ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លះ​និយាយ​ថា «​លុយ​មិន​សំខាន់ សំខាន់ គឺ​អត់​លុយ​»! តើ​លុយ​កើតឡើង​យ៉ាងដូចម្តេច?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ណាខ្លះ ស្គាល់​ពី​ប្រវត្តិ​លុយ?តើ​លុយ​កកើត​យ៉ាងដូចម្តេច? ថ្ងៃនេះ​យើង​បាន​លើកយក​ប្រធានបទ​ដែល​ទាក់ទង​នឹង​ប្រវត្តិ​លុយ ដោយ​ការ​បកស្រាយ​នេះ ត្រូវ​បាន​លើក​ឡើង​ពី​អ្នកជំនាញ និង​ជា​អ្នក​ល្បីល្បាញ​ម្នាក់​ខាង​ផ្នែក​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ។ មនុស្ស​គ្រប់​រូប​តែងតែ​ត្រូវការ​លុយកាក់​សម្រាប់…

រាជធានី​ភ្នំពេញ ៖ តើ​អ្នក​ណាខ្លះ ស្គាល់​ពី​ប្រវត្តិ​លុយ?តើ​លុយ​កកើត​យ៉ាងដូចម្តេច? ថ្ងៃនេះ​យើង​បាន​លើកយក​ប្រធានបទ​ដែល​ទាក់ទង​នឹង​ប្រវត្តិ​លុយ ដោយ​ការ​បកស្រាយ​នេះ ត្រូវ​បាន​លើក​ឡើង​ពី​អ្នកជំនាញ និង​ជា​អ្នក​ល្បីល្បាញ​ម្នាក់​ខាង​ផ្នែក​អចលនទ្រព្យ​ក្នុង​ប្រទេស​កម្ពុជា ។

មនុស្ស​គ្រប់​រូប​តែងតែ​ត្រូវការ​លុយកាក់​សម្រាប់ ជីវភាព និង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ ដែល​ពឹងពាក់​ទៅ​លើ​ការ​ប្រកបការងារ អាជីវកម្ម និង​កសិកម្ម ។​ល ។ ដើម្បី​ដូរ ឬ​បាន​លទ្ធផល​ត្រឡប់​មក​វិញ​ជា​ប្រាក់ខែ កម្រៃ ឬ​ប្រាក់​ចំណូល​នានា ក្នុង​ការ​ផ្គត់ផ្គង់​ត្រឡប់​ទៅ​វិញ​នៃ​ការ​រស់នៅ ។

ថ្មី​ៗ​នេះ លោក ស៊ា​ន ធនិន ជា​អគ្គនាយក​ក្រុមហ៊ុន CEO Master Club Investment បានឱ្យ​ដឹង​ថា «​បន្ទាប់​ពី​មាន​ប្រាក់​កាស់​ក្នុង​ដៃ​ហើយ មនុស្ស​ជា​ច្រើន​បាន​ចាយ​លុយ​ទៅ​តាម​តម្រូវការ ភាព​ចំ​បាច់ និង​ផ្សេង​ៗ​ទៀត​ទៅ​តាម​ជីវិត​ឬ​ជីវភាព​រស់នៅ​របស់​ពួក​គេ ។ អ្នកខ្លះ​សន្សំ​លុយ ដើម្បី​ចំណាយ​ប្រាក់​កាក់​ទៅ​លើ​ភាព​ចាំបាច់ រឿង​ចង់បាន និង​អ្នកខ្លះ​សន្សំ ដើម្បី​វិនិយោគ​ផង ទាំងនេះ​គឺជា​ការ​ចាត់ចែង​លុយ​របស់​យើង​ប្រចាំ​ថ្ងៃ​» ។ លោក​បាន​បន្ត​ថា ចុះ​ហេតុ​អ្វី​បានជា​មនុស្ស​ឱ្យ​តំលៃ​លុយ​សំខាន់​ម្ល៉េះ ហេតុ​អ្វី​បានជា​លុយ​ត្រូវ​ប្រយ័ត្នប្រយែង​ចាត់ចែង​ដល់​ម្លឹ​ង?តើ​លុយ​នឹង​ពី​ដំបូង​ឡើង​វា​យ៉ាងម៉េច បាន​មក​បច្ចុប្បន្ន​នេះ​វា​ចាំបាច់​ដល់​ម្លឹ​ង? អ្នកខ្លះ​បាន​និយាយ​ថា លុយ​មិន​សំខាន់ សំខាន់​គឺ​អត់​លុយ ។

តាំងពី​យូរលង់​ណាស់​មក​ហើយ តាំងពី​៣០០០ ឆ្នាំ​មុន រូបរាង​នៃ​លុយ​មិន​ទាន់​កកើត​ជា​រូបរាង​ដូច​លុយ​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ទេ វា​មាន​ទំរង់ ឬ​ប្រភេទ​ផ្សេង​ៗ​គ្នា ទៅ​តាម​រូបភាព​នៃ​ការ​ដោះ​ដូរ​ទំនិញ ។ ប៉ុន្តែ​មុន​ពេល​បន្ត​បកស្រាយ​អំពី​លុយ លោក ស៊ា​ន ធនិន បាន​លើកយក​និយម​ន័យ​ខ្លះ​ៗ​ដែល​មាន​មតិ​លើក​ឡើង​ផ្សេង​ៗ​អំពី​និយម​ន័យ​នៃ​លុយ​ថា មាន​អ្នកខ្លះ​បាន​និយាយ លុយ​គឺជា​មធ្យោបាយ​នៃ​ការ​ទិញ អ្នកខ្លះ​ទៀត​បាន​លើក​ឡើង​ថា​លុយ គឺ​វត្ថុ​មួយ​ដែល​ដំណាង​តំលៃ​អ្វីមួយ​សម្រាប់​ការ​ដោះ​ដូរ ។

សម្រាប់​លោក លោក ស៊ា​ន ធនិន វិញ​បានឱ្យ​និយម​ន័យ​លុយ​ថា ឱ្យ​តែ​បំពេញ​មុខងារ ឬ​លក្ខណៈ ៤​នេះ គឺ​គេ​ហៅ​ថា​លុយ​ហើយ​។ លោក​បន្ត​ថា​មុខងារ ៤ តើ​មាន​អ្វីខ្លះ​ៗ លោក​បាន​រៀបរាប់​ដូចនេះ​ថា មុខងារ​ទី​១) គឺ ការ​ដោះ​ដូរ ៖ មាន​ថា​ន័យ​ថា​លុយ វា​អាច​អនុញ្ញាត​ឱ្យ​យើង​ដោះ​ដូរ ទំនិញ​និង​សេវាកម្ម​នឹង​បាន ដូចនេះ​រាល់​អ្វី​ៗ​ទាំងឡាយ​ណា​ដែល​បំពេញ​មុខងារ ដោះ​ដូរ​ពាណិជ្ជកម្ម គេ​រាប់​វា​ជា​លុយ​ហើយ​។ ឩ​ទា​ហរ​ណ៍​ថា យើង​ចង់បាន​ស្ករ​គ្រាប់ ហើយ​យើង​មានកា​រ៉េ​ម ចឹ​ង​យើង​អាច​យក​កា​រ៉េ​ម​ទៅ​ដោះ​ដូរ ជាមួយ​ស្ករ​គ្រាប់​បាន (​ដោះ​ដូរ​ស្មើ​) មុខងារ​ទី​២) គឺ​មធ្យោបាយ​នៃ​ការ​ទូទាត់ ៖ ឧទាហរណ៍​ថា យើង​ចង់​ទិញ​អ្វីមួយ យើង​ចង់បាន​អ្វីមួយ ហើយ​យើង​យក លុយ​នឹង​ឬអ្វី​ដែល​ជា​តំណាង​នៃ​លុយ​នឹង យក​វា​ទៅ​បង់​ឱ្យ​គេ ដើម្បី​បាន​របស់​នេះ​មក ជួល​កាល​យើង​អត់​ចង់​បារី​នឹង​ទេ តែ​យើង​ចង់បាន​ស្ករ​គ្រាប់ ចឹ​ង​យើង​ត្រូវ​យក​អ្វី​ដើម្បី​បានឱ្យ​ស្ករ​គ្រាប់​។

ដូចនេះ ដើម្បី​បាន​ស្ករ​គ្រាប់​នេះ​មក យើង​ត្រូវ​មាន​អ្វី​សម្រាប់​បង់​ឱ្យ​គេ​វិញ​ដែរ ។ មុខងារ​ទី​៣) គឺ ជា​ឯក​តា​នៃ​ការ​វាស់វែង ៖ ឧទាហរណ៍​ថា ផ្ទះល្វែង និង​ផ្ទះ​វីឡា តើ​វា​ខុស​ថ្លៃ​គ្នា​ប៉ុន្មាន? ចឹ​ង​ដើម្បី​ដឹង​ថា​ខុស​គ្នា​ប៉ុណ្ណា គឺ​ត្រូវ​យក​លុយ​ទៅ​វាស់ ។ ចឹ​ង​ផ្ទះល្វែង​មាន​តំលៃ ៥០,០០០ ដុល្លារ​អារ​មេ​រិ​ក រីឯ​ផ្ទះ​វីឡា តំលៃ ១៥០,០០០ ដុល្លារ​អា​មេ​រិ​ក ចឹ​ង​យើង​ឃើញ​ហើយ​ថា តំលៃ ផ្ទះ​វីឡា ថ្លៃ​ជាង​ផ្ទះល្វែង ១០០,០០០ ដុល្លារ​អា​មេ​រិ​ក ចឹ​ង​យើង​ដឹង​ថា​ថ្លៃ​គ្នា​ប៉ុណ្ណា គឺ​គេ​យក​តួរ​លេខ​លុយ​នេះ​ហើយ​បានដឹង​។ មុខងារ​ទី​៤) គឺ​រក្សា​តំលៃ​របស់​វា ៖ ឧទាហរណ៍​ថា យើង​សន្សំ​លុយ ចឹ​ង​យើង​គិត​ថា សន្សំ​លុយ​បើ​ទោះជា ៥ ឆ្នាំ​ក្រោយ លុយ​នឹង​ក៏​នៅ​តែ​មាន​តំលៃ ព្រោះ​បើ​មិន​ចឹ​ង​ប្រហែល​យើង​សន្សំ​ត្រី​បាត់​ហើយ មែន​ទេ? ចុះបើ​ទី​ញ​របស់របរ​ប្រើប្រាស់ ចុះបើ​វា​បែកបាក់​ចឹ​ង​វា​មិន​បាត់​តំលៃ​។ ប៉ុន្តែ​លុយ​វា​នៅ​តែ​រក្សា​តំលៃ​។

ងាក​មក​មើល​មាស​វិញ មាស​គឺ​នៅ​តែ​មាន​តំលៃ ហើយ​អាច​ដូរ​បាន ឬ​លក់​បានជា​លុយ​ត្រឡប់​មក​វិញ ដែល​វា​នៅ​រក្សា​តំលៃ ហើយ​ទុក​បាន​យូរ​ទៀត​។ គ្រាន់តែ​ថា វត្ថុ​ទាំង​ពីរ​នេះ (​លុយ​និង​មាស​) វា​អាច​ធ្លាក់​តំលៃ​បន្តិចបន្តួច ឬ​ឡើង​តំលៃ​កប់​ពពក​ក៏​ថា​បាន វា​អាច​ប្រែប្រួល​ទៅ​តាម​ស្ថានភាព នានា​ផង​ដែរ​។ លោក ស៊ា​ន ធនិន បាន​បន្ថែម​ថា មក​លុយ​វា​អាច​បំពេញ​មុខងារ​ទាំងនេះ​ហើយ ទើប​មនុស្ស​សន្សំ​វា ចឹ​ង​ប្រសិនបើ​វា​ជា​ក្រដាស ជា​កាក់ ជា​មាស ជាដើម​នឹង គឺ​គេ​ហៅ​ថា​លុយ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ