ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​អនុគ្រោះ​នៃ​ពន្ធ​ប្រថាប់ត្រា​ការ​ផ្ទេរ​កម្ម​សិទ្ធ និង​កម្ម​សិទ្ធ​នៃ​ការ​កាន់កា.ប់​អចលនទ្រព្យ​នឹង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ការ​គាំពារ​សេដ្ឋកិច្ចជាតិ​នា​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​កំពុង​បន្ត​ការ​អនុគ្រោះ​ក៏​ដូច​ជា ការ​លើកទឹកចិត្ត​បន្ថែម​លើ​ការ​បង់ពន្ធ​ប្រថាប់​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ ។ នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ ថ្ងៃ​ទី ១០…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ការ​គាំពារ​សេដ្ឋកិច្ចជាតិ​នា​ពេល​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​កំពុង​បន្ត​ការ​អនុគ្រោះ​ក៏​ដូច​ជា ការ​លើកទឹកចិត្ត​បន្ថែម​លើ​ការ​បង់ពន្ធ​ប្រថាប់​មួយ​ចំនួន​ជូន​ប្រជាពលរដ្ឋ ។ នេះ​ជា​ការ​លើក​ឡើង​របស់​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​នៅ ថ្ងៃ​ទី ១០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ។

យោង​តាម​ប្រសាសន៍​របស់​លោក ង៉ែត ឆៃ​លាង អនុប្រធាន​នាយកដ្ឋាន​ពន្ធ​ចលនទ្រព្យ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ថ្លែង​ឲ្យ​ដឹង​ថា រាជរដ្ឋាភិបាល​បាន​បន្ត​ការ​អនុគ្រោះ​ទៅ​លើ​ពន្ធ​ប្រថាប់ត្រា ដែល​មាន​ដូច​ជា ទៅ​លើ​ការ​ផ្ទេរ​កម្ម​សិទ្ធ និង​កម្ម​សិទ្ធ​នៃ​ការ​កាន់កាប់​អចលនទ្រព្យ ។

លោក ង៉ែត ឆៃ​លាង បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​នៅ​ក្នុង​បទ​ប្បញ្ញត្តិ​មានការ​លើកលែង និង​ការ​អនុគ្រោះ​ដល់​ការ​បង់ពន្ធ​មួយ​តំណរ​ការ​ទទួល​បាន​សិទ្ធ​កាន់កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​បាន​ពី​រដ្ឋ និង​ដី​សម្បទាន​សង្គមកិច្ច ដែល​រដ្ឋ​បាន​ផ្តល់​ឱ្យ​ប្រជាពលរដ្ឋ​ខ្សត់ខ្សោយ ទាំងនេះ​មិន​ត្រូវ​បាន​បង់ពន្ធ​ប្រថាប់ត្រា​នោះ​ទេ​» ។ លោក​បាន​បន្ត​ថា មួយវិញទៀត គឺ​និយាយ​អំពី​ការ​ការ​លើកលែង​លើ​ការ​ផ្ទេរ​អចលនទ្រព្យ​រវាង​ញាតិ ឬ​គេ​ហៅ​ថា​លំហូរ​មរតក​ពី​សាច់ញាតិ ដែល​មាន​ដូច​ជា ឪពុក​ម្តាយបង្កើត និង​កូនបង្កើត ប្តី​ប្រពន្ធ ជីដូន​ជីតា​ផ្ទេរ​ទៅ​ឱ្យ​ចៅ​បង្កើត បងប្អូន​បង្កើត ឪពុក​ម្តាយក្មេក​ទាំងអស់​នឹង ក៏​ទទួល​បានការ​លើកលែង​ពន្ធ​ប្រថាប់ត្រា​នេះ​ដែរ ។

បន្ទាប់​មក​ទៀត ថ្មី​ៗ​នេះ​មានការ​អនុគ្រោះ ទៅ​លើ​លំនៅ​ដ្ឋា​ន​គ្រប់​ប្រភេទ ដែល​មាន​តំលៃ ៧ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ចុះ​ក្រោម ប៉ុន្តែ​ត្រូវ​មាន​លក្ខខណ្ឌ​ដូច​ជា ការ​ទិញ​ក្រោម ៧ ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ចុះ ដែល​អ្នកទិញ​នោះ​គឺ​ទិញ​ពី​អ្នក​អភិវឌ្ឍន៍​តំបន់​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ មាន​ចុះបញ្ជី​ពន្ធដារ​ត្រឹមត្រូវ នឹង​អនុគ្រោះ​ទៅ​ដល់​ខែ មក​រា ឆ្នាំ ២០២១​។

ក្នុង​នោះ​ក៏​មានការ​ពន្យារពេល​នៃ​ការ​អនុគ្រោះ ម្តង​ហើយ​ម្តងទៀត សម្រាប់​អចលនទ្រព្យ​ដែល​មាន​ប្រវត្តិ​ផ្ទេរ​ច្រើន​ដង មុន​ឆ្នាំ ២០១៧ មាន​ន័យ​ថា ត្រឹម​ឆ្នាំ ២០១៦​ចុះ​ក្រោម ទោះជា​អចលនទ្រព្យ​នោះ ជា​ប្រភេទ ប្លង់​ទន់ ដែល​គេ​ហៅ​ថា​ការ​ផ្ទេរ​សិទ្ធ​ត្រឹមតែ មាន​លិខិត​ផ្ទេរ​សិទ្ធ ជាមួយ​ត្រឹម​ថ្នាក់​មូលដ្ឋាន គឺ​អាជ្ញាធរ ឃុំ​សង្កាត់ ដែល​មិន​បាន​ចូល​ក្នុង​ប្រព័ន្ធ​ពន្ធដារ គឺ​មិន​បាន​បង់ពន្ធ​ប្រថាប់ត្រា ដែល​ផ្ទេរ​ច្រើន​ដង​នឹង ក៏​ការ​អនុគ្រោះ​នោះ​យក​តែ​ម្តងនេះ​ដែរ អ៊ីចឹង​ត្រូវ​យក​មក​ចុះបញ្ជី​ដើម្បី​ឱ្យ​ទទួល​បាន​ប័ណ​កម្ម​សិទ្ធ​ដែល​ត្រូវ​ដក ៦០០​លាន​រៀល​អី​នឹង គឺ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០២០ យើង​នេះ​បាន​ចប់​។

ហើយ​ករណី​ដែល​អចលនទ្រព្យ​ដែល​មាន​ប្លង់​ត្រឹមត្រូវ​ហើយ បាន​បំបែក​លក់ ដូច​ជា​បុរី ដែល​គេ​ទិញ​ដី​ធំ​ហើយ​មក​បំបែក​លក់​តូច​ៗ​ទៅ​ឱ្យ​ប្រជាជន ហើយ​ប្រជាជន​ទិញ​ត​ៗ​ច្រើន ក៏​នៅ​តែ​រក្សា​ការ​អនុគ្រោះ ឱ្យ​បង់ពន្ធ​តែ​ម្តង​ដូច​គ្នា​ដែរ ដែល​សុពលភាព​មាន​ត្រឹម​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០២០​ដែរ​។ សម្រាប់​ការ​ទិញ​មក​ច្រើន​តំណ​មក​នោះ ក៏​ខាង​រាជរដ្ឋាភិបាល​បាន​ដោះស្រាយ​ឱ្យ​ដែរ ដោយ​ឱ្យ​អ្នកកាន់កាប់​ចុង​ក្រោយ​នេះ គាត់​ធ្វើការ​បង់​តែ​ម្តងនេះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ