ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រយ័ត្ន​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ចាប់ពី​ថ្ងៃ​ទី​០៩ ដល់ទី​១៥ ខែកញ្ញា​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៥…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រកាស នៅ​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២០​នេះ​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ចាប់ពី​ថ្ងៃ​ទី​០៩ ដល់​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ ២០២០ ប្រព័ន្ធ​សម្ពាធ​ទាប អូស​បន្លាយ​ឆ្លងកាត់​ភាគ ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា តាម​រយៈ​តាមដាន​នៃ​កា​រវិ​វត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព អាកាសធាតុ សង្កេត​ឃើញ​ថា ប្រព័ន្ធ​សម្ពាធ​ទាប អូស​បន្លាយ​ឆ្លងកាត់​ភាគ ខាងជើង​ប្រទេស​ថៃ ឡាវ និង​វៀតណាម ។ ខណៈ​ខ្យល់មូសុង​និរតី​មាន ល្បឿន​មធ្យម​បក់​លើ​កម្ពុជា ។

ស្ថានភាព​បែប​នេះ​ធ្វើ​ឱ្យ ១ – បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ៖ មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៥-២៧°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី​៣០-៣២°C ។
នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ពី​តិច​ទៅ​បង្គួរ ។ ក្នុង​នោះ​ក៏​មាន​ផ្នែក​មួយ​ចំនួន នៃ​បណ្ដា​ខេត្ត​នៅ​ភាគ​ខាងត្បូង និង​ភាគ​ពាយ័ព្យ អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន ។

២ – បណ្ដា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព​អប្បបរមា មាន​ពី ២៣-២៥°C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៧-២៩°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ។

៣ – បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៦-២៧°C
និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៨-៣០°C ។ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ។ រលក​សមុទ្រ​អាច​មាន​កម្ពស់​ពី ០.២៥-០.៧៥ ម៉ែត្រ ។

ក្រសួង​សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ដែល​អាច​កើត​មាននៅ​ផ្នែក​មួយ​ចំនួន​នៃ​បណ្ដា​ខេត្ត ស្ថិត​នៅ​តំបន់​វាលទំនាប​ភាគ​កណ្ដាល ៕