សម្លាប់​ជ្រូក​មានកំណើត​ជា​ប្រេត


នៅ​ក្នុងមង្គលសូត្រ​មាន​និទាន​អំពី​បុរស​ម្នាក់​ឈ្មោះ​សូករ​ឃាតកៈ​ជា​អ្នកមាន​មុខរបរ​សម្លាប់​ជ្រូក​ជា​អាជីព ។ ដោយ​ការ​សម្លាប់​ជ្រូក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ច្រើន​ទៅ​ៗ ហើយ​ទោស​នៃ​ការ​សម្លាប់​នោះ​ក៏​កាន់តែ​ធ្ងន់ យមបាល​ក៏​មក​ផ្តាច់ផ្តិល​អាយុជីវិត​បុរស​នោះ​ទៅ​កាន់​មហានរក​រង​ទុក្ខវេទនា​អស់​សែន​នៃ​ឆ្នាំ លុះ​នៅ​សេសសល់​ផលកម្ម​បន្តិចបន្តួច​ក៏​មក​កើតជា​ប្រេត​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ប្រេត​នោះ​ឈ្មោះ​ថា អ​សិ​លោម​ប្រេត ប្រេត​មាន​ដាវ​ដោត​ជាប់​នឹង​រាង​កាយ​ដូច​ជា​រោម ។ ប្រេត​នេះ​អណ្តែត​នៅ​ឯអាកាស​ក្បែរ​ជើងភ្នំ​គិ​ជ្ឈ​កូដ រោម​ដាវ​ទាំងឡាយ​នៃ​ប្រេត​នោះ​អណ្តែ​ត​ខ្ពស់​ឡើង​ៗ​លើ ហើយ​ធ្លាក់​មក​វិញ ដាវ​ទាំងនោះ​បាន​ដោត​ជាប់​សព្វ​សាច់​នៃ​រូប​កាយ​ប្រេ​ត​នោះ​ឯង ធ្វើ​ឱ្យ​ប្រេត​រង​ទុក្ខវេទនា​រក​អ្វី​ប្រៀប​ពុំ​បាន ក៏​ចេះ​តែ​ស្រែកថ្ងូរ​ឥត​ល្ហែ ។

ព្រះ​មាន​ព្រះ​ភាគ​បាន​ត្រាស់​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ប្រេត​នុះ​កាលពីដើម​ជា​អ្នក​ពិឃាតសត្វ​ជ្រូក​ជា​មុខរបរ​ចិញ្ចឹម​គ្រួសារ​ក្នុង​ក្រុង​រាជគ្រឹះ​នេះឯង ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ