កើត​មាន​ភាព​តានតឹង​​ថ្មី​នៅ​តំបន់​ព្រំ​ដែន​​ ​រវាង​ចិន​ ​និង​ឥណ្ឌា


ប្រទេស​ចិន​-​ឥណ្ឌា ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៨ ​ខែ​កញ្ញា ​ឆ្នាំ​២០២០ បាន​ចោទប្រកាន់​កងទ័ព​ឥណ្ឌា​ថា ​បាន​ឆ្លងកាត់​ដោយ​ខុសច្បាប់​ព្រំដែន​របស់​ខ្លួន ក្នុង​តំបន់​ជួរ​ភ្នំ​ហ៊ី​ម៉ា​ឡៃ​យ៉ា និង​បាន​ធ្វើ​ការ​បាញ់​ព្រមាន​នានា ។

ក្នុង​សេចក្ដី​ប្រកាស​មួយ​ចេញផ្សាយ​នា​ថ្ងៃ​ទី​៨ កញ្ញា ក្រសួង​ការពារ​ប្រទេស​ចិន​បាន​ចោទ​ឥណ្ឌា
ថា ធ្វើការ​បង្កហេតុ​ខាង​យោធា​ធ្ងន់ធ្ងរ ។ សេចក្ដីប្រកាស​នោះ​អះអាង​ថា កងទ័ព​ចិន​ការពារ​ព្រំ​ដែន​បាន​បង្ខំចិត្ត​ចាត់វិធានការ​តបត​វិញ​សម​ស្រប ដើម្បី​ឲ្យ​សភាពការណ៍​មាន​ស្ថេ​រ​ភាព​នៅ​លើ​ទីលាន ។ សេចក្ដី​ប្រកាស​នោះ​មិន​បាន​បញ្ជា​ក់​ពី​ប្រភេទ​នៃ​វិធានការ​តបត​ទាំងនោះ​ឡើយ ។

ជម្លោះព្រំដែន​រវាង​មហា​យក្ស​អា​ស៊ី​ទាំង​២​ស្ថិត​នៅ​ជាប់​ជិតខាង​គ្នា កាលពី​ពាក់កណ្ដាល​ខែ​មិថុនា កើត​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​ខ្លាំង​ដ៏​កម្រ​មួយ ត្រង់​កន្លែង​មាន​កម្ពស់​ជាង​៤.០០០​ម៉ែត្រ រវាង​កង​ទាហាន​ឥណ្ឌា​និង​ចិន​នៅ LADAKH ។

ការ​ប៉ះទង្គិច​គ្នា​ខ្លួន​ទល់​ខ្លួន​នោះ​បណ្ដាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​២០​នាក់​ហើយ​ខាង​ចិន​មិនដឹង​ពី​ចំនួន​អ្នក​រង​គ្រោះ​ឡើយ ។

ការ​​បាត់​បង់​ជីវិត​របស់​ទាហាន​ឥណ្ឌា​ទាំងនេះ​នាំ​ឲ្យ​មាន​រលក​នៃ​ការ​ក្ដៅក្រហាយ​ក្នុង​ប្រទេស ។​បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​បណ្ដា​អ្នក​ទទួលខុសត្រូវ​នៃ​កងទ័ព​ចិន និង​ឥណ្ឌា បាន​ជួប​ចរចា​គ្នា ហើយ​បាន​ព្រមព្រៀង​គ្នា​ធ្វើ​ឲ្យ​មាន​ភាព​ធូរស្រាល​នៃ​សភាពការណ៍ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ