ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដីធ្លី​ដ៏​សែន​រ៊ាំ​រ៉ៃ​ទាំង​ពីរ​ករណី​ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ចាប់ដៃ​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ យោង​តាម​ការ​បកស្រាយ​របស់​លោក​អភិបាលស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹង​ថា ១៥​ឆ្នាំ ដែលមានអភិបាលស្រុកចំនួន៦​ បណ្តឹងតវ៉ា​គ្នា​ទៅ​វិញ​ទៅ​មក និង​កិច្ចប្រជុំ​សម្របសម្រួល​រាប់​មិន​អស់ ទីបំផុត​ទំនាស់​ដីធ្លី​ដ៏​សែន​រ៊ាំ​រ៉ៃ​ទាំង​ពីរ​ករណី​នៅ​ក្នុង​ឃុំ​ត្បែង​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ចាប់ដៃ​គ្នា សម្បទាន​ទៅ​វិញ​ទៅ​មក…

ខេត្តសៀមរាប ៖ យោង​តាម​ការ​បកស្រាយ​របស់​លោក​អភិបាលស្រុក​បន្ទាយស្រី​បាន​ឲ្យ​ដឹង​ថា ១៥​ឆ្នាំ ដែលមានអភិបាលស្រុកចំនួន៦​ បណ្តឹងតវ៉ា​គ្នា​ទៅ​វិញ​ទៅ​មក និង​កិច្ចប្រជុំ​សម្របសម្រួល​រាប់​មិន​អស់ ទីបំផុត​ទំនាស់​ដីធ្លី​ដ៏​សែន​រ៊ាំ​រ៉ៃ​ទាំង​ពីរ​ករណី​នៅ​ក្នុង​ឃុំ​ត្បែង​នេះ ត្រូវ​បាន​បញ្ចប់​ដោយ​ការ​ចាប់ដៃ​គ្នា សម្បទាន​ទៅ​វិញ​ទៅ​មក និង​ទទួលយក​ដំណោះស្រាយ​ដោយ​ស្នាមញញឹម​រៀង​ៗ​ខ្លួន កាលពី​ពេល​ថ្មី​ៗ​នេះ ។

លោក ឃឹម ហ្វី​ណ​ង់ អភិបាលខេត្ត​ស្រុក​បន្ទាយស្រី​បាន​លើក​ឡើង​ថា «​អាច​ថា ជា​ថ្ងៃ​ដែល​ខ្ញុំ​សប្បាយចិត្ត​បំផុត​ក្នុង​រយៈពេល​១១​ខែ ក្នុង​តួនាទី​របស់ខ្ញុំ​ជា​អភិបាល​នៃ​ស្រុក​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ទំនាស់​ដីធ្លី​មួយ​នេះ​ព្រោះ​ពេល​ខ្លះ​ខ្ញុំ​ពិតជា​មិន​ហ៊ាន សូ​ម្បី​តែ​សង្ឃឹមថា នឹង​អាច​រក​ច្រកចេញ​បាន​ផង ។ ១៥​ឆ្នាំ​នៃ​ទំនាស់​ទាំងនេះ​បាន​ក្លាយជា​ឧបសគ្គ​ដល់​ការ​រស់នៅ​ប្រកបដោយ​សុវត្ថិភាព និង​ស្ងប់​អារម្មណ៍​សម្រាប់​ភាគី​ជម្លោះ​ទាំង​សងខាង​ខាតបង់​ពេលវេលា និង​បាត់បង់​ឱកាស​ប្រើប្រាស់​ដីធ្លី​របស់​ខ្លួន​ឱ្យ​អស់​សក្តានុពល​ដែល​សូ​ម្បី​តែ​អាជ្ញាធរ​ក៏​ជាប់រវល់​ដោះស្រាយ​ខាតបង់​ពេលវេលា​សម្រាប់​យក​ទៅ​អភិវឌ្ឍ​មូលដ្ឋាន​មិន​តិច​ដែរ ។

លោក​បន្ត​ថា លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក ឃុន ហាំ​ង ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេស​កម្ម​ពិសេស និង​ជា​អនុប្រធាន​ប្រចាំការ​នៃ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​បាន​តំណាង​ឱ្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា អញ្ជើញ​ចុះ​មក​ដោះស្រាយ​ដោយ​ផ្ទាល់​ដល់​ស្រុក​បន្ទាយស្រី រក​ឃើញ​ចំនុច​ឈ្នះ​ទាំង​សងខាង​លើ​បញ្ហា​ជម្លោះ ដែល​ធ្វើ​ឱ្យ​មានការ​បន្ទន់ឥរិយាបថ និង​ព្រម​ទទួលយក​ដំណោះស្រាយ​ដែល​អាជ្ញាធរ​បាន​ប្រឹងប្រែង​ស្វែងរក​ជូន ។

លោក​បន្ត​ថា​«​ក្នុង​នាម​រដ្ឋបាល​ស្រុក ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ករណី​នេះ​នឹង​ក្លាយទៅជា​បន្ទាត់​សម្រាប់​ដោះស្រាយ​ករណី​ដទៃ​ទៀត​ក្នុង​រូបមន្ត​ប្រហាក់ប្រហែល​គ្នា ហើយ​ក៏​សូម​ទទូច​ដល់​ភាគី​ករណី​វិវាទ​ដីធ្លី​ផ្សេង​ៗ​ទៀត នៅ​ក្នុងស្រុក​បន្ទាយស្រី​ឱ្យ​បន្ទន់​ជំហរ​សម្បទាន​គ្នា និង​ចាប់​យក​ការ​ចរចា​ជា​ច្រកចេញ ជៀសវាង​ការ​ខាតបង់​ពេលវេលា​ដើរ​លើ​ផ្លូវ​ទាល់ច្រក ជា​ពិសេស​ចំពោះ​រាល់​ករណី​វិវាទ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​» ។

សូម​បញ្ជាក់​ថា វិវាទ​ដីធ្លី​ដែល​ស្មុគស្មាញ​បំផុត​នៅ​ក្នុងស្រុក​បន្ទាយស្រី គឺ​វិវាទ​ដែល​មានការ​អូស​បន្លាយ​យូរអង្វែង និង​ស្ថិត​នៅ​លើ​ដី​គម្រប​ព្រៃ​ដែល​ជា​ដី​សាធារណៈ​របស់​រដ្ឋ​នៅឡើយ ដែល​សូ​ម្បី​តែ​ឯកសារ​បញ្ជាក់​ការ​កាន់កាប់​នានា​សុទ្ធសឹងតែ​មាន​វិកា​រៈ​ខាង​ផ្នែក​ផ្លូវច្បាប់ ហើយ​យន្តការ​តុលាការ​ក៏​មិន​អាច​ធ្វើ​ឡើង​បាន ដោយសារ​តែ​ជា​ទំនាស់​នៅ​លើ​ដី​របស់​រដ្ឋ ។

វិវាទ​បែប​នេះ ទោះបី​មានការ​ព្រមព្រៀង​ពី​ភាគី​ជម្លោះ​ហើយ​ក៏​ដោយ ក៏​ត្រូវ​បំពេញ​នីតិវិធី​ខាង​ផ្លូវច្បាប់​បន្ត​ទៀត និង​ត្រូវ​រង់ចាំ​ការ​អនុម័ត​ចុង​ក្រោយ​ពី​រាជរដ្ឋាភិបាល​ជា​មុន​សិន ទើប​អាច​បញ្ចប់​ជា​ផ្លូវការ​ទៅ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ