ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពាវនាវ​កសិករសន្សំ​សំចៃទឹកទុកប្រើប្រាស់ ​ខណៈព្រួយបារម្ភ​បញ្ហា​​កង្វះខាត​ទឹក

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ស្ថានភាព​កំពស់​ទឹកទន្លេ​មេគង្គ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ នឹង​អាច​បង្ក​ផល​ប៉ះពាល់​ដោយ​ប្រជា​កសិករ​រស់នៅ ស្រប​តាម​ដង​ទន្លេ​ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​បង្កបង្កើន​ផលដំណាំ​ស្រូវ​រួម​និង​ដំណាំ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។ ​លោក​ ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម…

ខេត្តកំពង់ចាម​ ៖ ស្ថានភាព​កំពស់​ទឹកទន្លេ​មេគង្គ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ នឹង​អាច​បង្ក​ផល​ប៉ះពាល់​ដោយ​ប្រជា​កសិករ​រស់នៅ ស្រប​តាម​ដង​ទន្លេ​ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​បង្កបង្កើន​ផលដំណាំ​ស្រូវ​រួម​និង​ដំណាំ​ផ្សេង​ៗ​ទៀត​ផង​ដែរ​។

​លោក​ ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ស្នាក់​ការ​គណបក្ស​ប្រជាជន​កម្ពុជា​ឃុំ​អូរ​ស្វាយ ស្រុក​កំពង់សៀម កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា​២០២០ ដោយ​លើក​ឡើង​ថា​ កត្តា​ធម្មជាតិ​នៅ​ក្នុងឆ្នាំនេះ​ហាក់បីដូចជា​មានការ​ប្រែប្រួល ហើយ​ទឹកភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​ក៏​នៅ​មាន​កម្រិត​នៅឡើយ ហើយ​កំពស់​ទឹកទន្លេ​មេគង្គ​ត្រឹមតែ​ជាង​៨​ម៉ែត្រ ដោយ​មិន​បាន​ធ្វើ​ឱ្យ​ព្រែក​បឹងបួរ​នានា​ប្រប​តាម​ដង​ទន្លេ មានទឹក​ចូល​ត្រៀបត្រា​នោះ​ទេ​។

​លោក​អ៊ុ​ន ចាន់​ដា អភិបាលខេត្ត មាន​ប្រសាសន៍​បន្ត​ថា ដោយសារ​តែ​កំពស់​ទឹកទន្លេ​នៅ​ទាប​បែប​នេះ​និង​ជះ​ឥទ្ធិពល​បង្ក​ផលវិបាក​ដល់​ប្រជា​កសិករ​ដែល​មានស្រុក​នៅ​ជាប់​នឹង​ដង​ទន្លេ ត្រូវ​ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់ ស្រោចស្រព​ដំណាំ​ស្រូវ​។​កាលពី​ឆ្នាំ​២០១៩ ក្នុង​រយៈពេល​ខែ​ដូច​គ្នា​កំពស់​ទឹកទន្លេ​ឡើង​ដល់​រហូត​ជាង​១៤​ម៉ែត្រ ព្រែក​បឹងបួរ​ត្រូវ​ទឹក​ហូរ​ចូល ដែល​មាន​លក្ខណៈ​អំណោយផល​ល្អ​ដល់​បងប្អូន​កសិករ​មានទឹក​ប្រើប្រាស់​។​តែ​មក​ដល់​ឆ្នាំ ២០២០ នេះ​កម្ពស់​ទឹកទន្លេ​បែ​ជា​នៅ​ទាប ក្នុង​រយៈពេល​ដូច​គ្នា​ខុស​រហូត​ទៅ​ដល់​ជិត​៦​ម៉ែត្រ ដូច្នេះ​ដើម្បី​បញ្ចៀស​នូវ​បញ្ហា​កង្វល់​ផ្សេង​ៗ​នោះ​សូម​ឱ្យ​ប្រជា​កសិករ​ត្រូវ​ប្រើប្រាស់​ទឹក​ដោយ​សន្សំ​សំចៃ ។

លោក​អ៊ុ វិបុល ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៦​កញ្ញា​២០២០ ថា បើសិនជា​ក្នុង​ករណី​កម្ពស់​ទឹកទន្លេ​មេគង្គ​នៅ​ទាប​បែប​នេះ​នឹង​បន្ត​ស្រក​ទៅ​វិញ​ក្នុង​ពេល​ខាង​មុខ​និង​ជះ​ឥទ្ធិពល​អាច​នឹង​ធ្វើ​ឲ្យ​ប្រជា​កសិករ​ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​ស្រូវ​ជាក់​ជា​មិន​ខាន​។

សូម​បញ្ជាក់​ថា​ក្នុង​ឆ្នាំ​២០១៩​កន្លង​ទៅ​ប្រទេស​កម្ពុជា​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​អែ​ល​នី​ណូ ក្នុង​នោះ​ខេត្តកំពង់ចាម មាន​តំបន់​មួយ​ចំនួន​បាន​ប្រឈម​នឹង​កង្វះខាត​ទឹក​សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​ក្នុង​នោះ​រួម​មានស្រុក​កំពង់សៀម ស្រុក​ព្រៃឈរ ស្រុក​ជើងព្រៃ និង​តំបន់​មួយ​ចំនួន​ទៀត តែ​ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​​លោក​​អ៊ុ​ន ចាន់​ដា​ អភិបាលខេត្ត បាន​ចាត់​ឲ្យ​មន្ទីរ​ធនធានទឹក​ខេត្ត​ចុះ​អន្តរាគមន៍​ដោយ​យក​ម៉ាស៊ីនបូមទឹក ពី​កន្លែង​ដែល​មាន​ប្រភព​ទឹក ទៅ​ស្រោចស្រព​ដំណាំ​ស្រូវ​បាន​រាប់​ពាន់​ហិតា​ផង​ដែរ ​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ