ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សុ​ន ស្រី​ពេជ្រ បង្ហោះ​សារ​បង្ហាញ​បញ្ជាក់​លម្អិត​ពី​ជីវិត​ប្តី​ប្រពន្ធ​ក្រោយ​សម្រាលកូន​ទី ២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​មានឈ្មោះ​ល្បី​មួយ​រូប និង​និយម​តែង​កាយ​លក្ខណៈ​ស្រគត់ស្រគំ គឺ អ្នក​នាង សុ​ន ស្រី​ពេជ្រ កន្លង​មក​បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​របស់​នាង​មានការ​សង្ស័យ​ជុំវិញ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ស្រី​ដែល​មានឈ្មោះ​ល្បី​មួយ​រូប និង​និយម​តែង​កាយ​លក្ខណៈ​ស្រគត់ស្រគំ គឺ អ្នក​នាង សុ​ន ស្រី​ពេជ្រ កន្លង​មក​បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​របស់​នាង​មានការ​សង្ស័យ​ជុំវិញ ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង ក្រោយ​អវត្តមាន​ស្វាមី​របស់​នាង​ជា​ច្រើន​លើក​នៅ​តាម​កម្មវិធី​ធំ​ៗ​នានា ជា​ពិសេស គឺ​ថ្ងៃ​សម្រាលកូន​ទី​២ តែ​ម្តង ។

អ្នក​នាង សុ​ន ស្រី​ពេជ្រ តារាចម្រៀង​ដែល​មាន​ទឹកដម​សម្លេង​ពិ​រោះ​ស្រទន់ និង​ល្បី​ខ្លាំង​តាម​រយៈ​ការ​ច្រៀង​បទ​ចម្រៀង​សម្រាប់​បរិស្ថាន និង​តំបន់​ទេសចរណ៍​កន្លង​មក​មិន​ដែល​បកស្រាយ​រឿង​ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង​ឡើយ ទោះបីជា​កន្លង​មក​នាង​តែងតែ​បង្ហាញ​ទឹកមុខ​មិន​ស្រស់ស្រាយ និង​តែងតែ​បាត់​អ​វត្ត​ប្តី​របស់​នាង បើ​ទោះបីជា​អ្នកគាំទ្រ​បង្ហាញ​ក្តី​បារម្ភ​ពី​ចំណងអាពាហ៍ពិពាហ៍​របស់​អ្នក​នាង សុ​ន ស្រី​ពេជ្រ ។ តែ​នាង​មិន​ដែល​បាន​បង្ហាញ​ពី​ប្រតិកម្ម​អ្វី​ទៅ​លើ​ច​ម្ង​ល់​របស់​អ្នកគាំទ្រ ដោយ​នាង​នៅ​តែ​រក្សា​ភាព​ស្ងប់ស្ងាត់​ដោយ​មិន​បាន​ចេញ​មុខ​បកស្រាយ​អ្វី​ឡើយ ។

យ៉ាងណាមិញ ក្រដាស់​មិន​អាច​ខ្ចប់​ភ្លើង​បាន​ឡើយ ហើយ​ការ​អត់ធ្មត់​របស់​មនុស្ស​ក៏​តែងតែមាន​កំណត់ ហើយ​ក៏​ប្រហែលជា​នាង​មិន​អាច​លាក់​ទុក​នូវ​ក្តី​ឈឺចាប់​នៅ​ក្នុង​ទ្រូង​បាន​តទៅ​ទៀត​នោះ ស្រាប់តែ​ថ្មី​ៗ​នេះ តារាចម្រៀង​ស្រី​ដែល​កើត​ក្នុង​ត្រកូល​អ្នកសិល្បៈ និង​មាន​ឪពុក​ជាតា​រា​កំប្លែង​ដ៏​ល្បី​នោះ បាន​បញ្ចេញ​អារម្មណ៍​នៅ​ក្នុង​ចិត្ត​របស់​នាង​មួយ​ចំនួន​អំពី​ជីវិត​គ្រួសារ​របស់​នាង​អាច​ឈាន​ដល់​ផ្លូវបំបែក​ពិតមែន ។

អ្នក​នាង សុ​ន ស្រី​ពេជ្រ បាន​បង្ហោះ​សា​រលើ​បណ្ត​ញ​សង្គម​ដែល​មាន​ខ្លឹមសារ​ថា «​សុំ​ឱ្យ​បី​នាក់​ម៉ែកូន​យើង​ជួប​តែ​រឿង​ល្អ​ៗ មាន​លាភ​ជ័យ សុខភាព​ល្អ សូម​សុខ​សប្បាយ​គ្រប់ពេល​» ។ បន្ទាប់​ពី​បង្ហោះ​សារ និង​រូបភាព​ប៉ុន្មាន​សន្លឹក​ជាមួយ​កូន​រួច​មក ស្រាប់តែ​មាន​មហាជន​បាន​ចូល​ខម​មិន និង​សួរ​ទៅ​កាន់​នាង​តាម​ហ្វេ​ស​ប៊ុ​កថា « តែ​បី​នាក់​ហ្នឹង​ទេ? » ហើយ​រូប​នាង​ក៏​បាន​ឆ្លើយ​តប​វិញ​ថា បី​នាក់​មាន​រយៈពេល​៣​ខែ​រួច​មក​ហើយ និង​ក៏​បន្ត​បី​នាក់​រហូត​ទៅ​អើយ ។

យ៉ាងណាមិញ បន្ទាប់​មានការ​លើក​ឡើង​បែប​នេះ មហាជន​កាន់តែ​ច្បាស់​ថា នាង និង ស្វាមី​របស់​នាង គឺ​លោក​តិច សុខ​ជា ដែល​ជា​អ្នកជំនួញ​មួយ​រូប​នោះ គឺ​ពិតជា​បាន​ចែកផ្លូវ​គ្នា​មែនទែន​ហើយ​ទើប​រូប​នាង​ហ៊ាន​ពោល​ពាក្យ​ចេញ​មក​យ៉ាង​ច្បាស់​ៗ​បែប​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បើ​ទោះបីជា​លែង​ឃើញ​មាន​វត្តមាន​របស់​ស្វាមី​ត​ទៀត​ក៏​តា​រាច​ម្រៀ​ស្រី​រូប​នេះ​នៅ​តែ​បង្ហាញ​ពី​ភាពរឹងមាំ​ក្នុង​ការ​មើលថែ​កូន​តូច​ៗ​ទាំង​ពីរ​របស់​នាង និង​ប្រកបការងា​រកស៊ី​ជា​ធម្មតា​ដដែល ហើយ​អ្នកគាំទ្រ​ក៏​បាន​លើកទឹកចិត្ត​តារាចម្រៀង​រូប​នេះ​ឲ្យ​ជួប​តែ​សំណាងល្អ​ក្នុង​ជីវិត ៕

កែសម្រួលដោយ