ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរ១៧នាក់​ត្រូវទាហាន​ថៃ​ឃាត់​ខ្លួនមួយ​រយៈ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់ ពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់​ដែល​ក្នុង​ចំណោម​នោះ​មាន​ស្ត្រី​ចំនួន​៤​នាក់​ផង ត្រូវ​បាន​កង​ទាហាន​ឈុត​ខ្មៅ​ថៃឃាត់ខ្លួន​យក​ទៅ​សួរនាំ ខណ​:​ដែល​ពួក​គេ​បាន​ឆ្លង​ដែន​ចូល​ទៅ​លួច​ជីក​រ៉ែ​មាស ​នៅ​ក្នុង​ទឹកដី​បរ​ទេស​ថៃ​ដោយ​ខុស ច្បាប់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ៩…

ខេត្តបាត់ដំបង​ ៖ យ៉ាង​ហោច​ណាស់ ពលរដ្ឋ​ខ្មែរ​ចំនួន​១៧​នាក់​ដែល​ក្នុង​ចំណោម​នោះ​មាន​ស្ត្រី​ចំនួន​៤​នាក់​ផង ត្រូវ​បាន​កង​ទាហាន​ឈុត​ខ្មៅ​ថៃឃាត់ខ្លួន​យក​ទៅ​សួរនាំ ខណ​:​ដែល​ពួក​គេ​បាន​ឆ្លង​ដែន​ចូល​ទៅ​លួច​ជីក​រ៉ែ​មាស ​នៅ​ក្នុង​ទឹកដី​បរ​ទេស​ថៃ​ដោយ​ខុស ច្បាប់ កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី ៩ កញ្ញា នៅ​ក្នុង​ទឹកដី​ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ទល់មុខ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

​ប្រភព​ពី​មន្ត្រី​នគរបាល​ការពារ​ព្រំដែន​លេខ​៨១៧បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​១៧​នាក់ បាន​នាំ​គ្នា​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ ដើម្បី​លួច​ជីក​យក​រ៉ែ​មាស​នៅ​ត្រង់​ចំណុច​ខាងលើ តែ​ត្រូវ​កម្លាំង​ទាហាន​ឈុត​ខ្មៅ​ថៃ ដើរ​ល្បាត​ក៏​ប្រទះ​ឃើញ ទើប​ឃាត់ខ្លួន​ពួក​គេ​នាំ​យក​ទៅ​សួរនាំ​តែ​ម្ដង​ ។ មន្ត្រី​បាន​ប្រាប់​ថា ពលរដ្ឋ​ទាំងនោះ​ មាន​សម្ភារ​សម្រាប់​ជីក​រ៉ែ កា​រ៉ុ​ង​សម្រាប់​រ៉ែ និងឧ​បករ​ណ៍រែង​មាស នៅ​ជាប់​ជាមួយ​ផង​។​ បើ​តាម​ព័ត៌មាន​នៅ​ទីនោះ​ថា ជា​រឿយ​ៗ ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​តែ​លួច​ឆ្លង​ដែន​ចូល​ទឹកដី​ថៃ នៅ​ជាប់​ព្រំដែន​ក្នុង​តំបន់​នោះ ដើម្បី​លួច​ជីក​កកាយ​រក​រ៉ែ​មាស ហើយ​ទាហាន​ថៃ ក៏​ធ្លាប់​ដេញចាប់​ផង​ដែរ តែ​ពួក​គេ​នៅ​តែ​ប្រថុយ​នឹង​គ្រោះថ្នាក់​នេះ​ដដែល​ដោយសារ​តែ​ជីវភាព​។

ប្រភព​បាន​បញ្ជាក់​ថា កន្លង​ទៅ​ ពួក​គេ​តែង​ជីក​រុករក​រ៉ែ​មាស​នៅ​លើ​ទឹកដី​ខ្មែរ​ខ្លួនឯង នៅ​ជាប់​អូរ​ព្រំដែន តែ​ក្រោយមក​ពួក​គេ​កាន់តែ​ហ៊ាន​លួច​ឆ្លង​ដែន​ខុសច្បាប់ ចូល​ទៅ​ជីក​រក​រ៉ែ​មាស​ដល់​ក្នុង​ទឹកដី​ថៃ រហូត​ត្រូវ​ក្រុម​ទាហាន​ឈុត​ខ្មៅរ​ថែ ឃាត់ខ្លួន​បាន​ទាំង​ហ្វូង​តែ​ម្ដង​។ នេះ​ចាត់​ទុក​ថា ជា​សំណាងល្អ​ដែរ ដែល​ទាហាន​ថៃ មិន​ប្រើប្រាស​អាវុធ​បាញ់​ប្រហារ​ដូច​ក្រុម​អ្នក​ចូល​លួច​កាន់​ឈើ នៅ​តាម​ព្រំដែន​ស្រុក​សំឡូត​។ លោក សុង
សុ​ភ័​ក្រ អភិបាលស្រុក​ភ្នំព្រឹក បាន​ថ្លែងប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​ថា ពិតជា​មាន​ពលរដ្ឋ​ខ្មែរ​ត្រូវ​ក្រុម​ទាហាន​ថៃ​ចាប់ខ្លួន​មែន​។

លោក​ថា ការ​ចាប់ខ្លួន​នោះ ដោយសារ​តែ​ពលរដ្ឋ​ទាំង​១៧​នាក់​នោះ បាន​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ទៅ​លួច​ជីក​រ៉ែ​មាស​នៅ​ក្នុង​ទឹកដី​គេ (​ដី​ថៃ​)​។ ហើយ​នេះ​មិនមែន​ជា​លើក​ដំបូង​ទេ ដែល​ពលរដ្ឋ​ខ្មែរ​យើង​មូ​យ​ចំនួន​ចូល​លួច​ជីក​យក​រ៉ែ​មាស​នៅ​ទឹកដី​ថៃ​។ យើង​បាន​អប់រំ​ណែនាំ​ដល់​ពលរដ្ឋ​ទាំងនោះ​ជា​បន្តបន្ទាប់ កុំ​ឲ្យ​លួច​ឆ្លង​ដែល​ទៅ​ប្រព្រឹត្ត​បទល្មើស​ក្នុង​ទឹកដី​ថៃ​បែប​នេះ​ចៀសវាង​ក្រែង​មាន​បញ្ហា តែ​ពួក​គេ​នៅ​តែ​លួច​ចូល​ម្ដងម្កាល​រហូត​ត្រូវ​ទាហាន​ថៃ ដើរ​ល្បាត​ប្រទះ​ឃើញ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។​

ប៉ុន្តែ​យ៉ាងណា លោក​សុង សុ​ភ័​ក្រ បាន​បញ្ជាក់​ថា ក្រោយ​ពី​ត្រូវ​ទាហាន​ថៃ ឃាត់ខ្លួន​ពលរដ្ឋ​ខ្មែរ និង បាន​នាំ​ទៅ​សួរនាំ ប៉ុន្មាន​មោង​ក្រោយ ទើប​អាជ្ញាធរ​ស្រុក និង មន្ត្រី​នគរបាល វរ​:​ការពារ​ព្រំដែន​លេខ​៨១៧ ចុះ​ទៅ​សម្រប​ស​ម្រូ​ល​ជាមួយ​ភាគី​ថៃ ដើម្បី​ធានា និង ដោះស្រាយ​យក​ពលរដ្ឋ​ទាំង​១៧​នាក់​នោះ ត្រឡប់​ចូល​ប្រទេស​ខ្លួន​វិញ​។ លោក​បាន​បន្ថែម​ថា ជាមួយនឹង​ការ​ធានា​យក​មក​វិញ​នេះ ភាគី​ថៃ​ក៏​បាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ទាំងនេះ​ធ្វើ​កិច្ចសន្យា​ប​ញ្ឈប់​សកម្មភាព​ឆ្លង​ដែន​ខុសច្បាប់ ទៅ​លួច​ជីក​រ៉ែ​ក្នុង​ទឹកដី​គេ​បន្ត​ទៀត​ដែរ តែ​យើង​ក៏​បាន​ធ្វើការ​អប់រំ​ដល់​ពលរដ្ឋ​ទាំងនេះ​ឲ្យ​ប​ញ្ឈប់​នូវ​សកម្ម​លួច​ឆ្លង​ដែន​នេះ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ