ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ទង់​ប្រផេះ និង​សត្វ​ត្រដក់​ធំ កំពុង​បង្ហាញខ្លួន​នៅ​តំបន់​បឹង​ព្រែក​ល្ពៅ

3 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ នេះ​ចាត់​ទុក​ថា ជា​មោទនភាព​បំផុត​នៅ​តំបន់​អភិរក្ស​ព្រែក​ល្ពៅ នៃ​ស្រុក​បូ​រិ​ជលសារ ត្រូវ​បាន​ក្រុម​ជំនាញ​បាន​ប្រទះ​ឃើញ​ប្រភេទ​សត្វ​ទង់​ប្រផេះ និង​សត្វ​ត្រដក់​ធំ ខណៈ​នៅ​ពេល​ចុះ​ល្បាត កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា…

ខេត្តតាកែវ ៖ នេះ​ចាត់​ទុក​ថា ជា​មោទនភាព​បំផុត​នៅ​តំបន់​អភិរក្ស​ព្រែក​ល្ពៅ នៃ​ស្រុក​បូ​រិ​ជលសារ ត្រូវ​បាន​ក្រុម​ជំនាញ​បាន​ប្រទះ​ឃើញ​ប្រភេទ​សត្វ​ទង់​ប្រផេះ និង​សត្វ​ត្រដក់​ធំ ខណៈ​នៅ​ពេល​ចុះ​ល្បាត កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ។ ប្រភេទ​សត្វ​នេះ គឺ​រស់នៅ​តំបន់ដីសើម និង​កំពុង​មាន​វត្ត​មាននៅ​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្នុង​ខេ​ត្តាកែវ ។

លោក ឆ​យ ម៉ុ​ន​លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តតាកែវ បានឱ្យ​ដឹង​ថា សត្វ​ទង់​ប្រផេះ មាន​កម្ពស់​ចន្លោះ​១២៧-១៤០​សង់ទីម៉ែត្រ និង​ត្រូវ​បាន​គេ​ចាត់ទុកជា​ប្រភេទ​សត្វ​ជិត​ទទួល​រង គ្រោះថ្នាក់ ។ រីឯ​សត្វ​ត្រដក់​ធំ មាន​កម្ពស់​ចន្លោះ​១៤៥-១៥០​សង់ទីម៉ែត្រ និង​ត្រូវ​បាន​ចាត់ទុកជា​ប្រភេទ «​សត្វ​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ EN» ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា «​តាម​រយៈ​ការ​សហការ​ជាមួយ​ដៃគូ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ន​តាម​តំបន់​ការពារទេសភាព បឹង​ព្រែក​ល្ពៅ មាន​វត្តមាន​សត្វ​ស្លាប​ប្រមាណ​៤០​ប្រភេទ រួម​ទាំង​សត្វ​ទង់​ប្រផេះ និង​សត្វ​ត្រដក់​ធំ នេះ​ដែរ ។ ហើយ​នៅ​ពេល​នេះ​យើង​កំពុង​តែ​អភិរក្ស​ការ​នៅ​តំបន់​នោះ​យ៉ាង​តឹងតែង​បំផុត ដើម្បី​កុំឱ្យ​មានការ​បរបាញ់​ពី​សំណាក់​ជន​អគតិ​មួយ​ចំនួន​តូច ហើយ​បើ​សិន​ជា​​កម្លាំង​យើង​ចាប់​បាន ជនសង្ស័យ​ដែល​បាន​លប​លួច​ចូល​មក​បាញ់​សត្វ​គ្រប់​ប្រភេទ​នៅ​តំបន់ហាមឃាត់​នោះ យើង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​កាត់ទោស ព្រោះ​ប្រភេទ​សត្វ​ទាំង​អស់នោះ​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ និង​ជា​ប្រភេទ​សត្វ​ដ៏​កម្រ​ផង​ដែរ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ