ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​សាំងបើកឡានពន្លះ​​ម៉ូតូ កីឡាករ​បាល់ទាត់​២​នាក់​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​ថៅកែ​លក់​សាំង​ម្នាក់​បើក​រថយន្ត​​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​កីឡាករ​បាល់ទាត់​ដែល​ជិះ​គ្នា​២​នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ត្រង់​ចំណុចផ្លូវបំបែក​ជា​​៤​បណ្តាល​ឱ្យ​រង​របួស ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​ ។​ ចំណែក​ម៉ូតូ​​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​…

ខេត្តសៀមរាប ​៖ ​ថៅកែ​លក់​សាំង​ម្នាក់​បើក​រថយន្ត​​មួយគ្រឿង​ក្នុង​ល្បឿន​លឿន ​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​កីឡាករ​បាល់ទាត់​ដែល​ជិះ​គ្នា​២​នាក់ ក្នុងទិសដៅបញ្ច្រាសគ្នា ត្រង់​ចំណុចផ្លូវបំបែក​ជា​​៤​បណ្តាល​ឱ្យ​រង​របួស ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​ ។​ ចំណែក​ម៉ូតូ​​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង​ ​ហើយ​រថយន្ត​ខូចខាត ខ្លាំង ផ្នែក​មុខ ខាងឆ្វេង ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​​ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​​៧​យប់​ថ្ងៃ​ទី​៧​ ខែកញ្ញា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ចំណុច​ផ្លូវ​បំ​បែប​ជា​៤ ​ក្បែ​​រ​វត្ត​គោក​ចក ក្នុងភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀម​រាប ខេត្ត​សៀមរាប​ ​។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​បាន​ប្រាប់​ថា ភាគី​ខាង​​រថយន្ត ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AW-6696 បើកបរ​ដោយ​ឈ្មោះ ស៊ិន សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​លក់​សាំង រស់នៅ​ភូមិ​ប្រឡាយ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ។ ចំណែក​​ភាគី​ខាង​ម៉ូតូ​​មួយគ្រឿងជិះគ្នា​២នាក់ ម៉ាកឃ្លីក​ (click) ពណ៌​ស ពាក់​ស្លាក​លេខ សៀម​រាប ​1Q-7320 បើកបរ​ដោយ​ឈ្មោះ កែវ សុផល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ជា​​កីឡាករ​បាល់ទាត់ រស់នៅ​ភូមិ ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប (​របួសធ្ងន់​) រីឯ​អ្នក​រួម​ដំណើរ​​ម្នាក់​ឈ្មោះ ធា រ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់​នៅ​ភូមិ​ស្វាយ​ដង្គំ សង្កាត់ ស្វាយ​ដង្គំ ក្រុង​សៀមរាប ​ខេត្ត​សៀមរាប (​របួសស្រាល​)​។

ក្រោយពេលកើតហេតុ ជន​រង​គ្រោះ​ទាំង​​២នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​​ព្យាបាល​នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត​សៀម​រាប​ ។ ដោយឡែក​រថយន្ត​និង​ម៉ូតូ ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ នគរបាលចរាចរណ៍​ផ្លូវគោក​ខេត្ត​សៀម​រា​ប​យក​ទៅ​រក្សា​ទុក​នៅ​គោលដៅ​ពី​ខាងលិច​ដង​ស្ទឹង​សៀមរាប មុខ​សួ​ច្បារ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម​ ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ទៅ​តាម​ផ្កូ​វ​ច្បាប់​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ