GMAC ចាប់ផ្តើម​គម្រោង​ថ្មី​មួយ​ជួយ​សមាជិក​កាត់​បន្ថយ​ថ្លៃដើម​លើ​ការ​ប្រើប្រាស់​ថាមពល


រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្កើន​ការ​ប្រកួតប្រជែង​របស់​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​ឧស្សាហកម្ម​តាម​រយៈ​ការ​អនុវត្ត​ថាមពល​ប្រកបដោយ​និរន្តរភាព និង​សម្របសម្រួល ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ស្អាត​ខាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា (GMAC) រួម​ជាមួយ​ស្ថាប័ន​ពីរ​ផ្សេង​ទៀត​នឹង​ចាប់ផ្តើម​គម្រោង​ថ្មី​មួយ​នា​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០២០​ខាង​មុខ ។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់ GMAC ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា GMAC, GGGI និង Geres Cambodia នឹង​ចាប់ផ្តើម​គម្រោង SWITCH GARMENT នៅ​ថ្ងៃ​ទី​១១ កញ្ញា ហើយ​គម្រោង​នេះ​បង្កើត​ឡើង ដើម្បី​ជួយ​សមាជិក​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃដើម​លើ​ការ​ប្រើប្រាស់​ថាមពល ។ សូម​អញ្ជើញ​មក​ចូលរួម​ដើម្បី​មើល​ផលិតផល​សន្សំ​ថាមពល​ដែល​នឹង​ត្រូវ​បាន​បង្ហាញ​ដោយ​អ្នក​ផ្គត់ផ្គង់​ចំនួន ១៥ នៅ​ថ្ងៃ​ចាប់ផ្តើម​គម្រោង​» ។

បើ​តាម​អ្នកចាត់ការ​ទូទៅ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា គម្រោង SWITCH GARMENT មាន​រយៈពេល​៤​ឆ្នាំ ដែល​ទទួល​បានការ​គាំំ​ទ្រ​ថវិកា​ដោយ​សហគមន៍​អឺរ៉ុប ។

លោក លី តេ​ក​ហេង អ្នកចាត់ការ​ទូទៅ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ដឹង​នៅ​ថ្ងៃ​ទី​៧ កញ្ញា​នេះ​ថា «SWITCH GARMENT​នៅ​ក្នុង​គម្រោង​របស់​យើង​នេះ​ដោយសារ​នៅ​ស្រុក​យើង​តម្លៃ​ភ្លើង​វា​ថ្លៃ​អីចឹង​វា​ធ្វើ​ឱ្យ​វិស័យ​នៅ​ឧស្សាហកម្ម​មួយ​នេះ​យើង​ពិបាក​ប្រកួតប្រជែង​ជាមួយនឹង​គេ​ដែរ ។ SWITCH GARMENT នៅ​ក្នុង​គម្រោង​របស់​យើង​នេះ​វា​ជា​ធាតុ​ចូល​សំខាន់​មួយ​យើង​ព្យាយាម​រក​វិធី ដើម្បី​ឱ្យ​សមាជិក​យើង​គាត់​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ចុង​ក្រោយ​ប្រើ​ថាមពល​តិច ដើម្បី​ឱ្យ​គាត់​សន្សំ​សំចៃ ហើយ​ជា​តម្រូវការ​ថ្មី​មួយ​ក្នុង​ឧស្សាហកម្ម​ក្នុង​ការ​ប្រើប្រាស់​ថាមពល​ស្អាត ឬ​ថាមពលបៃតង​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​» ។

តាម​លោក​លី តេ​ក ហេង គម្រោង​ខាងលើ​នេះ​ជា​ការ​ជំរុញ​លើក​ទឹក​ឱ្យ​សមាជិក​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី ហើយ​ចេះ​ជួយ​សន្សំ​សំចៃ​ដល់​រោងចក្រ​ក៏​ដូច​ជា ការ​ឆ្លើយ​តប​ទៅ​ដល់​អ្នកបញ្ជា​ទិញ​ផង​ដែរ ។ លោក​បន្ត​ថា គម្រោង SWITCH GARMENT របស់​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ក្នុង​ន័យ​ជំរុញ​ឱ្យ​សមាជិក​របស់​ខ្លួន​ប្រើប្រាស់​បច្ចេកវិទ្យា​ប្រើ​ថាមពល​តិច​កាត់​បន្ថយ​ការ​ចំណាយ និង​ដើម្បី​ប្រកួតប្រជែង ហើយ​ទន្ទឹម​និង​នេះ យើង​តែងតែ​គិត​ជា​មុន​ថា​អ្នកបញ្ជា​ទិញ​ឥលូវ​នេះ​គាត់​ត្រូវការ​ផលិតផល​ដែល​ផលិត​ចេញពី​កន្លែងធ្វើការ ឬ​រោងចក្រ​ដែល​គោរព​បរិស្ថាន​បាន​ល្អ ឬ​ប្រើប្រាស់​ថាមពល​បាន​ល្អ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​» ។

បើ​តាម​អ្នកចាត់ការ​ទូទៅ​នៃ​GMAC​រូប​នេះ បច្ចុប្បន្ន​នៅ​តាម​រោងចក្រ​ភាគច្រើន​គាត​បាន​ប្រើប្រាស់​ផលិតផល​របៀប​មួយ​ដែល​មានការ​ផ្លាស់​ប្តូរ​លឿន​គឺ​ការ​ផ្លាស់​ប្តូរ​អំ​ពូ​ល​ភ្លើង​ដែល​យើង​ប្រើ​ធម្មតា​ទៅ​ជា​អំ​ពូ​ល​LED ៕

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ