ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ជំរុញ​សភាពាណិជ្ជកម្ម​ប៉ៃលិន​រក្សា​ចីរភាព​ផលិតកម្ម​ និង​បង្កើន​នាំ​ចេញ​ដំឡូង​មី

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ ដើម្បី​រក្សា​បាន​នូវ​ចីរភាព​បរិមាណ​ផលិតកម្ម​និង​ការ​បង្កើន​បរិមាណ​នៃ​ការ​នាំ​ចេញ​ដំឡូង​មី​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក ប៉ាន សូរ​ស័ក្តិ បាន​ផ្ដល់​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដល់​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ដើម្បី​អោយ​សម្រេច​នូវ​យុទ្ធសាស្ត្រ​នេះ ។ លោក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ដើម្បី​រក្សា​បាន​ចីរភាព​បរិមាណ​ផលិតកម្ម…

ខេត្ត​ប៉ៃលិន​៖ ដើម្បី​រក្សា​បាន​នូវ​ចីរភាព​បរិមាណ​ផលិតកម្ម​និង​ការ​បង្កើន​បរិមាណ​នៃ​ការ​នាំ​ចេញ​ដំឡូង​មី​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​លោក ប៉ាន សូរ​ស័ក្តិ បាន​ផ្ដល់​គន្លឹះ​សំខាន់​ៗ​មួយ​ចំនួន​ដល់​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន ដើម្បី​អោយ​សម្រេច​នូវ​យុទ្ធសាស្ត្រ​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​និយាយ​ថា ដើម្បី​រក្សា​បាន​ចីរភាព​បរិមាណ​ផលិតកម្ម និង​បង្កើន​បរិមាណ នៃ​ការ​នាំ​ចេញ ភាគី​ទាំងអស់​ត្រូវ​សហការ និង​រួបរួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើត​មាន​ឡើង នៅ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ផលិតផល ក​សិ​-​ពាណិជ្ជកម្ម​ដំឡូង​មី ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​នេះ ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ជួយ​បង្កើត​ការងារ និង​បង្កើន​ប្រាក់​ចំណូល ជូន​ដល់​បងប្អូន កសិករ ផលិត និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​នេះ ប្រកបដោយ​សមភាព សមធម៌ និរន្តរភាព និង​រួមចំណែក​ជួយ​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ ។

លោក​បាន​បន្ត​ថា សមាគម​នាំ​ចេញ​ជា​តួអង្គ​សំខាន់​មួយ​ក្នុង​ចំណោម​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ខ្សែ ច្រ​វ៉ា​ក់​តម្លៃ ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​ដំឡូង​មី និង​ជា​ឪពុក ជា​ម្តាយ​របស់​បងប្អូន​អាជីវករ ផលិតករ ម្ចាស់​ឃ្លាំង​ស​ម្ងួ​ត រោងចក្រ​/​សិប្បកម្ម​កែ​ច្នៃ​នៅ​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​ដំឡូង​មី ទាំងមូល​ផង​ដែរ​។ ហេតុនេះ ត្រូវ​មាន ការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ក្នុង​ការ កសាង​សមាគម​ឱ្យ​មាន ភាព​រីក​ចម្រើន​និង​បែងចែក​ភោគផល​ប្រកប ដោយ​សមធម៌ តម្លាភាព គណនេយ្យ​ភាព និង​ប្រកៀក​ស្មា​គ្នា ដោះ ស្រាយ​បញ្ហា​គ្រប់​រូបភាព​។ ជា​ពិសេស​ត្រូវ ផ្តោត​ការ យកចិត្ត​ទុក ដាក់ លើ​បរិមាណ និង​គុណភាព​ផលិតផល ក្នុង​សមាគម របស់​យើង​ឱ្យ​បាន​ហ្មត់ចត់ ព្រោះ​វា​ដើរតួ​នាទី​សំខាន់​ណាស់​សម្រាប់​ធ្វើការ​ប្រកួតប្រជែង​ជា​យុទ្ធសាស្ត្រ រយៈពេល​ខ្លី និង​វែង​របស់​សមាគម​នីមួយ​ៗ ។

លោក​បន្ថែម​ថា សមាគម​នាំ​ចេញ ត្រូវ​ធ្វើការ​ទំនាក់ទំនង​ជាមួយនឹង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បី​ឱ្យ​ប្រធាន មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត ដើម្បី​ដោះ ស្រាយ នូវ​រាល់​បញ្ហា​កកស្ទះ​ផលិតផល​ដំឡូង​មី តាម​រយៈ​ការ​ចរចា រក​វិធីសាស្ត្រ និង​យន្តការ​ដោះស្រាយ​បន្ទាន់​ៗ ជាមួយនឹង​សម​ភាគី​ថៃ ដើម្បី​សម្របសម្រួល​ឱ្យ​មាន​ចរាចរ​ផលិតផល​បាន​ទាន់​ពេលវេលា និង មាន ប្រសិទ្ធភាព​ខ្ពស់ ។

លោក​លើកទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការ​គ្នា​ក្នុង​ការ​ពង្រឹង​ការ​អភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ផលិត ផល ក​សិ​-​ពាណិជ្ជកម្ម ដំឡូង​មី នឹង​ជួយ​រួមចំណែក​ធ្វើ​អោយ​ផលិតផល​នេះ​មានការ​កើនឡើង​ទាំង​បរិមាណ និង គុណភាព​នៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​មួយ​កម្រិត​ទៀត ។

យោង​តាម​របាយការណ៍ របស់​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បានអោយ​ដឹង​ថា​ក្នុង​រយៈពេល​៧​ខែ ដើមឆ្នាំ ២០២០​នេះ កម្ពុជា​នាំ​ចេញ​ផលិតផល​ដំឡូង​មី ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ចំនួន​ជាង​១​លាន​៥៥​ម៉ឺន​តោន ក្នុង​នោះ​មាន​ចំណិត​ដំឡូង​មី​ក្រៀម​មាន​ចំនួន ១​លាន​៩៧​ពាន់​តោន ទៅ​កាន​ទីផ្សារ​ប្រទេស​ថៃ និង​វៀតណាម ដំឡូង​មី​ស្រស់​ចំនួន ៤៣៣​ពាន់​តោន ទីផ្សារ​ថៃ​និង​វៀតណាម ម្សៅដំឡូង​មី ១៥​ពាន់​តោន ទៅ​កាន់​ប្រទេស​ឥណ្ឌា ចិន ប៊ែ​ល​ហ្សិ​ក អ៊ី​តា​លី ហូ​ឡង់ ប៉ា​គី​ស្ថាន និង​ឆេ​ក ។ សម្រាប់​ប្រទេស​ចិន​ក៏​បាន​នាំ​ចូល​កាក​សំណល់​ដំឡូង​មី ប្រមាណ​៧.៦៨១​តោន​ក្នុង​រយៈពេល​៧​ខែ​កន្លង​ទៅ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ