ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតមែន​អត់? ជនជាតិ​ចិន​ម្នាក់​ពាក់​ផ្កាយ​បី​ ឆ្ងល់​គ្រប់​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បានឃើញ​ឯកសារ​មួយ​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​បុគ្គល​មួយ​ក្រុម​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​បទ​បំភាន់​មន្ត្រី​សុរិយោដី​ឱ្យ​ចុះបញ្ជី ប្រព្រឹត្ត​នៅ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ បានឃើញ​ឯកសារ​មួយ​ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​បុគ្គល​មួយ​ក្រុម​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​បណ្តោះអាសន្ន ក្រោយ​ពី​ពិនិត្យ​ឃើញ​ថា មិន​អនុវត្ត​សេចក្តីសម្រេច​របស់​តុលាការ ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​បទ​បំភាន់​មន្ត្រី​សុរិយោដី​ឱ្យ​ចុះបញ្ជី ប្រព្រឹត្ត​នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៥ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញតិ​មាត្រា​៥២៣ និង​មាត្រា​៦២៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២៥២ នៃ​ច្បាប់​ភូមិបាល ។

បុគ្គល​ដែល​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​បណ្តោះអាសន្ន​នេះ មាន​ចំនួន​៦​នាក់ រួម​ទាំង​គូកន ។ ក្នុង​ចំណោម​ឈ្មោះ​ទាំង​៦​នាក់​នេះ មាន​ខ្មែរ​ម្នាក់ ហើយ​ក្រៅពី​នោះ​សុទ្ធតែ​ជនជាតិ​ចិន ព្រម​ទាំង​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​គ្រប់​គ្នា​នៅឡើយ​។

ឯកសារ​ដែល​គួរ​ឱ្យ​កត់សម្គាល់​ជាងគេ​នោះ គឺ​មាន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ហ៊ា​ង ហ្វ​ខា​យ (HEANG FOVKHAY) ជនជាតិ​ចិន អភិបាល​ក្រុមហ៊ុន​ជី​ន​លី​ស៊ុន ពាក់​ផ្កាយ​បី ដែល​ធ្វើ​ឱ្យ​មហាជន​ចាប់ផ្តើម​មាន​ច​ម្ង​ល់​ណាស់ ឬ​មួយ​ក៏​លោក​ផ្កាយ​បី មាន​សញ្ជាតិ​កម្ពុជា​រួច​ទៅ​ហើយ​ទេ​ដឹង?

ករណី​នេះ​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ម្សិល​ម៉ិ​ញ​នេះ ។

មហាជន​និយាយ​ថា ប្រសិនបើ​គាត់​ជា​ចិន​ពិតប្រាកដ​ដូច​មាន​ក្នុង​ឯកសារ​របស់​តុលាការ​មែន តើ​មាន​សិទ្ធិ​ពាក់​ដែរ​ឬ​អត់? ឆ្ងល់​មែនទែន​! ឬ​មួយ​គ្រាន់តែ​ពាក់​សំញែង ពាក់​សង្ហារ?

អញ្ជើញ​មើលរូប​ថត​ទៅ​ច្បាស់​ហើយ​… ឃើញ​រូបថត​ពិតជា​ផ្កាយ​បី​មែន​… ផ្កាយ​បី​នៃ​កង​យោធ​ពលខេមរភូមិន្ទ​ស្មោះ​… មិនមែន​ផ្កាយ​បី​យោធា​សាធារណរដ្ឋ​ចិន​ប្រជាមានិត​ទេ ។

ចិន​ម្នាក់​នេះ ពាក់​ផ្កាយ​បី​ពិតមែន​អត់? ឬ​មួយ​គ្រាន់តែ​ពាក់​លេង​… ពាក់​សំញែង​ឱ្យ​ល្អមើល? មិន​អាច​សុំ​ការ​បំភ្លឺ​ពីសា​ម៉ី​ខ្លួន​បាន​ទេ ម្សិល​ម៉ិ​ញ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ