ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួនតារាស្រីម្នាក់ ជាប់ពាក់ព័ន្ធនឹងការស្លា.ប់​តួឯកប្រុសក្នុង​រឿងជីវិត​ស្ត្រីមេផ្ទះ​

3 ឆ្នាំ មុន

ឥណ្ឌា ៖ តារា​សម្តែង​បូ​លី​វូ​ដ (Bollywood) នាង Rhea Chakraborty ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ត្រួតពិនិត្យ​គ្រឿងញៀន​របស់​ឥណ្ឌា ពី​បទ​ទិញ​ថ្នាំ​ញៀន​សម្រាប់​ផ្តល់​ឲ្យ​មិត្ត​ប្រុស​របស់​នាង​គឺ​លោក Sushant…

ឥណ្ឌា ៖ តារា​សម្តែង​បូ​លី​វូ​ដ (Bollywood) នាង Rhea Chakraborty ត្រូវ​បាន​ចាប់ខ្លួន​ដោយ​អាជ្ញាធរ​ត្រួតពិនិត្យ​គ្រឿងញៀន​របស់​ឥណ្ឌា ពី​បទ​ទិញ​ថ្នាំ​ញៀន​សម្រាប់​ផ្តល់​ឲ្យ​មិត្ត​ប្រុស​របស់​នាង​គឺ​លោក Sushant Singh Rajput ដែលគេស្គាល់ថាជា​តួឯកប្រុស ក្នុងរឿងជីវិតស្ត្រីមេផ្ទះ​។ គួររំលឹកថា សោកស្តាយ​! តួឯក​ប្រុស «​ម៉ា​ណា​វ​» ក្នុង​រឿង​ជីវិត​ស្ត្រី​មេផ្ទះ បាន​បាត់បង់​ជីវិត​ហើយ

សូម​រំលឹក​ថា តារា​សម្តែង​ដ៏​ល្បីល្បាញ​របស់​បូ​លី​វូ​ដ លោក Sushant Singh Rajput អាយុ ៣៤​ឆ្នាំ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​បាត់បង់ជីវិត​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ដែល​មា​នទី​តាំងនៅ​ទីក្រុង Mumbai កាលពី​ថ្ងៃ​ទី ១៤ ខែមិថុនា​កន្លង​ទៅ​។ ដោយ​ប៉ូ​លី​សបាន​បញ្ជាក់​ថា ជា​ករណី​ធ្វើ​អត្តឃាត​។ ប៉ុន្តែ​ក្រុម​គ្រួសារ​របស់ Rajput បាន​ចុះបញ្ជី​បណ្តឹង​របស់​ប៉ូ​លី​ស​ប្រឆាំង​នឹង Chakraborty ដោយ​ចោទប្រកាន់​នាង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្តឃាត​របស់​តារា​សម្តែង​ប្រុស​រូប​នេះ​។

នាង​មិន​ទាន់​ធ្វើការ​អត្ថាធិប្បាយ​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ​នាង​ធ្លាប់​បាន​បដិសេធ​រាល់​ការ​ធ្វើ​ខុស​ទាំងអស់ នៅ​ក្នុង​សេចក្តីថ្លែងការណ៍​កាលពី​ពេល​កន្លង​ទៅ​។ ពាក់ព័ន្ធ​នឹង​រឿង​នេះ បងប្អូន​ប្រុស​របស់​នាង​គឺ​លោក Showik និង​អតីត​អ្នកគ្រប់គ្រង​ផ្ទះ​របស់​លោក Rajput គឺ​លោក Samuel Miranda ក៏​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ស​ប្តា​ហ៍​មុន​ផង​ដែរ នៅ​ក្នុង​ករណី​គ្រឿងញៀន​ដូច​គ្នា​។ ប៉ុន្តែ​ការ​ចោទប្រកាន់​លើ​ពួក​គេ មិន​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​នោះ​ទេ​។

ប៉ុន្តែ​បើ​យោង​តាម​សារព័ត៌មាន​ជា​ច្រើន​របស់​ឥណ្ឌា បាន​រាយការណ៍​ថា អ្នក​ទាំង ៣ (Chakraborty, Showik និង Miranda) ត្រូវ​រង​ការ​ចោទប្រកាន់​ពី​បទ​រៀបចំ និង​ផ្តល់​ថ្នាំ​ញៀន​ប្រភេទ Cannabis ដល់ Rajput ។ ហើយ​ករណី​នេះ ក៏​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ស៊ើបអង្កេត​លើ​ការ​បាត់បង់ជីវិត​របស់​លោក Rajput ផង​ដែរ​។

ការិយាល័យ​ត្រួតពិនិត្យ​គ្រឿងញៀន (NCB) បាន​ស្នើ​សុំ​ឲ្យ​តុលាការ​ឃុំឃាំង Chakraborty ដើម្បី​បន្ត​សាកសួរ​បន្ថែម​ទៀត ខណៈ​របាយការណ៍​មួយ​បាន​បង្ហាញ​ថា នាង​គឺជា​ផ្នែក​មួយ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ដ៏​សកម្ម​ម្នាក់​។

ជុំវិញករណីខាងលើ​​នេះ ចៅក្រម​ក៏​បាន​សម្រេច​ច្រាន​ចោលការ​សុំ​ធានា​នៅ​ក្រៅ​ឃុំ​របស់​នាង និង​បាន​នាំ​ខ្លួន​នាង​ទៅ​កាន់​មន្ទីរឃុំឃាំង​តុលាការ​រហូត​ដល់​ថ្ងៃ​ទី ២២ ខែកញ្ញា​៕ (​ដកស្រង់​ចេញ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ