ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាន ហុង បន្ត​ចាញ់​ឡុ​ង បេន​លឿន​ជា​លើក​ទី​3

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឈាន ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​បាន​ប្រកាស​សំ​ុ​ប្រកួត​សងសឹក​ជាមួយ ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី…

រាជធានី​ភ្នំពេញ ៖ ឈាន ហុង មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​បាន​ប្រកាស​សំ​ុ​ប្រកួត​សងសឹក​ជាមួយ ឡុ​ង បេន​លឿន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃ​ទី​៥ កញ្ញា នោះ​ទីបំផុត​នៅ​តែ​មិន​អាច​ធ្វើ​បាន​សម្រេច​ដដែល​ដោយ​បន្ត​ចាញ់​ពិន្ទុ​ជា​លើក​ទី​៣ ។

ការ​ប្រកួត​លើក​នេះ ឈាន ហុង ធ្វើ​មិន​បាន​ល្អ​ទាល់តែ​សោះ ទាំង​ស្នៀត​កែង​និង​ជង្គង់​ឡើង​ទៅ ។ ផ្ទុយ​ទៅ​វិញ​ត្រូវ​ឡុ​ង បេន​លឿន​ប្រើ​ស្នៀត​កណ្ដាប់ដៃ​ម៉ាត់​និង​ទាត់​បក​សង​ចូល មុខ​និង​ពោះ​ទឹក​ពេញ​ៗ ។ ទោះជា​យ៉ាងណា ឈាន ហុង ដែល​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ម្នាក់​ដែរ​នោះ​គេ​មិន​ព្រម​ចុះចាញ់​ដោយ​ងាយ​នោះ​ឡើយ​។

គេ​នៅ​តែ​ព្យាយាម​សម្រុកចូល​វាយ​ប្ដូរ​ស្នៀត​កែង​និង​ជង្គង់​យ៉ាង​សាហាវ​បំផុត ក្រែងលោ​មានឱកាស​សងសឹក​បាន​សម្រេច ប៉ុន្តែ​ទីបំផុត ចប់​ការ​ប្រកួត​ទឹក​ទី​៥​នៅ​តែ​ចាញ់​ពិន្ទុ​ឡុ​ង បេន​លឿន​ដដែល​។

កីឡាករ យុគ យក្ស​ផ្លែ មក​ពី​ក្លិប​បូ​រី​រាជ​សីហ៍​មាន​រិ​ទ្ធ បាន​ត្រឹមតែ​យកឈ្នះ​ពិន្ទុ សេក គឹ​ម
រួន មក​ពី​ក្លិប​អង្គរ​ជ័យ​ខេត្តសៀមរាប​ប៉ុណ្ណោះ​។

គូ​នេះ​អត់​ដែល​ប៉ះ​គ្នា​ពី​មុន​មក​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​គេ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ​ការ​ប្រកួត​លើក​នេះ​កីឡាករ​ទាំង​ពីរ​ប្ដូរ​កែង​គ្នា​យ៉ាង​សាហាវ​បំផុត​។ ទោះជា​យ៉ាងណា​អត់​មាន​អ្នក​ណា​ម្នាក់​ភ្លាត់ស្នៀត​ឱ្យ​មាន​របួស​នោះ​ទេ​។​ចាប់ពី​ទឹក​ទី​២​និង​ទី​៣​ឡើង​ទៅ កម្លាំង​ស៊ុ​ហ្វ​សេក គឹ​ម​រួន ចាប់ផ្ដើម​ធ្លាក់​ចុះ​ជា​បណ្ដើ​ៗ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​យុគ យក្ស​ផ្លែ មាន​ប្រៀប​ជាង ។

អ្វី​ដែល​ធ្វើ​ឱ្យ​គេ​មានការ​កត់សម្គាល់​នោះ​គឺ​ខ្លា​ចាស់ សេក គឹ​ម​រួន នៅ​តែ​អាច​តស៊ូ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទី​៥ ដោយ​ចាញ់​ត្រឹមតែ​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។

នៅ​លើ​សង្វៀន​ដដែល​កីឡាករ សូត្រ វាសនា មក​ពី​ក្លិប​បក្សី​ស្លាប​ដែក ចំណាយពេល​ត្រឹមតែ​២​ទឹក​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ដួល​កីឡាករ​នូវ ស៊ី​ណាត មក​ពី​ក្លិប​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​២ និង​កីឡាករ ចិត្រ សុ​ភី មក​ពី​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ បាន​យកឈ្នះ​កីឡាករ ផា​ន់ ប៊ុ​ន​រ៉ុ​ង មក​ពី​សមាគម​កីឡា​ប្រដាល់​កង​យោធពលខេមរភូមិន្ទ​ដោយ​ពិន្ទុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ