ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិស្រែកឆោឡោពេញផ្ទះ ក្រោយស្ត្រីម្នាក់​ធ្វើរឿងស្មានមិនដល់​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ស័យ​មាន​ជំងឺ​​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​ ​ហើយ​ព្យាបាល​មិនជា​ ទើប​គិត​ខ្លី​រហូត​ឈាន​ទៅ​ដល់​ការ​សម្រេចចិត្ត​​បញ្ចប់ជីវិត​ដោយ​ចងក​ក្នុងផ្ទះ​​នៅ​​បន្ទប់​ជាន់​ទី​១ បណ្តាល​ឱ្យបាត់បង់ជីវិត បង្កការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ផ្ទះ​ស្រែក​ឆោឡោកាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៩ ​ខែកញ្ញា​ ឆ្នាំ​២០២០​​ ​នៅ​ចំណុច​ផ្ទះ​អ៊ុតសក់​មួយ​កន្លែង…

រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​សង្ស័យ​មាន​ជំងឺ​​ប្រចាំ​កាយ​ជា​យូរ​ឆ្នាំ​ ​ហើយ​ព្យាបាល​មិនជា​ ទើប​គិត​ខ្លី​រហូត​ឈាន​ទៅ​ដល់​ការ​សម្រេចចិត្ត​​បញ្ចប់ជីវិត​ដោយ​ចងក​ក្នុងផ្ទះ​​នៅ​​បន្ទប់​ជាន់​ទី​១ បណ្តាល​ឱ្យបាត់បង់ជីវិត បង្កការ​ភ្ញាក់​ផ្អើល​ដល់​អ្នក​ផ្ទះ​ស្រែក​ឆោឡោកាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​៩ ​ខែកញ្ញា​ ឆ្នាំ​២០២០​​ ​នៅ​ចំណុច​ផ្ទះ​អ៊ុតសក់​មួយ​កន្លែង ​តាម​បណ្តោយ​ផ្លូវ​បេតុង ស្ថិតក្នុង​សង្កាត់​គីឡូ​ម៉ែ​ត​លេខ៦ ខណ្ឌ​ឬ​ស្សី​កែវ ​រាជធានីភ្នំពេញ ។

​ស្ត្រីរងគ្រោះ​ឈ្មោះ​ហួត សោភា អាយុ​២៨​ឆ្នាំ មានមុខ​របរ​អ្នកលក់​ទឹកអំពៅ ស្នាក់​នៅ​ផ្ទះ​​កើតហេតុ​ខាងលើ​ ។

តាម​ប្រភព​ព័ត៌មាន​ពី​​អ៊ំស្រី​របស់​ស្ត្រី​រងគ្រោះ​ឈ្មោះ​ឡាយ ហ៊ា​ង អាយុ​៧១​ឆ្នាំ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មួយ​ស្រី​របស់​គាត់​មាន​ជំងឺ​ឈឺ​ដុះសាច់ច្រមុះ​ ហើយ​ធ្លាប់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ដែរ នៅ​តែ​មិនជា​ រហូត​ដល់ប​ញ្ចូ​ន​ទៅ​កាន់​មន្ទីរពេទ្យ​នៅ​ឯ​ប្រទេស​វៀតណាម​ទៀត​ក៏​នៅ​តែ​មិនជាដែរ​ ហើយ​បច្ចុប្បន្ន​នាង​មាន​ជំងឺ​សរសៃប្រសាទ​ និង​មាន​សតិ​មិន​ប្រក្រតី​នោះ​ទេ រហូត​ពេល​ខ្លះ​​នាង​ដើរ​ស្រាត​ថែម​ទៀតផង​ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្មូ​យ​ស្រី​របស់​គាត់​មានកូន​ស្រីម្នាក់​ ទើបតែ​អាយុ​៤​ឆ្នាំ ហើយ​បានលែង​ប្តី​ផងដែរ ក្នុង​រយៈ​​ពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ​ទៀត​ធ្វើ​អោយ​នាង​គិត​អ្វី​​មិន​ចេញ​ ទើប​សម្រេច​បញ្ចប់ជីវិត​ដោយ​ចងក​ក្នុងផ្ទះនៅ​​បន្ទប់​ជាន់​ទី​១ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នក​ផ្ទះ​ និង​សមត្ថកិច្ច​ចុះ​មក​ជួយ​អន្តរាគមន៍​ធ្វើការ​កោសល្យ​វិ​ច្ច័​យ ចំណែក​សាច់ញាតិ​បងប្អូន​នាំ​គ្នា​ស្រែក​ទ្រហោយំ​បោក​ខ្លួន​ ​សោក​​ស្តាយ​មិន​គួរ​ណា​​ស្ត្រីរងគ្រោះ​​​បាត់បង់ជីវិត​ទាំង​វ័យក្មេង​បែប​នេះសោះ​ ។

ក្រោយ​ពេល​កើតហេតុ​ សព​ស្ត្រីរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​វត្ត​ទួល​អស់លោក​ទី​តាម​ប្រពៃណី ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ