ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បាតុករ​៦៣៣​នាក់​ត្រូវ​​ចាប់ខ្លួន​ បន្ទាប់​ពី​តវ៉ា​ប្រឆាំង​ការ​ជាប់​​ឆ្នោត​ជាថ្មី​របស់​ប្រធានា​​ធិបតី

3 ឆ្នាំ មុន

ប្រទេស​បេឡា​រុស ៖ ប៉ូលិស​បេឡា​រុស​អះអាង​នា​ថ្ងៃ​ទី​៧​ ខែ​កញ្ញា ពី​ការ​ចាប់ខ្លួន​បាតុករ​៦៣៣​នាក់ ក្នុង​ឱកាស​នៃ​បាតុកម្ម​ដ៏​ធំ​របស់​ពួក​ប្រឆាំង​កាលពី​ថ្ងៃ​ទី​៦ ​កញ្ញា សំដៅ​តវ៉ា​ប្រឆាំង ការ​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​ក្នុង​ការ​បោះ​ឆ្នោត កាលពីដើម​ខែសីហា…

ប្រទេស​បេឡា​រុស ៖ ប៉ូលិស​បេឡា​រុស​អះអាង​នា​ថ្ងៃ​ទី​៧​ ខែ​កញ្ញា ពី​ការ​ចាប់ខ្លួន​បាតុករ​៦៣៣​នាក់ ក្នុង​ឱកាស​នៃ​បាតុកម្ម​ដ៏​ធំ​របស់​ពួក​ប្រឆាំង​កាលពី​ថ្ងៃ​ទី​៦ ​កញ្ញា សំដៅ​តវ៉ា​ប្រឆាំង ការ​ជាប់​ឆ្នោត​ជា​ថ្មី​ទៀត​ក្នុង​ការ​បោះ​ឆ្នោត កាលពីដើម​ខែសីហា ​របស់​ប្រធានាធិបតី​លោក​អា​ឡិច​សាន់​ដ្រ៏​លូ​កា​ឆេ​ន​កូ​។

ក្រសួងមហាផ្ទៃ​បេឡា​រុស ​ក្នុង​សេចក្ដី​ប្រកាស​មួយគូ​សបញ្ជាក់​ថា សរុប​មនុស្ស​៦៣៣​នាក់​បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦​ កញ្ញា ពី​បទ​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​ការ​ប្រមូលផ្ដុំ​មនុស្ស​ច្រើន​ពេល​វីរុស​COVID-19 កំពុង​ឆ្លង​រាលដាល​ខ្លាំង​។

ពួក​បាតុករ​ច្រើន​ម៉ឺន​នាក់​ពុំ​ព្រម​ធ្វើ​តាម​ការ​ព្រមាន​របស់​អាជ្ញាធរ ដោយ​លើកគ្នា​ដើរ​ហែ​ក្បួន​តវ៉ា​ក្នុង​រដ្ឋធានី ក្រោម​ការ​តាម​ឃ្លាំមើល​របស់​កង​យោធា​។

លោកស្រី​ម៉ា​រី​យ៉ា​កូ​ឡេ​ស្នី​កូ​វ៉ា ជា​មេដឹកនាំ​ប្រឆាំង​សំខាន់​១​រូប​នៅ​បេឡា​រុស បាន​ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៧ ​កញ្ញា នា​កណ្ដាល​ទីក្រុង​មីន​ស្ក៍ ហើយ​នាំ​ចូល​រថយន្ត​មួយ​គ្រឿ​ពុំ​ដឹង​នាំ​ទៅ​កាន់​ទីណា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ