ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចិន តើ​និស្សិត​យោធា​ និង​កម្មករ​ចាក់​វ៉ាក់សាំង​រួច​ហើយ​ឬ?

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ បណ្ដា​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 កាលពី​ថ្ងៃ​ទី​៩ កញ្ញា ជា​ព័ត៌មាន​បច្ចុ​ប្បន្នភាព​របស់​បណ្ដា​សារព័ត៌មាន​ចិន ។​ពិសេស​បំផុត​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួគឺ​​ការ​បង្ហាញ​មួយ​ផ្នែក​នៃ​វ៉ាក់សាំង​ទាំងនោះ ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់កាល​ទី​៣​នៃ​ការ​សាកល្បង​គ្លីនិក​លើ​មនុស្ស​ជាង​៤០.០០០​នាក់ ។ ប៉ុន្តែ​គឺ​កាសែត…

ប្រទេស​ចិន ៖ បណ្ដា​វ៉ាក់សាំង​ប្រឆាំង​វីរុស​COVID-19 កាលពី​ថ្ងៃ​ទី​៩ កញ្ញា ជា​ព័ត៌មាន​បច្ចុ​ប្បន្នភាព​របស់​បណ្ដា​សារព័ត៌មាន​ចិន ។​ពិសេស​បំផុត​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ
គឺ​​ការ​បង្ហាញ​មួយ​ផ្នែក​នៃ​វ៉ាក់សាំង​ទាំងនោះ ដែល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់កាល​ទី​៣​នៃ​ការ​សាកល្បង​គ្លីនិក​លើ​មនុស្ស​ជាង​៤០.០០០​នាក់ ។

ប៉ុន្តែ​គឺ​កាសែត CAIXIN ជា​កាសែត​សេដ្ឋកិច្ច​ដែល​សរសេរ​ថា ក្នុង​ចំណោម​វ៉ាក់សាំង​ចិន​ទាំង​នោះ​មួយ​ចំនួន​បាន​ចាក់​ឲ្យ​មនុស្ស​ច្រើន​រយ​ពាន់​នាក់​រួច​ហើយ ដែល​មាន​ពួក​យោធា​បណ្ដា​អ្នក​ចំណាកស្រុក​និង​កម្មករ​ដែល​ទៅ​ធ្វើការ​នៅ​តាម​សហគ្រាស​សំណង់​ធំ​ៗ​ឯ​បរទេស ។ ពួក​អ្នក​ទាំងនេះ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ដែល​ការ​ធ្វើតេស្ត​សាកល្បង​នៅ​មិន​ទាន់​ចប់​សព្វគ្រប់​នៅ​ឡើយ។

ចំណែក​កាសែត GLOBAL TIMES បាន​ហៅ​ការ​និយាយ​ពី​រឿង​ដែល​គេ​ថា វ៉ាក់សាំង​ត្រូវ
បាន​ចាក់​ឲ្យ​បណ្ដា​និស្សិត​ថា ជា​ពាក្យ​ចចាមអារ៉ាម​ដែល​គ្មាន​មូលដ្ឋាន ។ កាសែត​នោះ​រំឭក​ថា ការ​ចាក់​សាកល្បង​ធ្វើ​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​ត្រួតពិនិត្យ​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង​នោះ ។

ប្រេ​ស៊ីល​ថា​វ៉ាក់សាំង​ចិន​មាន​ប្រើ​ចាប់ពី​ខែធ្នូ​ទៅ​អភិបាល​រដ្ឋ​សាវ​ប៉ូ​ឡូ​ប្រេ​ស៊ី​ល​អះអាង​កាល​ពី​ថ្ងៃ​ទី​៩ កញ្ញា​ថា ការ​សាកល្បង​គ្លីនិក​នៅ​ប្រេ​ស៊ី​លវ៉ាក់សាំង​ប្រឆាំង​វីរុស COVID-19 ផលិត​ដោយ​ក្រុមហ៊ុន​ចិន SINOVAC ត្រូវ​បាន​លាតត្រដាង​ថា មាន​លទ្ធផល​វិជ្ជមាន​បំផុត​និង​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នោះ ក្នុង​ទ្រង់ទ្រាយ​ធំ នឹង​អាច​ចាប់ផ្ដើម​ចាប់ពី​ខែធ្នូ​ទៅ ។

វ៉ាក់សាំង​នោះ​មានឈ្មោះ​ថា CORONAVAC បច្ចុប្បន្ន​កំពុ​​ង​សាកល្បង​ក្នុង​ដំណាក់កាល​ទី​៣ ជា​ដំណាក់កាល​ចុង​ក្រោយ​មុន​ពេល​ដាក់​ធ្វើ​ពាណិជ្ជកម្ម ។ ការ​ធ្វើតេស្ត​សាក​នោះ​ធ្វើ​លើ​មនុស្ស​ច្រើន​​ពាន់​នាក់​ជា​អ្នក​ស្ម័គ្រចិត្ត​ក្នុង​រដ្ឋ​៦​របស់​ប្រេ​ស៊ីល​ក្នុង​នោះ​មាន​រដ្ឋ​សាវ​ប៉ូ​ឡូ ដែល​រង​ការ​ប៉ះ​ពាល់​ខ្លាំង​ជាមួយ​អ្នក​ឆ្លង​ជាង​៨៥០.០០០​នាក់​និង​អ្នក​ស្លាប់​៣១.៤៣០​នាក់ ។

យោង​តាម​អភិ​បាល​រដ្ឋ​នោះ​លោក JOAO DORIA ថា វ៉ាក់សាំង​ចិន​នេះ​នាំ​ឲ្យ​មានការ​ឆ្លើយ​តប​បង្កើត​ប្រព័ន្ធ​ការពារ​រាង​កាយ​ដល់​៩៨%​នៃ​មនុស្ស​ដែល​បាន​ចាក់​មាន​អាយុ​លើស​ពី​៦០​ឆ្នាំទៅ ដោយ​គ្មាន​ឥទ្ធិពល​បន្ទាប់បន្សំ​ណាមួយ​ឡើយ ។ លទ្ធផល​ពិតជា​វិ​ជ្ជ​មាន​បំផុត ។ តាម​ការ​ព្យាករណ៍​វ៉ាក់សាំង​នោះ​យើង​អាច​ទទួល​បាន​ចាប់ពី​ខែធ្នូ​ទៅ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ  ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ