ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ ហត្ថា ម.ក ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការ ជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធំជាងគេលំដាប់ទី ២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសកម្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា…

រាជធានីភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ដែលធំជាងគេលំដាប់ទី ២ នៅក្នុងប្រទេសកម្ពុជា បានប្រកាសកម្លាយខ្លួនដោយជោគជ័យទៅជាធនាគារពាណិជ្ជ ដែលមានឈ្មោះថា ធនាគារ ហត្ថា ម.ក ហើយការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានស្តីពី ធនាគារ ហត្ថា ប្រកាសបើកស្លាកសញ្ញាថ្មីជាផ្លូវការ ជាមួយនឹងការប្តេជ្ញាផ្តល់ជូននូវសេវាកម្មរហ័ស សាមញ្ញ និងងាយស្រួលជូនអតិថិជន ដែលបានប្រារព្ធឡើងនៅ សណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី ៧ខែកញ្ញា ឆ្នាំ ២០២០ ។

This image has an empty alt attribute; its file name is 513e8877c390c0dd53952747d4bde3d4-1024x681.jpg

កម្មវិធីនៅថ្ងៃនេះ គឺជាសក្ខីភាព និងភ័ស្តុតាងថ្មីមួយទៀតដែលបានសបញ្ជាក់អោយឃើញថា ធនាគារ ហត្ថា បាននឹងកំពុងតែបន្តដំណើរការអាជីវកម្មប្រកបដោយភាពត្រឹមត្រូវ ផ្អែកទៅតាមយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនអាណាព្យាបាលដើម្បីពង្រីក និងចាប់យកចំណែកទីផ្សារថ្មីៗនៅក្នុងក្រុមប្រទេសរួមមានកម្ពុជា ឡាវ ភូមា និងវៀតណាម តាមរយៈបទពិសោធន៍អាជីវកម្មដ៏សម្បូរបែប ការបង្កើតនូវទម្រង់អាជីវកម្មថ្មីៗ និងការពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួន ។

This image has an empty alt attribute; its file name is 0246a8c08a0c0649342f16e2ad201531-1024x681.jpg

លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃ ធនាគារ ហត្ថា បានមានប្រសាសន៍ឲ្យដឹងថា «ខ្ញុំពិតជាមានមោទនភាព និងសេចក្តីសោមនស្សរីករាយឥតឧបមាដែលធនាគារ ហត្ថា បានបោះជំហានទៅមុខមួយកម្រិតទៀត ។ ហើយនេះគឺជាសក្ខីភាពមួយដែលសបញ្ជាក់ឲ្យឃើញថា យើងបាននឹងកំពុងតែផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពជឿជាក់ ច្បាស់លាស់ និងត្រឹមត្រូវតាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ ដែលជាលទ្ធផល អាជីវកម្មរបស់យើងបន្តរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ» ។

This image has an empty alt attribute; its file name is ec9aaabfde1851ade0ee8f2706edcb60-1024x681.jpg

លោកបានបន្តទៀតថា «ធនាគារ ហត្ថា បានប្តេជ្ញាប្រកបដោយភាពជឿជាក់ និងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីបម្រើសេវាកម្មជូនអតិថិជនប្រកបដោយភាពល្អឥតខ្ចោះ មានភាពសាមញ្ញ ងាយស្រួល និងទំនុកចិត្តខ្ពស់ តាមរយៈបុគ្គលិកដែលមានបទពិសោធន៍ ចំណេះ ជំនាញហរិញ្ញវត្ថុ និងវិជ្ជាជីវៈត្រឹមត្រូវ ។ លើសពីនេះ ធនាគារ ហត្ថា បានដាក់ចេញនូវយុទ្ធសាស្រ្តអាជីវកម្ម ធនធានមនុស្ស ដើមទុន ប្រព័ន្ធធនាគារស្នូល ការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការអាជីវកម្ម ដើម្បីក្លាយជាធនាគារឈានមុខគេមួយ ដែលជួយគាំទ្រអតិថិជនឲ្យមានអនាគតល្អដូចមានន័យចែងក្នុងពាក្យស្លោករបស់យើងគឺ រួមគ្នាសាងអនាគតដ៏ប្រសើរ» ។

This image has an empty alt attribute; its file name is f87bd93229400bfff93d780a7edc6564-1024x681.jpg

លោកឧកញ៉ា បានថ្លែងអំណរគុណដល់បញ្ញត្តិករអាណាព្យាបាល ជាពិសេស គឺធនាគារជាតិ នៃកម្ពុជា ដែលបានវាយតម្លៃ និងផ្តល់ទំនុកចិត្តខ្ពស់ដល់ធនាគារ ហត្ថា កន្លងមក និងបានថ្លែងអរគុណដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល និងគណៈគ្រប់គ្រងទាំងអស់ ព្រមទាំងបុគ្គលិក និងអតិថិជនទាំងអស់ ដែលតែងតែជួយគាំទ្រ ជំរុញ និងលើកទឹកចិត្ត រហូតដល់យើងបានកម្លាយខ្លួនជាធនាគារពាណិជ្ជដោយជោគជ័យ ។

This image has an empty alt attribute; its file name is e7cc9b76666a91a69c39bb1e6732aead-1024x681.jpg

ឆ្លៀតក្នុងឱកាសនោះ លោកឧកញ៉ា ក៏បានប្រកាសផងដែរអំពីសេវាកម្មថ្មីៗមួយចំនួនដែលនឹងផ្តល់ជូនអតិថិជនប្រើប្រាស់ក្រោយពេលក្លាយខ្លួនជា ធនាគារ ក្នុងនោះរួមមាន សេវាធនាគារចល័ត (Hattha Mobile) សេវាផ្ទេរប្រាក់ឆ្លងធនាគារ (Inter-bank Transfer) សេវាឥណទានវិបារូបន៍ (Overdraft Loan) និងសេវាបញ្ញើសន្សំផលច្រើន (HYSA Flexi និង HYSA Corporate) ។

This image has an empty alt attribute; its file name is 551b5149b82b33e0793e7a73c80b04e8-1024x681.jpg

អំពី ធនាគារ ហត្ថា
ធនាគារ ហត្ថា មានបទពិសោធន៍ជាង ២៦ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេស កម្ពុជា ដោយចាប់ផ្តើមដំបូងជាគម្រោងសន្តិសុខស្បៀង និងបានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់ចាប់ពីពេលនោះមក។ បច្ចុប្បន្ន ធនាគារ ហត្ថា មានដើមទុនចុះបញ្ជីនៅធនាគារជាតិ នៃ កម្ពុជា ចំនួន ១១៥ លានដុល្លារអាមេរិក មានការិយាល័យសាខាចំនួន ១៧៧ ជាមួយនឹងម៉ាស៊ីនអេធីអឹមចំនួន ១៣៧ ទូទាំងប្រទេស បាននឹងកំពុងផ្តល់សេវាកម្មហិ រញ្ញវត្ថុយ៉ាងសម្បូរបែបដល់អតិថិជនដូចជា ៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងត្រៀមដាក់ជូនឲ្យប្រើប្រាស់នូវសេវាថ្មីៗបន្ថែមទៀតក្រោយការក្លាយខ្លួនជាធនាគារពាណិជ្ជរបស់ខ្លួនផងដែរ។

បច្ចុប្បន្ន ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី ៥ នៅព្រះរាជាណាចក្រថៃឡង់ន៍ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក។

អំពី ធនាគារក្រុងស្រ៊ី
ធនាគារក្រុងស្រ៊ី គឺជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលំដាប់ទី ៥ ផ្អែកលើទ្រព្យសកម្ម ផលប័ត្រឥណទាន និងប្រាក់បញ្ញើសន្សំ នៅក្នុងប្រទេសថៃឡង់ន៍ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មជូនអតិថិជនរបស់ខ្លួនអស់រយៈពេលជាង ៧៥ ឆ្នាំ មកហើយ។ ធនាគារក្រុងស៊្រីគឺ ជាសមាជិកយុទ្ធសាស្ត្ររបស់សម្ព័ន្ធហិរញ្ញវត្ថុ MUFG ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបង្អស់នៅជប៉ុន ក៏ដូចជាសម្ព័ន្ធហិរញ្ញវត្ថុដ៏ធំក្នុងចំណោមក្រុមហ៊ុនធំៗផ្សេងទៀតនៅលើពិភព លោក។ ធនាគារក្រុងស៊្រី ផ្តល់ជូនអតិថិជនរបស់ខ្លួនយ៉ាងទូលំទូលាយនូវសេវាធនាគារ និងហិរញ្ញវត្ថុ ការវិនិយោគ ការគ្រប់គ្រងទ្រព្យសកម្ម និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត ទៅកាន់អតិថិជនជាបុគ្គល ជាក្រុមហ៊ុនតាមរយៈបណ្តាញការិយាល័យ ៦៨៣ ទីតាំង និងតំណាងចែកចាយចំនួន ៣៣ ៤៦១ ទីតាំងនៅទូទាំងប្រទេស ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ