ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Koeman នៅ​តែ​ចាត់​ទុក Messi ជា​តួអង្គ​សំខាន់​ដើម្បី​ប្រជែង La Liga

3 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ អ្នកចាត់ការ​ទូទៅ Barcelona លោក Ronald Koeman នៅ​តែ​បង្ហាញ​ជំនឿ​ជឿជាក់​ខ្ពស់​ថា Lionel Messi…

អេ​ស្ប៉ា​ញ ៖ អ្នកចាត់ការ​ទូទៅ Barcelona លោក Ronald Koeman នៅ​តែ​បង្ហាញ​ជំនឿ​ជឿជាក់​ខ្ពស់​ថា Lionel Messi នឹង​នៅ​តែ​ដើរតួ​យ៉ាង​សំខាន់​សម្រាប់​ក្រុម ដើម្បី​ប្រជែង​ជើងឯក La Liga រដូវ​កាល​ក្រោយ បើ​ទោះបីជា​គេ​បាន​ឆ្លងកាត់​រឿងរ៉ាវ​មិនល្អ​កន្លង​មក ជាមួយ​ក្លិប​យ៉ាងណា​ក៏​ដោយ​។

ប្រធាន​ក្រុម Lionel Messi បាន​វិល​ត្រឡប់​មក​កាន់​ជំរំ​ហ្វឹកហាត់​វិញ​ហើយ បន្ទាប់​ពី​បាន​បញ្ចប់​ច​ម្ង​ល់ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ជាមួយ​គេហទំព័រ Goal.com ដោយ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​នឹង​បន្ត​លេង​ឲ្យ Barcelona រហូត​ដល់​ចប់​កុងត្រា​នៅ​សល់​ជាមួយ​ក្លិប​ដល់​ឆ្នាំ ២០២១​។

យោង​តាម​ប្រភព​ពី​កាសែត Mundo Deportivo របស់​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹង​ថា លោក Koeman បាន​ប្រាប់ Messi ថា​គាត់​ពិតជា​សប្បាយ​ចិត្តខ្លាំង​ណាស់ ដែល​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ​រូប​នេះ សម្រេចចិត្ត​បន្ត​ស្នាក់​នៅ​ជាមួយ​ក្លិប​។ ខណៈ​ដែល Messi ក៏​បាន​សន្យា​ថា គេ​នឹង​ត្រឡប់​ទៅ​រក​ទម្រង់​លេង​ដ៏​ល្អ​បំផុត​របស់​ខ្លួន​វិញ ដើម្បី​ជួយ​ក្រុម អំឡុង​ពេល​កុងត្រា​នៅ​សេសសល់​របស់​គេ​។

លោក Koeman បាន​និយាយ​ថា គាត់​នៅ​តែ​ចាត់​ទុក Messi ជា​កីឡាករ​ដ៏​ពិសេស​ម្នាក់​របស់​ក្រុម ហើយ​ក្នុង​នាម​លោក​ជា​អ្នកចាត់ការ​ទូទៅ​កំពូល​ម្នាក់ លោក​បាន​សន្យា​ថា នឹង​ធ្វើ​ឲ្យ​ក្រុម Barcelona ត្រឡប់​ប្រែ​ក្លាយទៅជា​ក្រុម​មួយ ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​របស់​អឺរ៉ុប ម្តងទៀត​៕ (​ដកស្រង់​ចេញពី Metro)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ