ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ជំរំ​ជនភៀសខ្លួន​ដ៏​ធំ​មួយ​កន្លែង​​នៅ​លើ​កោះ

3 ឆ្នាំ មុន

ប្រទេស​ក្រិ​ក ៖ អ្នក​ទទួលខុសត្រូវ​នៃ​ក្រុម​ពន្លត់ភ្លើង​ក្រិ​ក​ម្នាក់​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ថាភ្លើង​បាន​ឆាបឆេះ​ជំរំ​ជនភៀសខ្លួន MORIA លើកោះ LESBOS ក្រិ​ក ។…

ប្រទេស​ក្រិ​ក ៖ អ្នក​ទទួលខុសត្រូវ​នៃ​ក្រុម​ពន្លត់ភ្លើង​ក្រិ​ក​ម្នាក់​ថ្លែង​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ថា
ភ្លើង​បាន​ឆាបឆេះ​ជំរំ​ជនភៀសខ្លួន MORIA លើកោះ LESBOS ក្រិ​ក ។

ពុំ​មាន​អ្នក​របួស​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍​ឡើយ ហើយ​មូលហេតុ​នៃ​ការ​ឆេះ​ក៏​នៅ​មិន​ទាន់​ដឹង​ដែរ ។ អ្នក​ទទួលខុសត្រូវ​ប៉ូលិស​ម្នាក់​និយាយ​ថា បណ្ដាជន​អន្តោប្រវេសន៍​ត្រូវ​បាន​ប្រមូល​ទៅ​កាន់​កន្លែង​មាន​សុ​វត្តិភាព ។ សាក្សី​ទាំងឡាយ​រៀបរាប់​ថា បានឃើញ​មនុស្ស​ម្នា​នាំ​គ្នា​រត់​ចាក​ចេញពី​ជំរំ​ដោយ​នាំ​តែ​របស់​ផ្ទាល់ខ្លួន​ទៅ​ជាមួយ ។

ជំរំ​ជនភៀសខ្លួន MORIA មាន​មនុស្ស​រស់នៅប្រមាណ​ជា​ជាង​១២.០០០​នាក់ គឹ​ដល់​ជាង​៤​ដង​នៃ​សមត្ថភាព​ទទួល ។ ជំរំ​នោះ​តែង​រង​ការ​រិះគន់​ពីសំណាក់​បណ្ដា​អង្គការ​មនុស្សធម៌​ដែល​បរិហារ​ពី​លក្ខខណ្ឌ​កខ្វក់​នៃ​ជំរំ​នោះ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ