ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យោធា​អប់រំ​ចិត្តសាស្ត្រ​ម្នាក់ប្រើ​ហិ.ង្សា​​​មិនអស់ចិត្ត​ បើកឡានបំបុក​ផ្ទះ​

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌល​គិរី ៖ មន្ត្រី​យោធា​អប់រំ​ចិត្តសាស្ត្រ​ម្នាក់ ​ត្រូវ​បញ្ជូន​ទៅ​តុលាការ កាលពី​០៨ កញ្ញា ២០២០ ក្រោយ​ប្រើ​​ហិង្សា​លើ​ដៃគូ​ទំនាស់​ និង​បើករថយន្ត​បំ​បុក​ផ្ទះ​គេ ខូចខាត​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន…

ខេត្ត​មណ្ឌល​គិរី ៖ មន្ត្រី​យោធា​អប់រំ​ចិត្តសាស្ត្រ​ម្នាក់ ​ត្រូវ​បញ្ជូន​ទៅ​តុលាការ កាលពី​០៨ កញ្ញា ២០២០ ក្រោយ​ប្រើ​​ហិង្សា​លើ​ដៃគូ​ទំនាស់​ និង​បើករថយន្ត​បំ​បុក​ផ្ទះ​គេ ខូចខាត​ទ្រព្យ​សម្បត្តិ​អស់​ជា​ច្រើន ។

សេចក្តី​រាយ​ការ​ណ៍បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​ព្រះ​រាជអាជ្ញារ​រង ម៉​ម វណ្ណ​ដា កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ កម្លាំង​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ​ឈ្មោះ
ក្លើ​ម ធិ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​សែន ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី តាម​បណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ សុទ្ធ បូ​រ៉ា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដើម​ស្រល់ ក្រុង​សែន​មនោ​រម្យ ក្នុង​បទល្មើស​ជាក់ស្តែង ប្រើ​ហិង្សា​ដោយ​ចេតនា និង​ធ្វើ​អោយ​ខូចខាត​ដោយ​ចេតនា ។

យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ឈ្មោះ សុ​ទ្ឋ បូ​រ៉ា បាន​ឲ្យ​ដឹង​ថា ខ្លួន​និង​ជន​សង្ស័យ​កន្លង​មក​ធ្លាប់​មាន​ជម្លោះ​និង​គ្នា​ដោយ​កាលពី​ថ្ងៃ​ទី ៣០ ខែកក្កដា ឆ្នាំ ២០១៨ មាន​ទំនាស់​រឿង​ព្រំ​ដី ដោយ​ឈ្មោះ ក្លើ​ប ធិ​ន បាន​រំកិល​របង​ចូល​ដី​ផ្ទះ​របស់ខ្ញុំ ហើយ​ឈ្មោះ ធិ​ន សុ​ខុន ប្រពន្ធ​របស់ ក្លើ​ប ធិ​ន បាន​ជេរ​ប្រមាថ​រូប​ខ្ញុំ​និង​ប្រពន្ធ​កូន​។

ជន​រង​គ្រោះ​បន្ត​ថា នៅ​វេលា​ម៉ោង៩ព្រឹក​ថ្ងៃ​ទី ១៨ សីហា ២០២០ ខ្លួន​បាន​ជួល​ក្មេង​ពីរ​នាក់ ​ដើម្បី​បោះបង្គោល​កំណត់​ព្រំ​ដី​រួចរាល់​នៅ​ម៉ោង​២​រសៀល រួច​ក៏​ទៅ​ផ្ទះ​ម្ដាយ​នៅ​ឯ​ភូមិ​ដើម​ស្រល់ សង្កាត់​ដើម​ស្រល់ ក្រុង​សែន​មនោ​រម្យ ។

រហូត​ដល់​ម៉ោង​៤​រសៀល ក៏​បាន​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​វិញ ព្រមទាំង​ពាក់មួក​សុវត្ថិភាព ពេល​នោះ​ ស្រាប់តែ​ឃើញ​មានឈ្មោះសុ​ម៉ី ឈ្មោះ​ក្លើ​ប សុ​ជាតិ កូន​របស់​ក្លើ​ប ធិ​ន យក​ពូថៅ​វាយ​បង្គោលរបង និង​បោះបង្គោល​ព្រំ​ដី​របស់​ខ្លួន ពេល​នោះ​ជន​រង​គ្រោះ​ក៏​ឈប់​ម៉ូតូ​ក្នុង​របង​ផ្ទះ ហើយ​ចុះ​ពីលើ​ម៉ូតូ​ដោយ​ពុំ​បាន​ដោះ​មួក​សុវត្ថិភាព​ហើយ​យក​ទូរ​សព្ទ​ថត​សកម្មភាព​របស់​ពួក​គេ ស្រាប់តែ​ឈ្មោះ​សុ​ម៉ី និង​ឈ្មោះ ក្លើ​ប សុ​ជាតិ និង​ឈ្មោះ ក្លើ​ប ធិ​ន យក​ដំបង​ឈើ​វាយ​ក្បាល តែ​សំណាង​មាន​ពាក់មួក​សុវត្ថិភាព រង​របួស​ដៃ​និង​ខ្លួន​។

ក្រោយ​ត្រូវ​ដៃគូ​ទំនាស់​វាយ​ជន​រង​គ្រោះ​បាន​រត់​ចេញ​ទៅផ្លូវ​ ដើម្បី​ឲ្យ​អ្នក​ភូមិ​ជួយ តែ​ឈ្មោះ​ក្លើ​ប ធិ​ន មិន​អស់ចិត្ត​ក៏​បើករថយន្ត​ម៉ាក​នី​សាន់ ​ពណ៌​.ស​ ពាក់​ស្លាក​លេខ​មណ្ឌល​គិរី ២A ០៣០៧ បុក​កម្ទេច​ផ្ទះ​ថែម​ទៀត​​។

អត្ថបទសរសេរ ដោយ