ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរីវីលៀម បើកលក់គម្រោងទី ២ លើតំបន់កំពុងមានសក្ដានុពលខ្លាំង !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នរណាៗក៏ចង់បានលំនៅដ្ឋានស្ថិតក្នុងតំបន់សក្ដានុពលដែរ ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការរស់នៅ ។ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន បុរីវីលៀម បានដំណើរការលក់គម្រោងថ្មីរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដែលស្ថិតនៅលើតំបន់សក្ដានុពល និងសន្ទុះការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស…

រាជធានីភ្នំពេញ ៖ នរណាៗក៏ចង់បានលំនៅដ្ឋានស្ថិតក្នុងតំបន់សក្ដានុពលដែរ ដើម្បីបង្ករលក្ខណៈងាយស្រួលក្នុងការរស់នៅ ។ ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន បុរីវីលៀម បានដំណើរការលក់គម្រោងថ្មីរបស់ខ្លួនកាលពីពេលថ្មីៗនេះ ដែលស្ថិតនៅលើតំបន់សក្ដានុពល និងសន្ទុះការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស ។

ជាប់ផ្លូវរដ្ឋ ៣០ម៉ែត្រធំទូលាយ គម្រោងថ្មីបុរី វីលៀម ស្ថិតនៅភូមិអង្គរជ័យ សង្កាត់ស្នោរ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ។ ហួសវត្តភ្នៀតសិម្ពលីចំងាយ ៨០០ម៉ែត្រ នៅក្បែរគម្រោងផ្សារដើមគរថ្មី, បឹងទំនប់កប់ស្រូវ, ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ, កន្លែងវាយកូន ហ្គោលដ៏ធំគឺ Royal Cambodia Phnom Penh Golf Club។ គម្រោងនេះ ក៏ស្ថិតនៅក្បែរសាលារៀន មន្ទីពេទ្យ និងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់រួចជាស្រេច សម្រួលការធ្វើការដំណើរបានឆាប់រហ័សទៀតផង ។

ជាពិសេស បុរីវីលៀម ប្រើប្រាស់រចនាបទថ្មីទាន់សម័យបែបអាមេរិក (USA Standard) ដែលមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា ។ ក្នុងទីតាំងគម្រោង ក៏មានរៀបចំជាសួនច្បារលំហែរដ៏ធំ មានកន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងវាយ Tennis ព្រមទាំងហាងអាជីវកម្មផងដែរ ។

មិនត្រឹមតែជាផ្ទះដែលមានគ្រប់តម្រូវការក្នុងការរស់នៅ បុរីវីលៀម ក៏មានផ្តល់ជូននូវការបញ្ចុះតម្លៃ 7% ភ្លាមៗ សម្រាប់ ៣០ផ្ទះដំបូង លើសពីនេះអតិថិជនដែលកក់ក្នុងពេលបុក គ្រឹៈ នឹងទទួលបានការចាប់ឆ្នោតផ្សងសំណាងផងដែរ ដែលរង្វាន់មានដូចជា ៖ សាឡុងមួយឈុត ទូរស្សន៍ ទូទឹកក ម៉ាស៊ីនបោកសម្លៀកបំពាក់ និងម៉ាស៊ីនឆុងការហ្វេរដ៏ស្រស់ស្អាតថែមទៀតផង មិនត្រឹមតែប៉ុណ្នោះអតិថិជននឹងមានឳកាសចូលរួមចាប់ឆ្នោតធំនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរថែមទៀតផង ។

ដោយសារតំបន់មានសក្ដានុពល បុរីវីលៀម បានសម្រេចសាងសង់ ៤ប្រភេទវីឡាដូចខាងក្រោម ៖
១. ប្រភេទ Oasis Villa ជាប្រភេទវីឡារចនាឡើងសម្រាប់ការរស់នៅសម័យថ្មី, មានទំហំដីធំទូលាយ 20 x 20m កំពស់បីជាន់, មានបន្ទប់គេង ៤, បន្ទប់ទឹក ៤ និងបន្ទប់ទទួលភ្ញៀវ ២, វេរ៉ង់ដាធំទូលាយ សងខាងផ្ទះសល់ដីធំទូលាយអាចបន្ថែមសួរច្បារ ឬចំណតរថយន្តក៏បាន ។ បង់ប្រចាំខែត្រឹមតែ $1,440/ខែ ។

This image has an empty alt attribute; its file name is 0969fffa803cbd6091d1bdbcf4c13dd6-1024x591.jpg

២. ប្រភេទ Legacy Villa ជាប្រភេទវីឡារចនាឡើងសម្រាប់គួ្រសារធំល្មម, សំណងរឹងមាំ រចនាបថបែបថ្មី (USA Standard) មានលំអរដោយថ្មធម្មជាតិនៅខាងក្នុង និងខាងក្រៅ ។ វាមានមានផ្ទៃដីធំទូលាយ (15 x 20m) មានកំពស់ពីជាន់ មានបន្ទប់គេង ៤, បន្ទប់ទឹក ៥ និងបន្ទប់ទទួលភ្ញៀវ ១ ។ បង់ប្រចាំខែត្រឹមតែ $876/ខែ ។

៣. ប្រភេទ Regency Villa ជាប្រភេទវីឡា ដែលមានទំហំ (8 x 10.5m) មានកំពស់ពីរជាន់ មាន ៣បន្ទប់គេង, ៣ បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ១ ។ វាមានវេរង់ដាខាងលើសម្រាប់លំហែរកាយ និងមានសួនច្បារធំនៅខាងមុខផ្ទះ ហើយបង់ប្រចាំខែត្រឹមតែ $563/ខែ ។

៤. ប្រភេទJasmine A ជាប្រភេទវីឡា ដែលមានទំហំ (7 x10m) មាន២បន្ទប់គេង, ២បន្ទប់ទឹក និងបន្ទប់ទទួលភ្ញៀវ ១ ព្រមទាំងចំណតរថយន្ត ១ ហើយមានសួនច្បារធំនៅខាងមុខផ្ទះផងដែ រ។ បង់ប្រចាំខែត្រឹមតែ $371/ខែ ។

ដោយឡែកប្រភេទ Jasmine B ជាប្រភេទវីឡាមានទំហំ (10 x7m) មាន ២បន្ទប់គេង, ២បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ ១ និងចំណតរថយន្ត ១ ដោយមានសួនច្បារធំនៅខាងមុខផ្ទះ ។ បង់ប្រចាំខែត្រឹមតែ $371/ខែ ។

  • ទីតាំងការិយាល័យលក់ (មានផ្ទះគំរូពិត) ៖ ផ្លូវរដ្ឋ 30ម៉ែត្រ ភូមិអង្គរជ័យ សង្កាត់ស្នោរ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ ។
  • លេខទូរសព្ទ ៖ 085 20 09 09 / 069 32 82 02
  • ហ្វេសប៊ុក ៖ Borey Williams
  • បសាយ ៖ boreywilliams.com ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ