ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកទោស​​ម្នាក់​ត្រូវ​អាជ្ញាធរថៃដោះលែង​​ឱ្យ​​មាន​សេរីភាព​ឡើងវិញ​

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ និង​បញ្ជូន​យក​មក​ប្រគល់​ឲ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​កាលពី​វេលា​ម៉ោង​៤​រសៀល​​ថ្ងៃ​ទី​៧ ​កញ្ញា ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។…

ខេត្តឧត្តរមានជ័យ ៖ អ្នកទោស​ខ្មែរ​ម្នាក់​ត្រូវ​បាន​ក្រុម​អាជ្ញាធរ​ថៃ​ធ្វើការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ និង​បញ្ជូន​យក​មក​ប្រគល់​ឲ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​កាលពី​វេលា​ម៉ោង​៤​រសៀល​​ថ្ងៃ​ទី​៧ ​កញ្ញា ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

អ្នកទោស​​ម្នាក់​​ដែល​ក្រុម​អាជ្ញាធរ​ថៃ​ដោះ​លែ​ង​ឲ្យ​មាន​សេរីភាពឡើងវិញ​​ឈ្មោះ​រឿ​ន រ៉ា​ ភេទ​ប្រុស ​អា​យុ​៣៤​ឆ្នាំ​ រស់នៅ​ភូមិ​សង្កាត់​ខាងលើ​ បាន​ជាប់​ពន្ធនាគារ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ ហើយ​ត្រូវ​អាជ្ញាធរថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤​ ​កញ្ញា ឆ្នាំ​២០១៧​ ពី​បទ​ឆ្លងដែនចូល​​កាប់​ឈើ​គ្រញូង​ក្នុង​ដី​ថៃ ចូល​តាម​ច្រក​អូរ​ខ្លាឃ្មុំ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​អូរ​ខ្លាឃ្មុំ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្តរមានជ័យ​។

មន្ត្រី​បម្រើ​ការងារ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​អូរ​ស្មាច់​បាន​ឲ្យ​ដឹង អ្នកទោស​​​ម្នាក់​ដែល​ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​យក​មក​ប្រគល់​ឲ្យ​កម្ពុជា ខាង​សមត្ថ​កិច្ច​កម្ពុជា​បាន​ធ្វើការ​អប់រំ​និង​ឲ្យ​ធ្វើ​កិច្ចសន្យា​រួច​ឲ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ប្រពន្ធ​កូន​ក្នុង​ថ្ងៃ​ដដែល​​​។​

គួ​ររំ​លឹកថា​ ក្រុម​អាជ្ញាធរ​ថៃ​បញ្ជូន​ខ្លួន​អ្នកទោស​ពី​បទ​ឆ្លង​ដែន​កាប់​ឈើ​គ្រ​ញួ​ង​នេះ​មែន​ជា​លើក​ទី​មួយ​ទេ​កន្លង​មក​បញ្ជូន​ជា​​បន្តបន្ទាប់​ផង​ដែរ​៕ សា​រឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ