ​ទាន់​បាន​ឡើយ ។ ដូច្នេះ​ហើយ​ទើប​ពួក​គាត់​សុំ​ចំនួន​៥​ថ្ងៃ ប៉ុន្តែ​ថៅកែ​មិន​ព្រម​ទើប​ថ្ងៃនេះ​សម្រេចចិត្ត​នាំ​គ្នា​ចេញ​ក្រៅ​បិទផ្លូវ​ដើម្បី​ព​ន្លឿ​ន​ការ​ដោះស្រាយ​តែ​ម្តង ។

កម្មករ​បាន​បន្ត​ទៀត​ថា នៅ​ក្នុង​រោងចក្រ​នេះ​មាន​កម្មករ​កម្មការិនី​បម្រើ​ការងារ​សរុប​ចំនួន​៣៨៨៣​នាក់ ហើយ​ពួក​គាត់​ក៏​បានដឹង​ដែរ​ថា​ការ​បិទផ្លូវ​ពុំ​មែន​ជា​រឿង​ត្រឹមត្រូវ​នោះ​ទេ គឺជា​ការ​ខុសច្បាប់​ទាំងស្រុង និង​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សាធារណជន​ទូទៅ​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​គ្មាន​ដំណោះស្រាយ​ទើប​ធ្វើ​បែប​នេះ ។

ពិសេស​ទៀត​ក៏​នៅ​មាន​លក្ខខណ្ឌ​ក​១​ចំណុច​សំខាន់​ទៀត​ដែរ​ដែល​ត្រូវ​តែ​ទាមទារ​ជា​ចាំបាច់​នោះ គឺ​សុំ​ឲ្យ​រោងចក្រ​បើ​ក​ប្រាក់ខែ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១៥ គឺ​សុំ​បើក​នៅ​ត្រឹម​ថ្ងៃ​ទី​១០​វិញ ព្រោះ​ត្រូវ​ទៅ​ភ្ជុំបិណ្ឌ ។

បាន​កត់​សម្គាល់ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​កម្មករ​កម្មការិនី​បាន​នាំ​គ្នា​បិទផ្លូវ​លេខ​២១៧ ហៅ​ផ្លូវ​ចំការ​ដូង​បង្ក​ឲ្យ​មានការ​កកស្ទះ​ចរាចរ​ផង​ដែរ ហើយ​ភ្លាម​ៗ​នោះ​អាជ្ញាធរ​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​អភិបាលរង​ខណ្ឌ ជ គឹ​ម​ស៊​រ រួម​ជាមួយ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​អធិការ ជឹ​ម ស៊ី​ថា បាន​ចុះ​ទៅ​សម្របសម្រួល​ជាមួយ​កម្មករ​ទើប​បើកផ្លូវ​ឡើង​វិញ ហើយ​ឲ្យ​តំណាង​កម្មករ​និង​តំណាង​រោងចក្រ​ជួប​ដោះស្រាយ​គ្នា​ជា​ថ្មី​ដើម្បី​បញ្ចប់រឿង​វិវាទ​នេះ ។ ចំពោះ​ដំណោះស្រាយ​ខាង​ថៅកែ​រោងចក្រ​យល់ព្រម​តាម​ការ​ទាមទារ​របស់​កម្មករ​ខាងលើ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ