ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​គង់ គាំ ផ្ញើ​លិខិត​អញ្ជើញលោក​សុ​ន ឆ័​យ និង​លោក​អ៊ូ ច័ន្ទ​រ័​ត្ន​ជជែក​ពី​បញ្ហា​នយោបាយ​ពេល​ចង់​បង្កើត​គណបក្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​ជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក សុ​ន ឆ័​យ និង​លោក…

រាជធានី​ភ្នំពេញ ៖ លោក គង់ គាំ អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង និង​ជា​ប្រធានកិត្តិយស​គណបក្ស​ឆន្ទៈ​ខ្មែរ​បាន​ផ្ញើ​លិខិត​ទៅ​កាន់​លោក សុ​ន ឆ័​យ និង​លោក អ៊ូ ច័ន្ទ​រ័​ត្ន ដើម្បី​ជួប​ពិភាក្សា​គ្នា​រឿង​បញ្ហា​នយោបាយ និង​ចំណង​ការ​បង្កើត​គណបក្ស​ថ្មី ។

ចំពោះ​ការ​អញ្ជើញ​នេះ​ត្រូវ​បាន​លោក អ៊ូ ច័ន្ទ​រ័​ត្ន អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​បញ្ជាក់​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​ថា លោក​បាន​ទទួល​លិខិត​នេះ​រួច​ហើយ ប៉ុន្តែ​ការ​ជួប​ពិភាក្សា​មិន​ទាន់​កំណត់ពេល​ណាមួយ​ច្បាប់​នោះ​ទេ ព្រោះ​លោក សុ​ន ឆ័​យ បាន​កំពុង​រស់នៅ​ក្រៅប្រទេស ។

លោក អ៊ូ​ច័ន្ទ​រ័​ត្ន បាន​លើក​ឡើង​ថា​យ៉ា ង​ដូច្នេះ​ថា ៖«​ខ្ញុំ​ទទួល​បាន​លិខិត​របស់​លោក គង់ គាំ រួច​ហើយ​មុន​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ទាន់​ពិនិត្យ​មើល​ទី​គោលដៅ ឬ​បំណង​សារលិខិត​នេះ ។ ប៉ុន្តែ​ខ្ញុំ​យល់​ថា គាត់​ចង់​ឲ្យ​មានការ​ជជែក​គ្នា ព្រោះថា​កន្លង​មក​ខ្ញុំ​ក៏​ធ្លាប់​បាន​ជជែក​ជាមួយ​លោក​ដែរ ។ យើង​ជជែក​គ្នា​អំពី​រឿង​យន្តការ​បង្រួបបង្រួម និន្នាការ​គណបក្សប្រឆាំង ដើម្បី​ចូលរួម​ប្រកួតប្រជែង​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ខាង​មុខ​» ។

ជាមួយ​គ្នា​នោះ​ដែរ​លោក អ៊ូ ច័ន្ទ​រ័​ត្ន ក៏​បាន​បដិសេធន៍​ក្នុង​ការ​ចូលរួម​ជាមួយ​គណបក្ស​ឆ​ន្ទះ​ខ្មែរ​ដែល​កូនប្រុស​លោក​គង់ គាំ ជា​ប្រធាន​គណបក្ស​ផង​ដែរ ។ លោក​បញ្ជាក់​ប្រាប់​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​មើលឃើញ​គណបក្ស​ដែល​បង្កើត​ឡើង​មុន​ៗ​នេះ មិន​ទទួល​បានការ​គាំទ្រ​ពី​អ្នកបោះឆ្នោត​នោះ​ទេ ។ អ្វី​ដែល​សំខាន់​នោះ គឺ​បង្កើត​ឡើង​ខុសពេល​វេលា កាលៈទេសៈ ដែល​ប្រជាពលរដ្ឋ​ទន្ទឹម​រង​ចាំ​ពី​មុន​មក​យើង ពួក​លោក​មិន​យល់​ស្រប​ការ​បង្កើត​បក្ស​នោះ​ទេ ។ ប៉ុន្តែ​មក​ដល់​ពេល​ទាំង​ខ្ញុំ​ក៏​ដូច​ជា លោក សុ​ន​ឆ័​យ ដែល​ស្នើ​សុំ​សម្បទាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​នោះ គឺ​ពេលវេលា​បាន​ផ្តល់​ឲ្យ​គ្រប់គ្រាន់​ហើយ ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​ហ្នឹង​ក៏​លោក​យល់​ឃើញ​ថា ការ​រង​ចាំ​គ្រប់គ្រាន់ ដោយ​គ្មាន​ដំណោះស្រាយ​នយោបាយ​ណាមួយ​ប្រែប្រួល​ធំដុំ​នោះ​ទេ​» ។

លោក​បន្ត​ថា នយោបាយ​ដែល​មិន​ដោះស្រាយ​ធំ​នោះ គឺ​ការ​ដាក់​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ ការ​ផ្តាច់​ប្រព័ន្ធ EBA ការ​ធ្វើ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​ជាដើម ។ ដូច្នេះ​ខ្ញុំ​ជឿ​ថា សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ​របស់​អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង គឺជា​ដល់​ពេលវេលា​សម​ល្មម​នឹង​ទទួលយក​បាន ហើយ​ប្រជាពលរដ្ឋ​មិន​បាន​រិះគន់​ដូច​លើក​មុន ។ លោក​បញ្ជាក់​ថា ៖«​ខ្ញុំ​ជឿ​ថា ជា​ពេលវេលា​មួយ​ដែល​អាច​បាប់​ផ្តើម​ជជែក​គ្នា​បាន​ហើយ​នៅ​ពេល​នេះ ប៉ុន្តែ​ថា ឲ្យ​ខ្ញុំ​ទៅ​ចូលរួម​ជាមួយ​គណបក្ស​នយោបាយ​មុន​ៗ​មិន​អាច​សម្រេច​ទេ ។ ព្រោះ​ខ្ញុំ​យល់​ថា ការ​បង្កើត​គណបក្ស​នយោបាយ​មុន​ៗ គឺ​ផ្ទុយ​នឹង​ឆ​ន្ទះ​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​សង្ស័យ និង​មិន​ទុកចិត្ត ។ អី​ញ្ចឹ​ង​បានជា​ខ្ញុំ​រង​ចាំ​មក​ដល់​ពេល​នេះ​» ។

អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ពេល​នេះ លោក​សុ​ន ឆ័​យ បាន​កំពុង​នៅ​ក្រៅប្រទេស​រហូត​ដល់​ខែតុលា​ទើប​មក ដូច្នេះ​លោក​នឹង​ពិនិត្យ​មើល​ពេលវេលា ឬ​រង​ចាំ​ដល់​លោក សុ​ន ឆ័​យមក​ទើប​ទៅ​ជួប​លោក​គង់ គាំ ដើម្បី​ពិភាក្សា​គ្នា ។ យ៉ាងណា​ក្តី​លោក អ៊ូ ច័ន្ទ​រ័​ត្ន បាន​អះអាង​ថា រូប​លោក​ទាំង​ពីរ​នាក់​ក៏​មិន​ទាន់​មាន​គោលការណ៍​គ្រប់គ្រាន់ ដើម្បី​ជជែក​គ្នា​យក​យន្តការ​ថ្មី​មួយ​បាន​ដែរ គឺ​ត្រូវការ​បុគ្គល​សំខាន់​ៗ​អតីត​ប្រឆាំង​មួយ​ចំនួន​ទៀត ។ ហើយ​លោក​បាន​កំពុង​រង​ចាំ​មើល​តើ មាន​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​រូប​ណា​ទៀត​សុំ​សិទ្ធិ​នយោបាយ​ឡើង​វិញ​ផង​ដែរ ។

សម្រាប់​គម្រោងការ​បង្កើត​គណបក្ស​នយោបាយ​ថ្មី​ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​ឆ្នាំ​២០២២​ខាង​មុខ​នេះ លោក អ៊ូ ច័ន្ទ​រ័​ត្ន​ក៏​បាន​សម្តែង​ក្តី​ព្រួយបារម្ភ​ផង​ដែរ ដោយសារ ពេល​វា កាន់តែ​ខិត​ជិត​មក​ដល់ ចំណែក​ការ​ពិភាក្សា​បង្កើត​គណបក្ស​នៅ​មិន​ទទួល​បាន​ផ្លែផ្កា​នោះ​ទេ ។ លោក​បញ្ជាក់​ថា​៖«​ខ្ញុំ​មានការ​ព្រួ​បារម្ភ​អំពី​បង្ហា​ពេលវេលា ហើយ​អ្វី​ដែល​ព្រួយបារម្ភ​គឺ ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ ។ បើ​ទោះបី​ពេល​វា​គ្រប់គ្រាន់​យើង​គ្មាន​គោលការណ៍​គោល​ជំហរ ច្បាស់លាស់​សម្រាប់​ឲ្យ​ពលរដ្ឋ​មាន​ទំនុកចិត្ត​នោះ​ក៏​គ្មាន​ប្រសិទ្ធ​និង​សក្តានុពល​ក្នុង​ការ​ប្រកួតប្រជែង​ផង​ដែរ ។ ពិសេស​នោះ​មាន​បេក្ខភាព​អតីតមន្ត្រី​នយោបាយ​ជើង​ចាស់​ចូលរួម​»​។ យ៉ាងណា​ក្តី​លោក បាន​អះអាង​ថា ពេល​នេះ​លោក​បាន​កំពុង​រង​ចាំ​មើល​អ្នកនយោបាយ ជើង​ចាស់​ក្នុង​មក ទើប​ឈាន​ដល់​ការ​ពិភាក្សា​បង្កើត​គណបក្ស​ន​យោ​បា​ថ្មី​នៅ​ពេល​ខាង​មុខ នេះ ។

ចំពោះ​ការ​ជជែក​ជាមួយ​លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក យ៉ែ​ម បុញ្ញ​ឬ​ទ្ធិ និង​មន្ត្រី​ផ្សេង​ទៀត​ដែល​មិន​ទាន់​សុំ​សិទ្ធិ​នយោបាយ​នោះ​លោក​អ៊ូ ច័ន្ទ​រ័​ត្ន​ថា លោក​មិន​ទាន់​បាន​ជជែក​គ្នា​នោះ​ទេ ដោយសារ​អ្នក​ទាំងនោះ​បាន​កំពុង​ស្ថិត​ក្នុង​បំរាម​នយោបាយ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ។

សូម​ជម្រាប​ថា បើ​យោង​តាម​លិខិត​របស់​លោក គង់ គាំ បាន​សរសេរ​គណបក្ស​ឆន្ទៈ​ខ្មែរ​ជា​ប៉ូ​ល​នយោបាយ​ថ្មី មាន​វប្បធម៌​នយោបាយ​ថ្មី​ដែល​មាន​ក្រុម​អតីត​សមាជិក CNRP ក្រុម​ស្រករ​ក្រោយ (​បន្តវេន​) ក្រុម​វ័យក្មេង និង​ក្រុម​ចង់​ឲ្យ​មានការ​ផ្លាស់​ប្តូរ​បាន​សម្រេចចិត្ត​បន្ត​តួនាទី​ជា​គណបក្ស​ប្រជែង​ស្ថាបនា តាម​គំរូ​ប្រទេស​ប្រជាធិបតេយ្យ​ជឿនលឿន​មួយ​ចំនួន តាម​ស្មារតី​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស​ឆ្នាំ​១៩៩១ តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣ ដែល​បាន​កំណត់​យក​ការ​បោះ​ឆ្នោត​ជា​ទៀងទាត់​ពី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា​តែ​ប៉ុណ្ណោះ ទើប​អាច​ធានា​សន្តិភាព ប្រជាធិបតេយ្យ​សេរី ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ស្ថេ​រ​ភាព​របស់​មាតុភូមិ​កម្ពុជា​ដ៏​អភ័ព្វ​ធ្លាប់​ធ្លាក់ខ្លួន​ដ៏​សែន​រន្ធត់ ធ្លាប់ ឆ្លងកាត់​ទុក្ខសោក វិនាស​អន្តរាយ ទ្រុឌទ្រោម អន់​ថយ មហា​សោកស្តាយ មិន​ឲ្យ​ត្រឡប់​ទៅ​រក អតីតកាល​ដ៏​ជូរ​ចត់​ជា​ថ្មី ។

លោក​បញ្ជាក់​ថា ៖«​អនុញ្ញាតិ​ឲ្យ​ខ្ញុំ​សូម​សម្តែង​ការ​អបអរ និង​គាំទ្រ​ការ​សុំ​សិទ្ធិ​ការ​ទទួល​បាន​នីតិសម្បទា​ធ្វើ​នយោបាយ​ឡើង​វិញ (​ពិសេស​របស់​លោក សុ​ន ឆ័​យ នៅ​ពេល​ថ្មី​ៗ​នេះ​) លើស​ពី​នេះ សូម​កោតសរសើរ និង​រីករាយ​ចំពោះ​បំណង​របស់​លោក​ទាំង​ពីរ​អំពី​គម្រោង (​តាម​ប្រព័ន្ធ​ព័ត៌មាន​)​ថា​នឹង​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដើម្បី​ចូលរួម​ការ​បោះ​ឆ្នោត​ក្រុម ប្រឹក្សា​ឃុំ​-​សង្កាត់​នៅ​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០២៣ ដោយ​មិន​សង្ឃឹម​មិន​ជឿ មិន​រង់ចាំ​លទ្ធផល​ពី​អន្តរជាតិ និង​ពី​មេដឹកនាំ​អតីត​CNRP អំពី​ការ​បង្ខំ​តាម​មធ្យោបាយ​ផ្សេង​ៗ ឲ្យ​CPP​សង​CNRP សង​តំណែង​ជាប់​ឆ្នោត និង​ឲ្យ​រៀបចំ​ការ​បោះ​ឆ្នោត​ឡើង​វិញ មុន​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ នោះ​អាច​កើតឡើង​បាន​ឡើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ