ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ព្រៃវែង ក្នុងស្រុក​មេ​សាង ជា​ច្រើន​គ្រួសារ កាន់​ប័ណ្ណ​ក្រីក្រ ចុះ​ថត​ផ្ទះ​ផ្ទាល់​ទើប​ដឹង!

3 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ក្រោយ​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ ទិ​ត សុខុម បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក (Facebook) កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា…

ខេត្តព្រៃវែង ៖ ក្រោយ​ពី​មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ ទិ​ត សុខុម បាន​ផ្សព្វផ្សាយ​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក (Facebook) កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​ចោទប្រកាន់​ទៅ​លើ​ក្រុមការងារ​កំណត់​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​ថា មាន​ប័ណ្ណ​សមធម៌​ហើយ​(​ប័ណ្ណ​ក្រីក្រ​) ក៏​ប៉ុន្តែ​មិន​បាន​ទទួល​ថវិកា តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ទេ ។

គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ទិ​ត សុខុម បាន​សរសេរ​ថា «​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែរ​រស់នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង សូម​អំពា​នាវ​ដល់​រាជរដ្ឋាភិបាល និង​សម្ដេច​ពុក មេត្តា​ជួយ​ពួក​គាត់​ផង ព្រោះ​ពួក​គាត់​កំពុង​តែ​ជួប​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​មាន​ប័ណ្ណ​សមធម៌ ហើយ​ក៏​ប៉ុន្តែ​មិន​បាន​ទទួល​ថវិកា តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ទេ ហេតុ​ដូច្នេះ​ហើយ​ពួក​គាត់ សូម​ស្នើ​ទៅ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល និង​សម្ដេច​ពុក មេត្តា​ជួយ​រក​យុត្តិធម៌​ជូន​ពួក​គាត់​ផង សូម​អរគុណ​» ។

ជា​ការ​ផ្លើ​យ​តប តាម​រយៈ​មន្ត្រី​ក្រសួងផែនការ បានអោយ​ដឹង​យ៉ាង​ដូច្នេះ​ថា ក្រសួងផែនការ​បាន​ជម្រាប​ជូន​ជនរួមជាតិ​យើង​ជា​រៀង​រាល់ដង​ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​គ្រួសារ​ក្រីក្រ និង​គ្រួសារ​រង​គ្រោះ​ប៉ះពាល់​ដោយសារ Covid-19 របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ផ្តល់​ជូន​តែ គ្រួសារ​ក្រីក្រ​ពិតប្រាកដ តែ​ប៉ុណ្ណោះ ។

ប៉ុន្តែ​មាន​បុគ្គល (​ទិ​ត សុខុម​) ដែល​ខិតខំ​បំផ្លើស​ព័ត៌មាន​នេះ មាន​បំណង​អ្វី គាត់​ចង់​មានទោស ឬ​យ៉ាងណា ? ក្រុមការងារ និង អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ដល់​មូលដ្ឋាន​ពួក​គាត់​ផ្ទាល់ ឃើញ​ថា ស្ថានភាព​ប្រជាជន​ទាំងនោះ មាន​ជីវភាព​ប្រសើរ ដូច​ក្នុង​រូបភាព ឯ​បុគ្គល ទិ​ត សុខុម គាត់​បាន​គេចខ្លួន មិន​ចូលរួម​បំភ្លឺ​ឡើយ ។

ទោះជា​យ៉ាងណា ក៏​មាន​មតិ​មួយ​ចំនួន​នៅ​លើ​បណ្ដាញ​សង្គម បាន​លើក​ឡើង​ថា ក្រសួង​បានរក​ឃើញ​ថា ប្រជាពលរដ្ឋ​​ច្រើន​គ្រួសារ​រស់នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​មេ​សាង ខេត្តព្រៃវែង មាន​ជីវភាព​ប្រសើរ ហេតុ​អ្វី​ហ្វេ​ស​ប៊ុ​ក​«​ទិ​ត សុខុម​»​បាន​បង្ហាញ​រូបភាព​នីមួយ​ៗ ពួក​គាត់​មាន​ប័ណ្ណ​សមធម៌(​ប័ណ្ណ​ក្រីក្រ​) ?

សូម​រម្លឹក​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣០ មិថុនា ពាក់ព័ន្ធ​ករណី​បន្លំ​ធ្វើ​ជា​គ្រួសារ​ក្រីក្រ​នេះ​ដែរ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្លាប់​បាន​ថ្លែង​ព្រមាន ចាត់វិធានការ​ក្ដៅ ទៅ​កាន់​អាជ្ញាធរ​មូលដ្ឋាន គឺ​មេ​ភូមិ និង​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ ប្រសិនបើ​រក​ឃើញ​ថា នៅ​ក្នុងភូមិ និង​ឃុំ​/​សង្កាត់​មួយ​ណា មាន​ករណី​មិន​ប្រក្រតី ក្នុង​ការ​ផ្ដល់​សាច់ប្រាក់ ជូន​ពលរដ្ឋ​ក្រីក្រ​នោះ ។

កន្លង​មក កោះសន្តិភាព ធ្លាប់​ចុះ​ផ្សាយ​រួច​មក​ហើយ «​មើល​ផ្ទះ​អ្នក​ក្រីក្រ ២​គ្រួសារ នៅ​ប៉ៃលិន ដែល​តវ៉ា​ចង់បាន​ប័ណ្ណ​សមធម៌​(​ប័ណ្ណ​ក្រីក្រ​)» ។ ក្រោយ​ទទួល​បាន​ព័ត៌មាន​នេះ រដ្ឋបាល​ខេត្ត​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ និង​ធ្វើការ​សម្ភាសន៍​ផ្ទាល់ ឃើញ​ថា ម្តាយ​ឪពុក​គាត់​ជា​ចាស់ជរា​នោះ គឺជា​គ្រួសារ​ដែល​មាន​ជីវភាព​សមរម្យ មានផ្ទះ​ថ្ម​មួយ​ល្វែង មាន​ដីចំការ​ចំនួន​០៣​ហិ​កតា និង​មាន​សម្ភារៈ ប្រើប្រាស់​ដូច​ជា​ម៉ូតូ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ