ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​ធំ​ឡើង​ស្ពាន​មិន​រួច​រអិល​ថយក្រោយ​បុក​រះ​បន្តបន្ទាប់​អស់​៦​គ្រឿង

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ រថយន្ត​ធំ​ប្រភេទ​ដឹក​ទំនិញ​មួយ​គ្រឿង​ដាច់​ហ្វ្រាំង​ពេល​កំពុង​បើក​ឡើង​ស្ពាន​ព្រែក​​សំរោង ក្នុង​ក្រុង​តា​ខ្មៅ បាន​រអិល​ថយក្រោយ រួច​បាន​បុក​កិន​ពីលើ​រថយន្ត​ចំនួន​៦​គ្រឿង​ជា​បន្តបន្ទាប់​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០…

ខេត្តកណ្តាល ៖ រថយន្ត​ធំ​ប្រភេទ​ដឹក​ទំនិញ​មួយ​គ្រឿង​ដាច់​ហ្វ្រាំង​ពេល​កំពុង​បើក​ឡើង​ស្ពាន​ព្រែក​​សំរោង ក្នុង​ក្រុង​តា​ខ្មៅ បាន​រអិល​ថយក្រោយ រួច​បាន​បុក​កិន​ពីលើ​រថយន្ត​ចំនួន​៦​គ្រឿង​ជា​បន្តបន្ទាប់​បង្ក​ឱ្យ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​ម៉ោង​ប្រមាណ​៧​ព្រឹក ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២០ នៅ​លើ​ស្ពាន​ព្រែក​សំរោង ស្ថិត​ក្នុង​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

បើ​តាម​ប្រភព​ច្បាស់​ការណ៍​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ គឺ​បណ្តាល​មក​ពី​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង ខណៈ​ពេល​បើក​ឡើង​ស្ពាន គាប់​ជួន​បាន​ដាច់​ហ្វ្រាំង​ទៅ​មុខ​លែង​រួច ក៏​ស្រាប់តែ​រអិល​មក​ក្រោយ​វិញ រួច​ទៅ​បុក​រថយន្ត​នៅ​ពី​ខាងក្រោយ​ជា​បន្តបន្ទាប់​តែ​ម្តង​។

សមត្ថកិច្ច​បន្ត​ថា គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​អ្នក​នៅ​ក្នុង​រថយន្ត និង​នៅ​កន្លែង​កើតហេតុ​នោះ​ឡើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅ​សម្របសម្រួល ខណៈ​ដែល​ចរាចរណ៍​មានការ​កកស្ទះ​យ៉ាង​ខ្លាំង​។ ដោយឡែក​អ្នកបើកបរ​រថយន្ត​បង្កហេតុ ក៏​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ