ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្នងការ​ខេត្តឧត្តរមានជ័យ​​ថ្មីចូល​កាន់​តំណែង​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​ ៖ ​នៅ​ក្នុង​បរិវេណ​សាលាខេត្ត​ឧត្តរមានជ័យ​មាន​រៀបចំ​ពិធី​ប្រកាសផ្ទេរភារកិច្ច​ និង​តែងតាំងមុខតំណែងស្នងការនៃស្នងការ​ដ្ឋាននគរបាលបាលខេត្តឧត្តរមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ​កញ្ញា ឆ្នាំ​២០២០ ​​ក្រោម​អធិបតីភាព​​លោក​នាយ​ឧត្តមសេនីយ៍នេ​ត សា​វឿ​ន​ អគ្គនាយកដ្ឋាន​នគ​បាល​ជាតិ​ក្រសួង​មហារ​ផ្ទៃ…

ខេត្តឧត្តរមានជ័យ​ ៖ ​នៅ​ក្នុង​បរិវេណ​សាលាខេត្ត​ឧត្តរមានជ័យ​មាន​រៀបចំ​ពិធី​ប្រកាស
ផ្ទេរភារកិច្ច​ និង​តែងតាំងមុខតំណែងស្នងការនៃស្នងការ​ដ្ឋាននគរបាលបាលខេត្តឧត្តរមានជ័យ កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ​កញ្ញា ឆ្នាំ​២០២០ ​​ក្រោម​អធិបតីភាព​​លោក​នាយ​ឧត្តមសេនីយ៍នេ​ត សា​វឿ​ន​ អគ្គនាយកដ្ឋាន​នគ​បាល​ជាតិ​ក្រសួង​មហារ​ផ្ទៃ ដោយ​មានការ​ចូល
រួម​ពី​លោក​ប៉ែន​ កុស​ល្យ ​អភិបាលខេត្ត ក្រុមប្រឹក្សា​ខេត្ត​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ មេ
បញ្ជាការ ​មេបញ្ជាការ​រ​ង ​មន្ត្រី​ប៉ូ​លី​ស និង​​កងកំលាំងប្រដាប់អាវុធ​​ជា​ច្រើន​រូប​ទៀត​។

លោក​ឧត្តមសេនីយ៍ទោ​នួន កក្កដា ​អនុប្រធាន​បុគ្គលិក​អគ្គនាយក​ដ្ឋា​ន​នគ​បាល
ជាតិ​ក្រសួង​មហារ​ផ្ទៃ​បាន​ឡើង​អាន​ព្រះរាជ​ក្រឹត្យ​ ឧត្តមសេនីយ៍ទោ​ម៉ែ​ន លី​ ស្នង
ការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ ​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី​ជា​ស្នងការ​ដ្ឋា
ន​នគ​បាល​ខេត្តកំពង់ធំ ឧត្តមសេនីយ៍ត្រី​ហ៊ួ​ត សុធី​ ប្រធាន​ការិយាល័យ​សន្តិ​សុ
ខ​ស្នងការដ្ឋាន​នគ​បាល​ខេត្តសៀមរាប ​ត្រូវ​បាន​ទទួល​មុខ​តំណែង​ថ្មី​ជា​ស្នងការដ្ឋាន​នគ​រ​បាល​ខេត្តឧត្តរមានជ័យ​។

ក្រោយ​ពី​បាន​ប្រកាស​ទទួល​ការ​ផ្លាស់​ប្តូ​មុខ​តំណែងរួចមក​​ លោកស្នងការ​ទាំង​២​រូប​ ទើប
បាន​ទទួល​មុខ​ថ្មី​បាន​ឡើង​ធ្វើ​​ប្តេ​​ជ្ញា​ចិត្ត​ខិតខំ​បំពេញការងារ​ដែល​អគ្គនាយកដ្ឋាន
នគ​បាល​ជាតិ​និង​ក្រសួង​មហារ​ផ្ទៃ​ប្រគល់​ជូន និង​ផ្ទៃ​ខិតខំ​រឹតចំណង​សាមគ្គិ​ភាពរ​វា
ង​កងកំលាំង​ផ្ទៃក្នុង​ ព្រមទាំង​ស្ថា​ប​ន័នា​នា​ក្នុង​ខេត្ត​ឱ្យ​បាន​ល្អ​ប្រសើ​ជូន​ប្រជា​ពល
រដ្ឋ​និង​ជូន​ដល់​សង្គម​ជាតិ​មាតុភូមិ​។

​លោក​នាយ​ឧត្តមសេនីយ៍​នេ​ត សា​វឿ​ន​ អគ្គនាយកដ្ឋាន​នគ​បាល​ជាតិ​ក្រសួង
មហាផ្ទៃ​ បន្ទាប់​ពី​បាន​ស្តាប់​នូវ​របាយការណ៍​រួច​មក​​លោក​នាយ​ឧត្តមសេនីយ៍
បាន​មាន​ប្រសាសន៍​កោតសរសើ​ដល់​លោកស្នងការ​និង​លោកស្នងការ​រង ​មន្ត្រី​​ប៉ូ
លី​ស​គ្រប់​ៗ​រូប​ដែល​បាន​យកចិត្ត​ទុក​ដាក់​បំពេញការងារ​បាន​ជូន​ប្រជាពលរដ្ឋ​និង
ជូន​ដល់​សង្គម​ជាតិ​បាន​ល្អ​ប្រសើ​កន្លង​ទៅ​នេះ​។

​លោក​នាយ​ឧត្តមសេនីយ៍​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​លោកស្នងការ​ដែល​បាន​ផ្លាស់​ប្តូ​រ​ទទួល​មុខ​តំណែង​ថ្មី​ជា​ស្នងការ​ខេត្តកំពង់ធំ​ និង​លោកស្នងការ​ដែល​បាន​មក​ទទួល​មុខ​តំណែង​ថ្មី​ជា​ស្នងការដ្ឋាន​នគ​បាល​ខេត្តឧត្តរមានជ័យ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ផ្សារ​ភ្ជាប់​ជាមួយ​កងកំលាំង​ក្រោម​ឪ​វ៉ា​ត​ឱ្យ​បាន​រឹង​មាំ ជា​ពិសេស​ជាមួយ​កងកំលាំងប្រដាប់អាវុធ​ទាំង​៣​ភេទ​រួម​ជាមួយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដើម្បី​ឈាន​ទៅ​រក​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​កាន់តែ​មានការរី​ចម្រើន​ទៅ​មុខជា​និច្ច​លើ​គ្រប់​វិស័យ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ