ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​លើក​ពី​ការ​ក្រឡាស់​ដៃ​នៃ​សេដ្ឋ​កិច្ច​អា​មេ​រិ​ក​ពី​ចិន

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេរិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​លើក​ជា​ថ្មី​កាលពី​ថ្ងៃទី​៧ កញ្ញា ពី​គំនិត​បំបែក​សេដ្ឋកិច្ច​អា​មេ​រិ​ក​ពី​ចិន ដែល​លោក​ក៏​ហៅ​ដែរ​ថា ​ការក្រឡាស់ដៃ​ដោយ​អះ​អាង​ថា បែប​នេះ​នឹង​មិន​បង្ក​ការ​បាត់បង់​ប្រាក់​របស់​សហរដ្ឋអាមេរិក…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រធានាធិបតី​អា​មេរិ​ក​លោក​ដូ​ណា​ល់ ត្រាំ បាន​លើក​ជា​ថ្មី​កាលពី​ថ្ងៃទី​៧ កញ្ញា ពី​គំនិត​បំបែក​សេដ្ឋកិច្ច​អា​មេ​រិ​ក​ពី​ចិន ដែល​លោក​ក៏​ហៅ​ដែរ​ថា ​ការក្រឡាស់ដៃ​ដោយ​អះ​អាង​ថា បែប​នេះ​នឹង​មិន​បង្ក​ការ​បាត់បង់​ប្រាក់​របស់​សហរដ្ឋអាមេរិក ។

ក្នុង​ពេល​ឃោសនាបោះឆ្នោត ​ដើម្បី​ឲ្យ​លោក​អាច​បាន​បន្ត​អាណត្តិ​ទី​២ នា​សន្និសីទ​សារព័ត៌
មាន​មួយ​នៅ​សេត​វិមាន លោក​ត្រាំ​លើក​ឡើង​ថា​ ពេល​គេ​លើក​ពី​ពាក្យ​ថាក្រឡាស់​ដៃ នោះ​ជា​ពាក្យ​ដ៏​សំខាន់ ។ លោក​ក៏​សន្យា​ដែរ​ផ្ទេរ​បណ្ដា​ការងារ​ពី​ចិន​មក​កាន់​សហរដ្ឋអាមេរិក​វិញ ។

លោក​ថា​យើង​ខាតបង់​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ ហើយ​ប្រ​សិនបើ​យើង​លែង​ធ្វើ​ពាណិជ្ជកម្ម ជាមួយ​ពួក​ចិន​នោះ​យើង​នឹង​មិន​បាត់បង់​ប្រាក់​ច្រើន​ពាន់​លាន​ដុល្លារ​ឡើយ ។ បែប​នោះ​ហៅ​ថា​ការ​គ្រលាស់​ដៃ​ចេញ ដែល​គេ​នឹង​ចាប់ផ្ដើម​គិត ។

ការ​សន្យា​ពី​ការ​ប្រកាន់​ភាព​ម៉ឺ​ង​ម៉ាត់​ជាមួយ​ចិន​ជា​ផ្លូវ​ធំ​មួយ ក្នុង​ចំណោម​ផ្លូវ​ឃោសនា​របស់​លោក​ដូ​ណា​ល់ ត្រាំ សម្រាប់​ការ​បោះ​ឆ្នោត​ប្រ​ធា​នា​ធិ​បតី​នា​ថ្ងៃ​ទី​៣ វិច្ឆិកា នៅ​សហរដ្ឋអាមេរិក​ហើយ​លោក​ត្រាំ​បាន​ចោទប្រកាន់​គូប្រជែង​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក JOE BIDEN
ដែល​​តាម​ការ​ស្ទាបស្ទង់​មតិ​នានា ជា​អ្នកមាន​ប្រៀប​លើ​លោក​ថា ជា​អ្នក​ប្រកាន់​ការ​ទន់ភ្លន់
ចំពោះ​​ក្រុង​ប៉េ​កាំ​ង ។ លោក​ត្រាំ​ថា​ប្រសិនបើ​លោក BIDEN ឈ្នះ​នោះ​ចិន​ក៏​ជា​អ្នក​ឈ្នះ​ដែរ ។

ទោះបី​យ៉ាងណា​លោក BIDEN ធ្លាប់​រិះគន់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ទី​១ ដែល
ចុះហត្ថលេខា​ដោយ​លោក​ត្រាំ​ជាមួយ​ចិន​ដោយ​លោក​ថា មិន​អាច​ទទួលយក​បាន​និង​ពោរពេញ​ដោយ​ការ​សន្យា​ខ្យល់ ទន់ខ្សោយ និង​កែខៃ​ឡើង​វិញ​ពី​សំណាក់​ក្រុង​ប៉េ​កាំ​ង ។

លោក​ត្រាំ​បន្ត​ទៀត​ថា យើង​នឹង​ធ្វើ​ឲ្យ​អា​មេរិ​ក​ជា​មហាអំណាច​ឧស្សាហកម្ម​ធំ​ជាងគេ​លើ​ពិភព​លោក និង​បញ្ចប់​ការ​ចំណុះ​របស់​យើង​ចំពោះ​ចិន ។ មិន​ថា​ការ​ក្រលាស់​ដៃ​ឬ​ការ​បង្កើត​ការ​តម្លើង​ពន្ធគយ​ដ៏​ច្រើន ដូច​យើង​បាន​ធ្វើ​រួច​ហើយ​ទេ​យើង​នឹង​បញ្ចប់​ការ​ចំណុះ​របស់​យើង ចំពោះ​ចិន ។

លោក​ត្រាំ​ដែល​ចោទប្រកាន់​ចិន​ថា​ជា​អ្នក​ទទួលខុសត្រូវ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 បន្ត​ទៀត​ថា យើង​នឹង​នាំ​ការងារ​ពី​ចិន​មក​កាន់​អា​មេ​រិ​ក​វិញ ហើយ​យើង​នឹង​ដាក់​តរាង​ពន្ធ​លើ​បណ្ដា​សហគ្រាស​ដែល​ទៅ​បោះទីតាំង​នៅ​ចិន ដើម្បី​បង្កើត​ការងារ​នៅ​ទីនោះ​និង​ក្នុង​ប្រទេស​ដទៃ​ៗ​ទៀត ៕ ដក​ស្រង់​ចេញពី​វេបសាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ