ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនូរ​ស័ក្តិ​សិទ្ធ​! គូរ​«​កែវភ្នែក​២»​លើ​គូទ​សត្វ​គោ​,​ក្របី អាច​ជួយ​ជីវិត​ពួក​វា​បាន

3 ឆ្នាំ មុន

ទ្វីបអាហ្វ្រិក ៖ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ បាន​រក​ឃើញ​ថា ការ​គូររូប កែវភ្នែក​២ នៅ​ផ្នែកខាងក្រោយ​ លើគូទ​សត្វ​គោ ឫ​ក្របី អាច​ជួយ​ការពារ…

ទ្វីបអាហ្វ្រិក ៖ ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ បាន​រក​ឃើញ​ថា ការ​គូររូប កែវភ្នែក​២ នៅ​ផ្នែកខាងក្រោយ​ លើគូទ​សត្វ​គោ ឫ​ក្របី អាច​ជួយ​ការពារ ជីវិត​របស់​ពួក​វា ​ពី​ការ​វាយប្រហារ ដោយ​សត្វ​តោ និង​ខ្លារខិន ជាដើម នេះបើយោងតាម dailymail ។

ក្រុម​អ្នក​វិទ្យាសាស្ត្រ នៅ​សកល​វិទ្យាល័យ ញូ​សៅ​វែ​ល ក្នុង​ប្រទេស​អូស្ត្រាលី ដែល​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​របស់​ពួក​គេ នៅ​ក្នុង​តំបន់​ដីសណ្ត Okavango នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​បុត​ស្វា​ណា បាន​រក​ឃើញ​ថា សត្វ​គោ ដែល​លាប​ពណ៌ ដូច​រូប​ភ្នែក អាច​រស់រាន​មានជីវិត​បាន​យូរ ជាង​សត្វ​គោ ដែល​មិន​មាន​រូបគំនូរ «​កែវភ្នែក​២» ។

ការ​ស្រាវជ្រាវ ត្រូវ​បាន​បោះ​ពុ​ម្ភ​ផ្សាយ នៅ​ក្នុង​ទស្សនាវដ្តី វិទ្យាសាស្ត្រ​និង​ជីវវិទ្យា ឥឡូវនេះ អាច​បង្ហាញ​ថា ពិតជា​គំនូរ​ដ៏​ស័ក្តិ​សិទ្ធ​! ដែល​មាន​ប្រសិទ្ធិ​ភាព ចំពោះ​ការ​កាត់​បន្ថយ ចំនួន​សត្វពាហនៈ ដែល​ត្រូវ​បាន​សត្វ​តោ ឫ​ខ្លា វាយប្រហារ​ នៅ​តាម​សហគមន៍​ជនបទ ។

ក្រុម​អ្នក​ស្រាវជ្រាវ បាន​ធ្វើការ​ជាមួយ​កសិករ នៅ​ប្រទេស​បុត​ស្វា​ណា Botswana នៃ​ទ្វីបអាហ្វ្រិក ហើយ​បាន​គូររូប​«​កែវភ្នែក​២» លើ​គូទ​សត្វ​គោក្របី នៅ​ក្នុង​ហ្វូង ដែល​ទទួល​រង​ការ​វាយប្រហារ​ពី​សត្វ​តោ​ជា​ប្រចាំ ដោយ​បាន​លាប​ពណ៌ ដូច​រូប​កែវភ្នែក ចំនួន​២ នៅ​លើ​គូទ​សត្វ​គោមួយ​ក្បាល ក្នុង​ចំណោម​គោ​០៣​ក្បាល (ពោល​គឺ​ ក្នុង​មួយ​ហ្វូង បើ​មាន​គោ១២០​ក្បាល ត្រូវ​រចនា​ភ្នែក​២ នៅ​ខាងក្រោយ​គូទ​គោ ចំនួន ៤០​ក្បាល ហើយ​នៅ​សល់​គោ ៨០​ក្បាល​ទៀត គ្មាន​សញ្ញា​សំគាល់​រូប​ភ្នែក​ទេ) ។

ពួក​គេ បាន​រក​ឃើញ​ថា សត្វ​គោក្របី ដែល​គេ​លែងអោយ​នៅ​ក្រៅរបង ដែល​មាន​គំនូរ​ភ្នែក​ក្លែងក្លាយ អាច​រស់រាន ជាង​សត្វ​គោ​ដែល​មិន​មាន​លាប​ពណ៌ នៅ​ក្នុង​ហ្វូង​តែ​មួយ អំឡុង​ពេល​សិក្សា​រយៈពេល ៤​ឆ្នាំ បាន​គូររូបភ្នែកលើ​សត្វ​គោ សរុប​ចំនួន ២,០៦១​ក្បាល ក្នុង​ហ្វូងគោ​ចំនួន​១៤ ។

កាលពីមុន ប្រជា​កសិករ បាន​ឲ្យ​សត្វ​គោ​របស់​ពួក​គេ ដើរ​ស៊ី​ស្មៅ ក្រៅរបង នៅ​ពេល​ថ្ងៃ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​គោ ជាបន្តបន្ទាប់ ពី​ការ​វាយប្រហារ​របស់​សត្វ​តោ ខ្លារខិន និង​សត្វ​ស៊ីសាច់​ជា​អាហារ ដទៃ​ទៀត ។

ហើយ​នៅ​ពេល ដែល​កសិករ​ម្នាក់ បាត់បង់​គោរបស់​ខ្លួន កសិករ​នោះ​នឹង​ទៅ​តាម​ប្រមាញ់បាញ់​សម្លាប់សត្វ​ទាំងនោះ ដែល​ជា​ហេតុផល​មួយ ធ្វើ​ឲ្យ​ចំនួន​សត្វ​តោ នៅ​ទ្វីបអាហ្វ្រិក បាន​ធ្លាក់​ចុះ ក្នុង​រយៈពេល​ប៉ុន្មាន​ទស​វត្ស​ ចុង​ក្រោយ​នេះ ។

លោក Neil Jordan មក​ពី​សាកលវិទ្យាល័យ New South Wales ប្រទេស​អូស្ត្រាលី ដែល​ជា​អ្នកដឹកនាំ​ការ​សិក្សា​ស្រាវជ្រាវ​នេះ បាន​និយាយ​ថា ការ​គូរ​ភ្នែក លើ​ខាងក្រោយ​គូទ​របស់​សត្វ​គោ ជា​ជម្រើស​ដ៏​ល្អ ដែល​អាច​រក្សា​ជីវិត​ពួក​វា​បាន ។

លោក Jordan លើក​ឡើង​ថា ដូច​ជា​សត្វ​មេអំបៅ និង​បក្សី​មួយ​ចំនួន គេ​មើលឃើញ​ថា វា​មាន​រូប​ក្លែងក្លាយ​នៅ​លើ​ដងខ្លួន​របស់​ពួក​វា ដើម្បី​ជួយ​ឲ្យ​ពួក​វា ច្រឡំ​និង​ចៀសវាង ពី​សត្វ ស៊ីសាច់​ដទៃ​ទៀត នៅ​ក្នុង​ព្រៃ ។ ប៉ុន្តែ​តាម​ធម្មជាតិ​របស់​សត្វ​គោ ពួក​វា​គ្មាន​ភ្នែក នៅ​លើ​ដងខ្លួន​ទេ ដើម្បី​ជួយ​ឲ្យ​ពួក​វា អាចរ​ស់បាន​យូរ ប្រឆាំង​នឹង​សត្វ​ដទៃ​ទៀត មាន​តែ​គូររូប​ដ៏​មាន​ប្រសិទ្ធិ​ភាព​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ