ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់បង្ហាញមុខភ្លាមចាប់ភ្លែត ខណៈ​​បាន​​កាត់ទោសកំបាំងមុខរួច​

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ​ទណ្ឌិត​ម្នាក់​ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ស៊​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ចាប់​ខ្លួនភ្លាម​ៗ​តាម​ដីកា​តុលាការ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ខណ​:​ដែល​ជន​នេះ​កំពុង​ធ្វើ​ដំណើ​តាម​ដងផ្លូវ នៅ​ខាង​មុខ​យោធភូមិ​ភាគ​ទី​៥ ស្ថិត​ក្នុងភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង…

ខេត្តបាត់ដំបង ៖ ​ទណ្ឌិត​ម្នាក់​ត្រូវ​កម្លាំង​ផ្នែក​អនុវត្ត​ស៊​ដីកា​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ចាប់​ខ្លួនភ្លាម​ៗ​តាម​ដីកា​តុលាការ នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ខណ​:​ដែល​ជន​នេះ​កំពុង​ធ្វើ​ដំណើ​តាម​ដងផ្លូវ នៅ​ខាង​មុខ​យោធភូមិ​ភាគ​ទី​៥ ស្ថិត​ក្នុងភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ដែល​ជាប់ចោទ​ពី​បទ «ជូ​ញ​ដូរ​គ្រឿងញៀន»។​

នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ទ​ទូល​ផ្នែក​អនុវត្ត​ដីកា លោក កង សុ​ផា​ណ្ណា បានឱ្យ​ដឹង​ថា ជនជាប់ចោទ​ឈ្មោះ ចៅ ឃុន ហៅកាំ​ង អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​រំចេក​១ សង្កាត់​រត​នះ ក្រុង​បាត់ដំបង​។ ជន​នេះ​ត្រូវ​កម្លាំង​របស់​លោក​ចាប់ខ្លួន​តាម ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​.​ឃុំខ្លួន លេខ​៥៦៧ ចុះ​ថ្ងៃ​ទី ០៣ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​លោក ជុំ សង្វា ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​ខេត្ត​។ ​

បើ​យោង​លើ​ដីកា​របស់​លោក ជុំ សង្វា ចៅ​ក្រម​ជំនុំជម្រះ ឈ្មោះ ចៅ ឃុន ហៅ កាំ​ង ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត ចោទប្រកាន់​ពី​បទ«រក្សា​ទុក​, ដឹក​ជញ្ជូន និង ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន»​​ដែល​ប្រព្រឹត្ត​នៅ​ភូមិ​សំរោង​តា​កុក ឃុំ​សំរោង​ក្នុង ស្រុក​ឯក​ភ្នំ កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៩ កន្លង​ទៅ​ ។

បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា នៅ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស ជន​នេះ​មិន​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​បាន​ភ្លាម​ៗ​ទេ​។ ជន​នេះ​បាន​ព្យាយាម​រត់គេច​ពី​ផ្ទះ រហូត​ឃើញ​ស្ថាន​ភាព​ស្ងប់ស្ងាត់​បន្តិច ស្រាប់តែ​គេ​ឃើញ​ជន​នេះ​បង្ហាញមុខ ទើបត្រូវ​កម្លាំង​ការិ​យាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ តាម​ស្ទាក់​ជាប់​រួច​អាន​ដីកា​ឱ្យ​ស្ដាប់​តែ​ម្ដង ​។​

លោក កង សុ​ផា​ណ្ណា បាន​បញ្ជាក់​ថា បើ​យោង​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់​.​ឃុំខ្លួន ទណ្ឌិត ចៅ ឃុន ហៅ កាំ​ង នេះ​ត្រូវ​បាន​តុលាការ​បើក​ការ​ជំនុំជម្រះ​រួច​ហើយ ដោយ​ផ្តន្ទាទោស ជាប់គុក​ចំនួន​៣​ឆ្នាំ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន​បាន​។ ពេល​នេះ​ កម្លាំង​ផ្នែក​អនុវត្ត​ដីកា​របស់​លោក​បាន​បញ្ជូន​ជន​នេះ ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ ៕

អត្ថបទសរសេរ ដោយ