ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូត​កម្ពុជា​ប្រចាំ​កូរ៉េ​ប្រកាស​ឈប់​ចេញ​លិខិត​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ដល់​​ទារក​​អាយុ​តិច​ជាង​១​ឆ្នាំ​​មក​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​បញ្ជាក់​ថា​នឹង​ឈប់​ផ្តល់​លិខិតអនុញ្ញាត​ធ្វើ​ដំណើរ​មក​កម្ពុជា​ចំពោះ​​ទារក​​អាយុ​តិច​ជាង​១​ឆ្នាំ​។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ​ខែកញ្ញា​ឆ្នាំ​២០២០​ថា​ «​សូម​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ ធ្វើការ ​និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់​ឱ្យបានជ្រាប​ថា ​យោង​តាម​ការ​ណែនាំ​របស់​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​…

រាជធានី​ភ្នំពេញ ​៖ ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​បាន​បញ្ជាក់​ថា​នឹង​ឈប់​ផ្តល់​លិខិតអនុញ្ញាត​ធ្វើ​ដំណើរ​មក​កម្ពុជា​ចំពោះ​​ទារក​​អាយុ​តិច​ជាង​១​ឆ្នាំ​។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ស្ថានទូត​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៧ ​ខែកញ្ញា​ឆ្នាំ​២០២០​ថា​ «​សូម​ជម្រាប​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ ធ្វើការ ​និង​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​ទាំងអស់​ឱ្យបានជ្រាប​ថា ​យោង​តាម​ការ​ណែនាំ​របស់​ក្រសួង​ការ​បទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ ក៏​ដូច​ជា​ដើម្បី​ចូល​រួមការ​ការពារ​សុខុមាលភាព​​ទារក​ និង​ដើម្បី​​​បង្ការ​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ចំពោះ​ទារក​ ស្ថានទូត​នឹង​ឈប់​ចេញ​លិខិត​ធ្វើ​ដំណើរ​ជា​បណ្តោះអាសន្ន​ដល់​ទារ​កជាជនជាតិ​​ខ្មែរ​មាន​អាយុ​តិច​ជាង​១​ឆ្នាំ ដែល​ត្រូវធ្វើ​ដំណើរ​​​ទៅ​​​កម្ពុជា​ជាមួយ​អ្នក​ដទៃ​មិនមែន​ជា​ឪពុក ឬ​ម្តាយ​នោះ​ទេ​»៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ