ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

SME ធ្វើ​ពិពិធ​កម្ម​ខ្សែ​ច្រ​វ៉ា​ក់​ជា​បណ្ដុំ​តែ​មួយ​ពង្រឹង​ផ្គត់ផ្គង់​ក្នុងស្រុក ខណៈ​EBA ផ្នែក​ខ្លះ​ត្រូវ​បាន​ដក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​កម្ពុជា​បាន​ជួប​នូវ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ផង និង​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ខ្លះ​នៃ «​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​» (EBA) ផង​ធ្វើ​អោយ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា (SME) ត្រូវធ្វើ​ពិពិធ​កម្ម​ខ្សែ​ច្រ​វ៉ា​ក់​របស់​ខ្លួន…

រាជធានី​ភ្នំពេញ ៖ ដោយសារ​តែ​កម្ពុជា​បាន​ជួប​នូវ​បញ្ហា​ជំងឺ​កូ​វី​ដ​១៩​ផង និង​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ខ្លះ​នៃ «​ទំនិញ​គ្រប់យ៉ាង​លើកលែងតែ​សព្វាវុធ​» (EBA) ផង​ធ្វើ​អោយ​វិស័យ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា (SME) ត្រូវធ្វើ​ពិពិធ​កម្ម​ខ្សែ​ច្រ​វ៉ា​ក់​របស់​ខ្លួន ដើម្បី​ជំរុញ​ដល់​ការ​ផលិត ដោះស្រាយ​ប​ញ្ហ​ប្រឈម និង​ស្វែ​ករក​ទីផ្សារ​សម្រាប់​ក្នុងស្រុក ។

ដើម្បី​អោយ​វិស័យ​នេះ​កាន់តែ​មាន​សន្ទុះ និង​រីក​ចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​នោះ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ថា នឹង​កៀងគរ SME ទាំងអស់​ទៅ​ជា​បណ្ដុំ​ទីតាំង​មួយ​កន្លែង ដោយ​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ក្នុងស្រុក​មួយ បាន​ចាប់ផ្ដើម​បង្កើត​ទីតាំង​សម្រាប់​ជួយ​ដល់ SME ក្នុង​ការ​ចងក្រង​នេះ​ហើយ ។

បើ​តាម​លោក​ឧកញ៉ា តែ តាំង​ប៉រ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា វា​ដល់​ពេល​ដែល​សហគ្រាស​ទាំងអស់​ចងក្រង​ជា​បណ្ដុំ​ហើយ ហើយ​បើសិនជា​មិន​ចងក្រង​ជា​បណ្ដុំ​តែ​មួយ​នោះ សហគ្រាស​ខ្នាត​តូច​និង​មធ្យម​បាន​ត្រឹមតែ​ធ្វើ​អាជីវកម្ម​ជា​លក្ខណៈ​គ្រួសារ នៅ​តាម​ផ្ទះ​ប៉ុណ្ណោះ ហើយ​រដ្ឋាភិបាល​ក៏​ដូច​ជា FASME មិនដឹង​ពី​ខ្សែ​ច្រ​វ៉ា​ក់​ផលិត និង​អាច​ជួយ​ពួក​គេ​បាន​ដោយ​របៀប​ណា​នោះ​ទេ ។ លោក​បាន​បន្ត​ថា « បើសិនជា​SME នៅ​តែ​បន្តសកម្មភាព​តាម​ផ្ទះ​ដដែល​នោះ នៅ​ពេល​ដែល​រដ្ឋាភិបាល​ផ្ដល់​អត្ថប្រយោជន៍​អ្វីមួយ ក៏​ពួក​គាត់​មិន​បាន​ទទួល​ដែល​ព្រោះថា​អត្ថប្រយោជន៍​ទាំងនោះ គេ​នឹង​ផ្ដល់​ជូន​តែ​ក្នុង​ចង្កោម​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ប៉ុណ្ណោះ » ។

លោក​ឧកញ៉ា​បន្ត​ថា បើសិនជា​ទីតាំង​បណ្ដុំ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ដំបូង​នេះ​បាន​សម្រួល​និង​ជួយ​ដល់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ច្រើន ថ្ងៃ​អនាគត​លោក​នឹង​បន្ត​កៀងគរ SME អោយ​កាន់តែ​ច្រើន​ក្នុង​ការ​ចូលរួម និង​ចង​ជា​បណ្ដុំ​តែ​មួយ ដើម្បី​ជំរុញ​ការ​ផលិត និង​ផ្គត់ផ្គង់​លើ​ទីផ្សារ​ដោយ​កាត់​បន្ថយ​នូវ​ការ​នាំ​ចូល​ពី​បរទេស ។

តំបន់​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ត្រូវ​បាន​ចំណាយ​ប្រមាណ​២៨​លាន​ដុល្លារ​ដោយ​មិន​ទាន់​រាប់​បញ្ចូល​តម្លៃ​ដី ។ ការ​បង្កើត​ជា​តំបន់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម គឺ​ចង់​ជំរុញ​អោយ SME នៅ​កម្ពុជា​កាន់តែ​មាន​សមត្ថភាព​ផលិត​បាន​កាន់តែ​ច្រើន​ជាង​មួយ​នឹង​ថ្លៃដើម​កាន់តែ​ទាប ដោយសារ​ពួក​គាត់​ត្រូវ​ជួល​ទីតាំង​ក្នុង​តម្លៃ​ទាប​ជាង​មុន ។ លោក​ថា​៖« ជា​ជំហាន​ដំបូង MSE Cluster ត្រូវ​បាន​សង់​ឡើង​លើ​ផ្ទៃដី ៦​ហិច​តា ហើយ​បើសិនជា​មានការ​គាំទ្រ​ពី SME យើង​នឹង​ពង្រីក​បន្ថែម​ទៀត ថែម​ទាំង​ពង្រីក​អោយ​បាន​គ្រប់​ខេត្ត​ក្រុង​ផង​ដែរ ពីព្រោះ​ថា SME មិនមែន​មាន​តែ​នៅ​ភ្នំពេញ​ទេ គឺ​នៅ​បណ្ដា​ខេត្ត​ក៏​មាន​ច្រើន​ដែរ »​។

លោក Charles Esterhoy ស្ថាបនិក​និង​ជា​អ្នក​បង្កើត​គម្រោង​បណ្ដុំ​សហគ្រាស​ខ្នាត​តូច​និង​មធ្យម បានអោយ​ដឹង​ថា ដំណោះស្រាយ ក្នុង​ការ​ផ្សារ​ភ្ជាប់​គម្លាត​រវាង​អ្នក វិនិយោគ​ផ្នែក​ផលិតកម្ម​អន្តរជាតិ និង​សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​ប្រទេស​របស់​យើង​នោះ​គឺ ចាំបាច់​ត្រូវ​តែ បង្កើត​ឡើង​និង​ដាក់​ចេញ​នូវ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ពេញលេញ​មួយ ស្ថិត​ក្នុង​ប្រព័ន្ធ​បរិក្ខារ សម្របសម្រួល សេវាកម្ម គាំទ្រ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង ដែល​មាន​លក្ខណៈ​បត់បែន​និង​ឆ្លើយ​តប​ខ្ពស់​។

ដោយ​ប្រើ ប្រាស់​នូវ​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ និង បញ្ចូល​នូវ​បច្ចេកទេស​គ្រប់គ្រង​បែប​សកម្ម ខ្សែ​ចង្វាក់​ផលិតកម្ម និង ប្រព័ន្ធ​ទាំងនេះ ត្រូវ​បាន​ផ្សា​ភា្ជ​ប់​ជាមួយ​គ្នា ដើម្បី​អាច​ផលិត​បាន​នូវ​ទិន្នផល​ដែល​មាន​តម្លៃ​ខ្ពស់ សម្រាប់​ទីផ្សារ ក្នុងស្រុក​និង​ក្រៅប្រទេស​។ លោក​ថា​៖«​ដំណើរការ​សាងសង់​នៃ​បណ្ដុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​ទី​មួយ​នេះ​នឹង​ចាប់ផ្ដើម ឡើង​នៅ​ក្នុង​ខែតុលា ឆ្នាំ​២០២០ ហើយ​គ្រោង នឹង​ចាប់​ដំណើរការ​ជា​ផ្លូវការ​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០២០១​ខាង​មុខ​» ។

គួរ​បញ្ជាក់​ថា បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​ផ្អែក​លើ​ប្រព័ន្ធ​គោល​ឧស្សាហកម្ម 4.0 ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ពី តំបន់ សេដ្ឋកិច្ច​ពិសេស ឬ​សួន​ឧស្សាហកម្ម ឬ​ចង្កោម​សហគ្រាស​ដែល​មាន​សព្វ​ថ្ងៃនេះ គឺជា​ដំណោះស្រាយ​ប្រកបដោយ នវានុវត្តន៍​ដែល​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ឧស្សាហកម្ម និង​ដើរតួ​ជាយា​ន្ត​ដែល​អាច​ជួយ​ឲ្យ​សម្រេច​បាន​កាន់តែ ងាយស្រួល​នូវ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​បង្កើត​ការងារ​ផ្អែក​លើ​ជំនាញ ការ​អភិវឌ្ឍន៍ សហគ្រាស​ធុន​តូច​និង​មធ្យម ការ​ពង្រីក​ការ​កែ​ឆ្នៃ​ផលិតផល​កសិកម្ម និង​ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​។

អ្វី​ដែល សំខាន់​ជាងគេ​នោះ​គឺថា​បណ្តុំ​សហគ្រាស​ធុន​តូច​និង​មធ្យម​នេះ នឹង​នាំ​មក​នូវ​អនាគត​មួយ​ថ្មី​សម្រាប់ សហគ្រាស ធុន​តូច​និង​មធ្យម សហគ្រិន និង​ការ​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង ក៏​ដូច​ជា​ការ​វិនិយោគ លើ វិស័យ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​នាំ​វិស័យ​ទាំង​អស់នេះ ឲ្យ​ចូលរួម​ក្នុង​ច្រ​វ៉ា​ក់ស​ង្វា​ក់​ផលិតកម្ម​បាន ពេញលេញ ង​ប្រកបដោយ​ការ​សហការ​និង​ប្រកួតប្រជែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ