ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ដេកលក់ទាំងជាន់ហ្គ៊ែរ​ បង្កគ្រោះហើយ​ថែមទាំងឆេះឡានទៀត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​កម្មវិធី​ជួបជុំ​មិត្ត​ភក្តិ​សង្ស័យ​ផឹកស្រវឹងរួច​​បើករថយន្ត​ដោយជើងជាន់ហ្គ៊ែរ​ទាំងដេកលក់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ផ្លែ​ឈើ​យ៉ាង​ពេញ​ពេញទំហឹង បណ្តាល​អោយ​ក្រឡាប់​ជ្រុះ​ផ្លែ​ឈើ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ និង​រង​របួសធ្ងន់​២​នាក់​ស្រាល​៤​នាក់ ​។ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​កម្មវិធី​ជួបជុំ​មិត្ត​ភក្តិ​សង្ស័យ​ផឹកស្រវឹងរួច​​បើករថយន្ត​ដោយជើងជាន់ហ្គ៊ែរ​ទាំងដេកលក់ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ផ្លែ​ឈើ​យ៉ាង​ពេញ​ពេញទំហឹង បណ្តាល​អោយ​ក្រឡាប់​ជ្រុះ​ផ្លែ​ឈើ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ និង​រង​របួសធ្ងន់​២​នាក់​ស្រាល​៤​នាក់ ​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​​នេះ​​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង២០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២០​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២៥៣ កែង​នឹង​ផ្លូវ​លេខ​២០២ ទល់មុខសាលា​បឋម​សិក្សា​ទឹកល្អក់ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ភាគី​ខាង​រថយន្ត​មួយគ្រឿង​ម៉ាក RAV4 L ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ​ 2BC-3977 បើកបរ​ដោយ​បុរស​ម្នាក់​មិនស្គាល់អត្ត​សញ្ញាណ ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ បាន​របួស​ភ្នែក​ឆ្វេង រីឯ​រថយន្ត​រង​ការ​ខូចខាត​មួយ​កំណាត់​ទាំងស្រុង ។ ​ដោយឡែក​ភាគី​ខាង​​​រថយន្ត​ដឹកផ្លែឈើជិះគ្នា​៦​នាក់​ ​ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ កំពត 2B-0808 បើកបរ​ និង​អ្នក​រួម​ដំណើរ​ មិនស្គាល់អត្ត​សញ្ញាណ​ ក្នុង​នោះ​ប្រុស​៥​នាក់ និង​ស្រី​ម្នាក់ រង​បួស​ធ្ងន់​២នាក់គឺអ្នកបើកបរ និង​បុរស​ម្នាក់​ទៀត​អង្គុយ​ក្បែរ​អ្នកបើកបរ​ ក្រៅពី​នោះ​របួសស្រាល តែ​រថយន្ត​រង​ការ​ខូចខាត​មួយ​ចំហៀង​ខាងឆ្វេង និង​ស្ដាំ បែក​កញ្ចក់​មុខ ​ហើយ​​រថយន្ត​មាន​ដឹក​ផ្លែ​ឈើ​ចម្រុះ​ពេញ​មួយ​កំណាត់​ក្រោយ​​ ។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ជា​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ដឹកផ្លែក​បាន​ប្រាប់​អោយ​ដឹង​ថា ពួក​គាត់​ទាំង​៦​​នាក់ ជា​អាជីវករ​លក់​ផ្លែ​ឈើ​បាន​ជួល​រថយន្ត​សាំ​យ៉ុ​ង​ខាងលើ មក​ទិញ និង​ដឹក​ផ្លែ​ឈើ​នៅ​ផ្សារ​នាក់​មាស ដើម្បី​យក​ទៅលក់នៅ​​ខេត្តកំពង់ស្ពឺ ។​

តាម​ប្រភពដដែលបានប​ន្ត​ថា ខណៈ​ទិញ​ផ្លែ​ឈើ​ពេញ​រថយន្ត​រួច​ហើយ​ ពួកគាត់​ក៏​នាំ​គ្នា​បើករថយន្ត​ត្រឡ​ប់​ទៅ​ខេត្តកំពង់ស្ពឺ​វិញ ដោយ​​ពេល​ធ្វើ​ដំណើរ​តាមបណ្ដោយ​ផ្លូវ​លេខ​253​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​យឺត​ល្មម លុះ​មក​ដល់​ចំនុច​កើតហេតុ​ខាងលើ​ ក៏​មាន​រថយន្ដ​​មួយគ្រឿង​ម៉ាក RAV4 Lខាងលើ បើកបរ​ដោយ​យុវជន​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ បើករថយន្ត​លឿន​ដូច​ហោះ តាម​បណ្ដោយ​ផ្លូវ​លេខ​202 ក្នុង​ទិស​ដៅ​ពី​ជើ​ង​ទៅ​ត្បូង កាត់​ទទឹង​ផ្លូវ​គ្នា ។

តាម​ប្រភពដដែលបានបន្ត​ថា ដោយ​អ្នកបើកបរ​រថយន្ត​​ម៉ាក RAV4 L ស្រវឹង​រហូត​ដេក​លក់​បើករថយន្ត​ជើង​ជាន់​ហ្គ៊ែ​រទាំង​ដេក​លក់ ទៅ​បុក​ចំពាក់​កណ្តាល​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ផ្លែ​ឈើយ៉ាង​ពេញទំហឹង​ចំហៀង​ខាងស្តាំ បណ្តាល​អោយ​រថយន្ត​​ដឹកផ្លែឈើ​ក្រឡាប់​ផ្ងារជើងរងការ​ខូចខាត និង​​​ជ្រុះ​ផ្លែ​ឈើ​រាយ​ប៉ាយ​ពេញ​ផ្លូវ បណ្ដាលឱ្យ​​បុរស២​នាក់​ ជាអ្នកបើកបរ​ និង​អ្នក​អង្គុយ​ជាប់​​អ្នកបើកបរ​រង​របួសធ្ងន់ និង​៤​នាក់​ទៀត​របួសស្រាល ។

តាម​ប្រភពដដែលបានបន្ត​ថា ចំណែក​រថយន្ត​​ម៉ាក RAV4 L ​វិញ រង​ការ​ខូចខាត​ខ្ទេច​មួយ​កំណាត់​មុខ​ទាំងស្រុង និង​ឆ្លង​ចរន្ត​បណ្តាល​អោយ​ឆេះ​រថយន្ត​ ទាំង​អ្នកបើកបរ​ស្រវឹង​ដេក​លក់​​អត់ដឹងខ្លួន​ ។ ភ្លាម​ៗ​នោះ​បាន​អ្នក​នៅ​ក្នុង​រថយន្ត​សាំ​យ៉ុ​ងដឹកផ្លែឈើ​​ចេញពី​រថយន្ត​មក​ទាន់​ ក៏​នាំ​គ្នា​ជួយ​សង្គ្រោះ​ទាញ​បុរស​ជា​អ្នកបើកបរ​រថយន្ត​ RAV4 L ចេញពី​ថ​យន្ត និង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​កន្លែង​កើតហេតុ​នាំ​គ្នា​ទាញ​បំពង់​ពន្លត់​អគ្គិភ័យ បាន​អន្តរាគមន៍​ទប់ស្កាត់​ទាន់​ពេលវេលា ។

តាម​ប្រភព​ព័​ត៌​មាន​ពី​ម្ចាស់​រថយន្ត​​ម៉ាក RAV4 L ​វិញ​បាន​ប្រាប់​អោយ​ដឹង​ថា ​គាត់​ទើប​នឹង​ចេញពី​កម្មវិធី​ជួបជុំ​មិត្ត​ភ័ក្តិ ហើយ​ផឹក​ស្រា​បៀរ​អស់៦​កំប៉ុង ក៏​បើករថយន្ត​ត្រឡ​ប់​ទៅ​ផ្ទះ​វិញ នៅ​ក្រោយ​វិទ្យាល័យ​បឹង​សាឡា​ង ខណៈ​មក​ដល់​កន្លែង​កើតហេតុ​ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​តែ​ម្ដង ទាំង​រូប​គាត់​ផ្ទាល់​ក៏​មិនដឹង​ខ្លួន​ថា ​គាត់​បើករថយន្ត​របៀប​យ៉ាងម៉េច ទើប​មក​ជួប​គ្រោះថ្នាក់​បែប​នេះ​ដែរ ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះរង​​របួសធ្ងន់ទាំង​២នាក់​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​ព្យាបាល​​ភ្លាម​ៗ​ផង​ដែរ នៅ​សល់​តែ​រថយន្ត​សាំ​យ៉ុ​ង​ដឹកផ្លែឈើ​ ត្រូវ​បាន​ក្រុម​អាជីវករ​លើក​ផ្លែ​ឈើ​ចេញ​ប្រគល់​រថយន្ដ​ទៅ​អោយ​សមត្ថកិច្ច រួម​នឹង​រថយន្ត​​ម៉ាក RAV4 Lយក​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ រង់​​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ