៣​ចំណុច​លោកស្រី រ៉ូ​ណា​ស្មី​ត​សរ​បញ្ជាក់​ពី​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​អនុវត្ត​ច្បាប់


រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​ឯកឧត្តម​ជិន ម៉ា​លី​ន បាន​បញ្ជាក់​ថា​សារ​ចំណុច​៣​របស់ លោកស្រី​រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​សរ​បញ្ជាក់​ពី​ការ​គាំទ្រ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា ។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​សរសេរ​លើ​បណ្តាញ​សង្គម កាលពី​យប់​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០​ថា បី​ចំណុច​អំពី​សារ​របស់​លោកស្រី Rhona Smith ៖ ១. វា​ជា​រឿង​ធម្មតា​ដែល​លោកស្រី Rhona Smith លើក​ឡើង​ពី​ក្តី​បារម្ភ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ពេល​ដែល​លោកស្រី​ទទួល​បាន​នូវ​របាយការណ៍​ក៏​ដូច​ជា ព័ត៌មាន​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ទោះបីជា​របាយការណ៍ និង​ព័ត៌មាន​ទាំងនោះ​ផ្តល់​ដោយ​ប្រភព និង​ក្រុម​ដែល​មាន​និន្នាការ​នយោបាយ​យ៉ាងណា​ក៏​ដោយ ព្រោះ​វា​ជា​កាតព្វកិច្ច និង​អណ​ត្តិ​របស់​លោកស្រី​ក្នុង​នាម​ជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។

២. សារ​របស់​លោកស្រី​មិន​បាន​ចោទប្រកាន់​វិធានការ​ច្បាប់​របស់ សមត្ថកិច្ច​ថា​ជា​ការ​រំលោភ បំពាន​សិទ្ធិ​មនុស្ស​នោះ​ទេ គឺ​គ្រាន់តែ​លើក​ពី​គោលការណ៍​ទូទៅ​នៃ​សិទ្ធិ​មនុស្ស​ដែល រដ្ឋាភិបាល​មាន​កាតព្វកិច្ច​គោរព ការពារ និង​បំពេញ ដើម្បី​ធានា​ថា​ពលរដ្ឋ​អាច​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​បាន​ដោយ​សេរី និង​ក្នុង​ក្រប​ខណ្ឌ​ច្បាប់ ហើយ​ដែល​រដ្ឋាភិបាល​បាន និង​កំពុង​ប្រកាន់​យក និង​អនុវត្ត​យ៉ាង​ភ្ជាប់​ភ្ជួ​នតា​មរយៈ​យន្តការ​នៃ​ការ​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឹង​ម៉ាត់ នា​ពេល​កន្លង​មក ។

និង​៣. ការ​ដែល​លោកស្រី​ជំរុញ​ឱ្យ​សមត្ថកិច្ច​បញ្ជូន​ជនល្មើស​ទៅ​តុលាការ សរ​បញ្ជាក់​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​ថា លោកស្រី​គាំទ្រ និង​យល់​ច្បាស់​នូវ​វិធានការ​ច្បាប់​របស់​រដ្ឋាភិបាល​ចំពោះ​អ្នក​ដែល​អនុវត្ត​សិទ្ធិ​ដោយ​បំពាន និង​ឈាន​ទៅ​ការ​ប្រព្រឹត្ត​បទល្មើស ដែល​ជនជាប់ចោទ​ត្រូវ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់ និង​ត្រូវ​ចូលរួម​ក្នុង​ដំណើរការ​នីតិ វិធី​តុលាការ ដើម្បី​ធ្វើការ​ការពារ​ខ្លួន​តតាំង​ជាមួយ​សមត្ថកិច្ច​ដែល​មាន​មូលដ្ឋាន​ច្បាប់​រឹង​មាំ និង​ច្បាស់លាស់​ក្នុង​ការ​ចោទប្រកាន់ ហើយ​ដែល​នេះ​ជា​មធ្យោបាយ​ស្របច្បាប់​តែ​មួយ​គត់ ក្នុង​ការ​ការពារ​ជនជាប់ចោទ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​នីតិរដ្ឋ ជា​ជាង​ការ​ជួបជុំ តវ៉ា​បែប​អនាធិបតេយ្យ​ដាក់​សម្ពាធ​ន៍​ដល់​រដ្ឋាភិបាល និង​ស្ថាប័ន​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ​ឱ្យធ្វើ​ការ​ដោះ​លែង ឬ​ទម្លាក់​ចោល​បទ​ចោទ​ទាំង​បំពាន​ច្បាប់ រដ្ឋធម្មនុញ្ញ​គោលការណ៍​ប្រជាធិបតេយ្យ​នីតិរដ្ឋ និង​ការ​បែងចែក​អំណាច​៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ