ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ភ្នំពេញ ៖ ពលរដ្ឋ​ទុកដាក់​សំរាម​ត្រឹមត្រូវ​ក្នុង​ថ្ងៃ​សម្រាក​​ភ្ជុំបិណ្ឌ ខណ​:​អ្នក​ប្រមូល​សំរាម​ក៏​ឈប់​សម្រាក​ដែរ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ធានា​ឲ្យ​រាជធានី​ភ្នំពេញ​នៅ​តែ​រក្សា​បាន​ភាព​ស្អាត​គ្មាន​គំនរ​សំរាម​រាយ​ប៉ាយ​នៅ​តាម​ដងផ្លូវ ។ ក្នុង​ឱកាស​ប្រជាពលរដ្ឋ​បាន​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​ឲ្យ​ពលរដ្ឋ​បន្ត​ទុកដាក់​សំរាម​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ត្រូវ​នឹង​នៅ​ថ្ងៃ​ទី​១៦ ,១៧ និង​ថ្ងៃ​ទី​១៨ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពាវនាវ​សុំ​ឲ្យ​ពលរដ្ឋ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដើម្បី​ធានា​ឲ្យ​រាជធានី​ភ្នំពេញ​នៅ​តែ​រក្សា​បាន​ភាព​ស្អាត​គ្មាន​គំនរ​សំរាម​រាយ​ប៉ាយ​នៅ​តាម​ដងផ្លូវ ។

ក្នុង​ឱកាស​ប្រជាពលរដ្ឋ​បាន​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តីជូនដំណឹង​ឲ្យ​ពលរដ្ឋ​បន្ត​ទុកដាក់​សំរាម​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ដែល​ត្រូវ​នឹង​នៅ​ថ្ងៃ​ទី​១៦ ,១៧ និង​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ ។

ការ​អំពាវនាវ​នេះ​បាន​ធ្វើ​ឡើង ដោយសារ​តែ​បុគ្គលិក កម្មករ របស់​ក្រុមហ៊ុន​ស៊ី​ន​ទ្រី មួយ​ចំនួន​ត្រូវ​បាន​ឈប់​សម្រាក​ពី​ការងារ​ធ្វើ​ដំណើរ​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គាត់​នៅ​តាម​បណ្តា​ខេត្ត​នានា ដែល​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវា​សម្អាត ប្រមូល និង​ដឹក​ជញ្ជូន​សំរាម សំណល់​រឹង ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាព​រអាក់រអួល​មិន​បាន​ពេញលេញ​ដូច​ថ្ងៃ​ធម្មតា​នោះ​ទេ ។

ដូចនេះ ដើម្បី​ថែរក្សា​សោភណភាព អនាម័យ បរិស្ថាន រាជធានី​ភ្នំពេញ សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លំនៅ​ឋាន​ម្ចាស់​អាជីវកម្ម សេវាកម្ម ដែល មា​នទី​តាំងនៅ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ សូម​មេត្តា​យោគយល់ និង​អធ្យាស្រ័យ កុំ​បញ្ចេញ​សំរាម​សំណល់​រឹង​មក​ដាក់​នៅ​តាម​ដងផ្លូវ​សាធារណៈ​នៅ ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​សម្រាក​នេះ ដោយ​សូម​រក្សា​ការ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ​នៅ​ក្នុង​ទីតាំង​រៀង​ៗ​ខ្លួន​ជា​បណ្តោះអាសន្ន​សិន ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្ឃឹម​ជឿជាក់​ថា ម្ចាស់​លំនៅ​ឋាន ម្ចាស់​អាជីវកម្ម សេវាកម្ម និង​បងប្អូន​ប្រជា ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់​នឹង​ចូលរួម​ចំណែក​ថែរក្សា​អនាម័យ​បរិស្ថាន​រាជធានី​ភ្នំពេញ​យើង​ឱ្យ​បាន​ល្អ​ប្រសើរ​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ