ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែឃើញសមត្ថកិច្ចភ្លាម រត់គេច លុះចាប់បានបែកធ្លាយ​

3 ឆ្នាំ មុន
  • កណ្តាល

​ខេត្ត​​កណ្តាល​ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ចំនួន​៦​កញ្ចប់ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ចំការ​ស្វាយ​​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក…

​ខេត្ត​​កណ្តាល​ ៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​លើក​ដែក​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ចំនួន​៦​កញ្ចប់ កាលពី​វេលា​ម៉ោងជាង​១១​ព្រឹក​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​ចំការ​ស្វាយ​​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អំពិលទឹក ឃុំ​កំពង់​ភ្នំ ស្រុក​លើក​ដែក ខេត្តកណ្តាល​។

ជនសង្ស័យ​ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះឈ្មោះ ចាន់ ខឿន ភេទ​ប្រុស​ អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​។

តាម​ប្រភព​ព៌​ត​៌មានបាន​អោយ​ដឹង​ថា ខណៈ​ពេល​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍រ​ដ្ធ​បាល​កំពង់​ភ្នំ​ដឹកនាំ​ដោយ​លោកនាយ​ប៉ុស្តិ៍ ចុះ​ធ្វើការ​ល្បាត​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាជន​នៅ​ក្នុង​មូល​ដ្ធា​ន​នា​ឱកាស​បុណ្យកាន់បិណ្ឌ​។ ​លុះ​មក​ដល់​គោលដៅ​ខាង​លើ ក៍​ស្រាប់តែ​មុខសញ្ញា​ជនសង្ស័យ​ប្រទះ​ឃើញ​កងកម្លាំង​ក៍​ព្យាយាម​រត់គេច ធ្វើ​អោយ​កម្លាំង​សមត្ថកិច្ច​ដេញ​តាម​ស្ទាក់​ព័ន្ធ​ចាប​បាន ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ដកហូត​បាន​វត្ថុ​តាង ម្សៅ​ក្រាម​ព៏​ណ​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​៦​កញ្ចប់​(​តូច​៥​កញ្ចប់ មធ្យម​១​កញ្ចប់​)​នៅ​ក្នុង​ហោប៉ៅ​ខោ​ក្រោយ​របស់​ជនសង្ស័យ និង​ទូរស័ព្ទ​១​គ្រឿង ដែកកេស​ចំនួន​២​។

ក្រោយ​ធ្វើការ​ឃាត់ខ្លួន​នគរបាល​ប៉ុស្តិ៍​កំពង់​ភ្នំ​ក៍បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​រួម​ជាមួយ​វត្ថុ​តាង​ទៅ​អធិការ​ដ្ធា​ន​នគរបាល​ស្រុក​លើក​ដែក​ធ្វើការ​សាកសួរ​។​នៅ​ចំពោះ​មុខ​នគរបាល​ជំនាញ​ស្រុក​មុខ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ទាំង​៦​ក​ញ្ចា​ប់​នេះ​គឺ​រូបគេ​បាន​ទិញ​ពី​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់​នៅ​រាជធានី​ភ្នំ យក​មក​រំលែក​លក់​បន្ត​ដើម្បី​បាន​ប្រាក់​ចំណេញ​។

​យោង​តាម​ចម្លើយ​សារភាព​និង​វត្ថុ​តាង​នគរបាល​ស្រុក​លើក​ដែក​ក៍បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ស្នងការ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ