ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់ៗ​លស់ព្រលឹង​គ្រប់គ្នា ក្រោយទុស្សេ​ឆេះខ្សែកាបជិតស្ថានីយប្រេង

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មានករណីទុស្សេឆេះ​ខ្សែកាប បណ្តាល​ឲ្យ​ដាច់​ធ្លាក់​នៅ​លើ​ផ្លូវ​ជិត​ស្ថានីយប្រេងមួយកន្លែង បង្កការ​ភ្ញាក់​​ផ្អើល​ដល់​ប្រជាពលរដ្ឋ​​និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៧​និង​​២០​នាទី​យប់​ថ្ងៃ​ទី​៨ ​ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ទួល​ពង្រ កែង​​ស្តុ​ប​ថ្មី​ភូមិ ​ស្ថិត​​ក្នុង​​ភូមិត្រពាំង​រំចេក…

​រាជធានីភ្នំពេញ ៖ មានករណីទុស្សេឆេះ​ខ្សែកាប បណ្តាល​ឲ្យ​ដាច់​ធ្លាក់​នៅ​លើ​ផ្លូវ​ជិត​ស្ថានីយប្រេងមួយកន្លែង បង្កការ​ភ្ញាក់​​ផ្អើល​ដល់​ប្រជាពលរដ្ឋ​​និង​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៧​និង​​២០​នាទី​យប់​ថ្ងៃ​ទី​៨ ​ខែកញ្ញា​ ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​បេតុង​ទួល​ពង្រ កែង​​ស្តុ​ប​ថ្មី​ភូមិ ​ស្ថិត​​ក្នុង​​ភូមិត្រពាំង​រំចេក សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព​ត៌​មានបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ ដោយ​មានការ​ទុ​ស្សេ​ឆេះ​ខ្សែកាប
បណ្តាល​ឲ្យ​ដាច់​ធ្លាក់​មក​​លើផ្លូវ និង​​ឆេះ​ជា​ច្រើន​កន្លែង ខណៈ​ពេល​ភ្លាម​ៗ​នោះ​ដែរ​ ត្រូវ​បាន​ប្រជាពលរដ្ឋ នឹង​ប្រជា​កា​ពារ​ភូមិ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់​ភ្លាម​ៗ​អស់​ជា​ច្រើន​បំពង់​ដែរ តែ​ភ្លើង​មិន​រលត់ ។ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច​​អោយ​សមត្ថកិច្ច​ទាក់ទង​ទៅ​ជំនាញ​អគ្គិសនី​ដើម្បី​មក​បិទ​ភ្លើង​។

តាម​ប្រភពព័ត៌មាន​បាន​បន្ត​ឱ្យ​ដឹង​ថា ខណៈ​ពេល​នោះ ជំនាញ​អគ្គិសនី​បាន​មក​ដល់ ​និង​​ហាមប្រាម​ដល់​ប្រជាពលរដ្ឋ​នៅ​ទីតាំងកើតហេតុ​ ដោយ​មិន​អោយចូល​ទៅ​​ក្បែរ​ខ្សែភ្លើង​នោះ​ឡើយ ព្រោះ​ខ្លាច​មាន​​គ្រោះថ្នាក់​ដល់​បងប្អូន​ប្រជាពលរដ្ឋ គួប​ផ្សំ​នឹង​ទីតាំង​​កើតហេតុ​ខាងលើ​នោះ​នៅ​ជិត​​ស្ថានីយប្រេង​​ផង​នោះ ។

ក្រោយ​ពេល​កើតហេតុ​ ជំនាញ​ផ្នែក​អគ្គិសនី​បាន​មក​រៀបចំ​ នឹងត​បណ្តាញ​​អគ្គិសនី​​ឡើង​វិញ​ជូន​ប្រជា​ពលរ​ដ្ឋផងដែរ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ