ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mikasa Sushi & Fusion ជាភោជនីយដ្ឋានអាហារជប៉ុនប្រណីតដ៏ល្បីនៅកាណាដា បើកសាកល្បងហើយនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី ១ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ៩ ខែវិច្ឆកា ឆ្នាំ ២០២០ ៖ ភោជនីយដ្ឋានអាហារជប៉ុនប៊្រេនដ៏ប្រណីត និងល្បីខ្លាំងនៅប្រទេសកាណាដាឈ្មោះ MIKASA…

រាជធានីភ្នំពេញ, ថ្ងៃទី ៩ ខែវិច្ឆកា ឆ្នាំ ២០២០ ៖ ភោជនីយដ្ឋានអាហារជប៉ុនប៊្រេនដ៏ប្រណីត និងល្បីខ្លាំងនៅប្រទេសកាណាដាឈ្មោះ MIKASA Sushi (មីកាសា) ពេលនេះបានចាប់ ផ្តើមបើកសាកល្បងនៅកម្ពុជាហើយ ដោយមានទីតាំងដំបូងគេនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូម៉ល ជាន់ទី ១ តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី ១ ។

This image has an empty alt attribute; its file name is 5655b31f1ad6b985a20d3cfe63d66718-1024x621.jpg

ម្ហូបជប៉ុនជាច្រើនមុខដែលចម្អិនដោយមេចុងភៅភោជនីយដ្ឋាន MIKASA ត្រូវបានទទួល ស្គាល់ថា មានរសជាតិឆ្ងាញ់ និងទទួលបានការពេញនិយមពីប្រជាជនអាស៊ីរស់នៅប្រទេ សកាណាដា រួមជាមួយប្រជាជនកាណាដាផ្ទាល់ ហើយម្ហូបល្បីៗប្រចាំ MIKASA (មីកាសា) រួមមានដូចជា ៖ Le Rouge, Cameleon, Mikasa Pearl, Fire Roll, Crispy Roll, Trio Duo, Dragon Ball, Dragon Eye ។

This image has an empty alt attribute; its file name is 0969ef232055f654d484744dcbae78ee-1024x1024.jpg

មេចុងភៅដែលគ្រប់គ្រងការងារចម្អិន គ្រឿងផ្សំ រូបមន្តម្ហូបអាហារជប៉ុនប្រចាំ MIKASA (មីកាសា) គឺលោក លី តឹកសុង ដែលមានបទពិសោធន៍ ២០ ឆ្នាំ ជាមួយម្ហូបជប៉ុន និងអា ហារដ្ឋានជប៉ុនជាច្រើនកន្លែងកន្លងមក ហើយលោកក៏ជាអ្នកមើលការខុសត្រូវរូបមន្តម្ហូបអាហាររបស់ភោជនីយដ្ឋាន MIKASA (មីកាសា) ទាំងជាង ១០ សាខា នៅប្រទេសកា ណា ដាផងដែរ ។

This image has an empty alt attribute; its file name is 3468226a492808c020bf131c9458fa64-768x1024.jpg

លោក លី តឹកសុង ដែលជាមេចុងភៅប្រចាំភោជនីយដ្ឋានប៊្រេន MIKASA នៅប្រទេស កម្ពុជា បានមានប្រសាសន៍ថា «ភោជនីយដ្ឋានអាហារជប៉ុន MIKASA (មីកាសា) យើង ផ្តោតសំខាន់ទៅលើរសជាតិ អនាម័យ និង គុណភាពសេវាកម្មទៅដល់អតិថិជនគោលដៅ របស់យើងជាចំបង» ។ ហើយលោកបន្ថែមទៀតថា ក្នុងអំឡុងពេលបើកសាកល្បងនេះ យើងរំពឹងទុកថា នឹងទទួលបានការគាំទ្រច្រើនពីសំណាក់អតិថិជន ដែលនិយមចូលចិត្ត ម្ហូបជប៉ុននៅកម្ពុជា ។

This image has an empty alt attribute; its file name is e16ede0a53f011a2516b0aa793ba204b-768x1024.jpg

លោកក៏បានរំឭកផងដែរថា សម្រាប់អតិថិជនដែលមានបំណងចង់សាកល្បងម្ហូបជប៉ុន នៅភោជនីយដ្ឋានប្រណីត MIKASA (មីកាសា) អាចទំនាក់ទំនងកក់ទុកជាមុនតាមរយៈ លេខទូរស័ព្ទ 098 888 336 / 077 888 336 ឬផ្ញើរសារក្នុងប្រអប់សារក្នុងទំព័រហ្វេសប៊ុក Mikasa Shusi Fusion Lounge ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ