ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រកួត PL ទាំងអស់​ក្នុង​ខែកញ្ញា នឹង​ត្រូវ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា​​ផ្ទាល់

3 ឆ្នាំ មុន

អង់គ្លេស ៖ ការ​ប្រកួត​លី​គ​កំពូល​ទាំង ២៨​ប្រកួត ដែល​ត្រូវ​លេង​នៅ​ក្នុង​កញ្ញា​នេះ នៅ​ក្រប​ខណ្ឌ Premier League នឹង​ត្រូវ​លេង​ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ឡើយ ដោយ​នឹង​ត្រូ​វ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ក្នុង​ប្រទេស​អង់គ្លេស…

អង់គ្លេស ៖ ការ​ប្រកួត​លី​គ​កំពូល​ទាំង ២៨​ប្រកួត ដែល​ត្រូវ​លេង​នៅ​ក្នុង​កញ្ញា​នេះ នៅ​ក្រប​ខណ្ឌ Premier League នឹង​ត្រូវ​លេង​ដោយ​គ្មាន​វត្តមាន​អ្នកគាំទ្រ​ចូលរួម​ទស្សនា​ផ្ទាល់​ឡើយ ដោយ​នឹង​ត្រូ​វ​ផ្សាយ​បន្ត​ផ្ទាល់​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ក្នុង​ប្រទេស​អង់គ្លេស នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ជា​ផ្លូវការ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ ទី ៨ កន្លង​ទៅ បន្ទាប់​ពី​កិច្ចប្រជុំ​របស់​ម្ចាស់​ភាគហ៊ុន​។

សូម​បញ្ជាក់​ថា រដូវ​កាល ២០២០-២១ នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​សៅរ៍ ទី ១២ ខែកញ្ញា​តទៅ ដោយ​មានការ​ប្រកួត​បើក​ឆាក​ចំនួន ៨​ប្រកួត​នៅ​ចុង​ស​ប្តា​ហ៍ ហើយ​ក្លិប​ទាំង ២០ បាន​យល់ព្រម​ថា ការ​ប្រកួត​របស់​ពួក​គេ​នឹង​ត្រូវ​ចាក់​ផ្សាយ​តាម​រយៈ​ទូរទស្សន៍​ក្នុងស្រុក​ដូច​ជា Sky Sports, BT Sport, Amazon Prime Video និង BBC ។ ហើយ​ការ​ប្រកួត​ទាំងអស់​ក្នុង​ខែ កញ្ញា នឹង​ត្រូវ​លេង​ដោយ​គ្មាន​អ្នកគាំទ្រ​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​ឡើយ ដើម្បី​ធានា និង​ការពារ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩៕ (​ប្រភព​ពី Premier League)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ