ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភព​ជិត​ស្និត​ទម្លាយ​ថា Beckham និង​ប្រពន្ធ​ក៏​ធ្លាប់​ឆ្លង​កូ​វី​ដ​១៩​ដែរ

3 ឆ្នាំ មុន

អង់គ្លេស ៖ ប្រភព​ជិត​ស្និត​នឹង​គ្រួសារ David Beckham បាន​ទម្លាយ​ថា អតីត​ខ្សែបម្រើ​ក្រុម Man United និង…

អង់គ្លេស ៖ ប្រភព​ជិត​ស្និត​នឹង​គ្រួសារ David Beckham បាន​ទម្លាយ​ថា អតីត​ខ្សែបម្រើ​ក្រុម Man United និង Real Madrid រួម​ទាំង​ប្រពន្ធ​គឺ​នាង Victoria Beckham បាន​ឆ្លង​វីរុស​កូ​វី​ដ​១៩ កាលពី​ដើ​ម​ខែមីនាកន្លងទៅ បន្ទាប់​ពី​បាន​ចូលរួម​ពិធីជប់លៀង​មួយ​នៅ​ទីក្រុង Los Angeles​។

ជាមួយ​គ្នា​នោះ​ផង​ដែរ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ពី The Sun បាន​ឲ្យ​ដឹង​ថា សាច់ញាតិ និង​ក្រុមការងារ​មួយ​ចំនួន​របស់​ប្តី​ប្រពន្ធ​មួយគូ​នេះ ត្រូវ​បាន​រាយការណ៍​ថា ក៏​បាន​រង​ការ​វាយប្រហារ​ដោយសារ​វីរុស​ដ៏​កាច​សាហាវ​នេះ​ផង​ដែរ​។

ប្រភព​ជិត​ស្និទ្ធ​នឹង​​គ្រួសារ​ខាងលើ បាន​រៀបរាប់​ថា Beckham បាន​ចូលរួម​ជាមួយ​កម្មវិធី​ជា​ច្រើន បន្តបន្ទាប់​ជាមួយ​ក្លិប​ថ្មី​របស់​ខ្លួន Inter Miami នៅ​សហរដ្ឋអាមេរិក ។ ហើយ​គ្រួសារ​មួយ​នេះ ក៏​បាន​ចូលរួម​ព្រឹត្តិការណ៍ និង​កម្មវិធី​ធំ​ៗ​មួយ​ចំនួន​ផ្សេង​ទៀត នៅ​ទីនោះ​ផង​ដែរ​។ ក្រោយមក​ពួក​គេ ក៏​បាន​ហោះ​ត្រឡប់​មក​កាន់​ទីក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស​វិញ ដើម្បី​ប្រារព្ធ​ពិធី​ខួបកំណើត ២១​ឆ្នាំ របស់​កូនប្រុស Brooklyn Beckham មុន​ពេល​ធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក​វិញ ដើម្បី​ចូលរួម​កម្មវិធី​ផ្សេង​ៗទៀត​។

ប្រភព​ដដែល​​បាន​បន្ត​ថា Beckham បាន​ចាប់ផ្តើម​ឈឺ ហើយ​បន្ទាប់​មក Victoria ក៏​ចាប់ផ្តើម​ឈឺបំពង់ក​ផង​ដែរ​។ ក្នុង​ពេល​តែ​មួយ​នោះ ក្រុមការងារ​របស់​ពួក​គេ​ជា​ច្រើន រួម​មាន​ទាំង​អ្នកបើកបរ​, អង្គរក្ស និង​ជំនួយការ​ផ្ទាល់ ក៏​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​បន្តបន្ទាប់ ខណៈ​ដែល ២​នាក់​ក្នុង​ចំណោម​នោះ​មាន​សភាព​ធ្ងន់ធ្ងរ​។

Victoria ពិតជា​ភ័យ​ស្លន់ស្លោ​ខ្លាំង​ណាស់ ហើយ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ទាំងមូល សម្រេច​ដាក់​ខ្លួនឯង នៅ​ដាច់​ដោយឡែក​អស់​រយៈពេល​ជាង ២​ស​ប្តា​ហ៍ ដោយ​គោរព​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​។ បន្ទាប់​ពី​ជា​សះស្បើយ​ពេញលេញ ប្តី​ប្រពន្ធ​មួយគូ​នេះ បាន​ចុះ​ត្រួតពិនិត្យ​ជា​ទៀងទាត់​ជាមួយ​ក្រុមការងារ​របស់​ពួក​គេ​។ ព្រមទាំង​បាន​ផ្ញើ​កញ្ចប់​ថែទាំ ដល់​បុគ្គលិក ២​នាក់​ដែល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​៕ (​ដកស្រង់​ចេញពី The Sun)

អត្ថបទសរសេរ ដោយ