ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុ​ ៖ ត្រៀម​ដំណើរការ​សាលារៀន​ជាង​១០១​ឡើង​វិញ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សាលារៀន​សរុប​ចំនួន ១០១ នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ត្រៀម​បើក​ដំណើរការ​ឡើង​វិញ ខ​ណៈ​ការ​អនុវត្ត​តាម​វិធាន​រប​ស់​ក្រ​សួង​សុខាភិបាល​ជុំវិញ​ការ​ការពារ​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩ ត្រូវ​រឹត​បន្តឹង ។ ថ្លែង​នៅ​ឯ​កិច្ចប្រជុំ​ស្ដី​ពី​ការ​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ​កាលពី​រសៀល​ថ្ងៃ​ទី…

ខេត្ត​ព្រះ​សីហ​នុ ៖ សាលារៀន​សរុប​ចំនួន ១០១ នៅ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ​ត្រៀម​បើក​ដំណើរការ​ឡើង​វិញ ខ​ណៈ​ការ​អនុវត្ត​តាម​វិធាន​រប​ស់​ក្រ​សួង​សុខាភិបាល​ជុំវិញ​ការ​ការពារ​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩ ត្រូវ​រឹត​បន្តឹង ។

ថ្លែង​នៅ​ឯ​កិច្ចប្រជុំ​ស្ដី​ពី​ការ​បើក​ដំណើរការ​សាលារៀន​ឡើង​វិញ​កាលពី​រសៀល​ថ្ងៃ​ទី ៧ ខែកញ្ញា
លោកស្រី អ៊ុ​ច សោភា ប្រធាន​មន្ទីរ​អប់រំ ​យុវជន និង​កីឡា​ខេត្ត​ព្រះ​សីហ​នុ ​បានឱ្យ​ដឹង​ថា​ នៅ​ខេត្ត​ព្រះ​សី​ហនុមាន​សាលា ១០១ ក្នុង​នោះ​សា​លាម​ត្តេ​យ្យ ១​សាលា, បឋម​សិក្សា​មាន ៧២​សាលា, អនុ​វិទ្យាល័យ ១៨​សាលា, វិទ្យាល័យ ៩​សាលា និង​សាលា​គរុកោសល្យ និង​វិ​ក្រិ​ត្យ​ការ​០១ ​ហើយ​​មាន​សិស្ស​សរុប​ចំនួន ៤១,៩៧២​នាក់ ក្នុង​នោះ​ស្រី​ចំនួន ២០,៧៣៨​នាក់​។

សម្រាប់​ឆ្នាំ​សិក្សា ២០១៩- ២០២០ សិស្ស​ថ្នាក់​ទី​៩ ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សាធារណៈ និង​​ឯកជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ​មាន​ចំនួន ២,៥៩១​នាក់ ស្រី ១,២៨៦​នាក់​។
បេក្ខភាព​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ២០១៩-២០២០ មាន​ចំនួន ១,៦៦១​នាក់ ក្នុង​នោះ​ស្រី ៨៤២​នាក់ ចែក​ចេញ​ជា​ពីរ​ផ្នែក ​គឺ ៖

ផ្នែក​ទី​១- ថ្នាក់​វិទ្យាសាស្ត្រ​មាន​សិស្ស​ចំនួន ៥៣៨​នាក់ ស្រី ៣០០​នាក់ (​ផ្នែក​ភាសា​អង់គ្លេស​ចំនួន ៥៣៦​នាក់ ស្រី ២​នាក់ និង​ផ្នែក​ភាសា​បារាំង​ចំនួន ២​នាក់ ស្រី​) និង​ផ្នែក​ទី​២ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​សិស្ស​ចំនួន ១,១២៣​នាក់ ស្រី ៥៤២​នាក់​។

លោកស្រី ឃុន រចនា អនុ​រដ្ឋ​លេខា​ក្រសួង​អប់រំ យុវជន និង​កីឡា​មាន​ប្រសាសន៍​ថា​ រាជ​រដ្ឋា​ភិបាល​​បានឱ្យ​ក្រសួង​អប់រំ​បើក​ដំណើ​ការ​សាលារៀន​ឡើង​វិញ ចែក​ចេញ​ជា ៣ ដំណាក់កាល គឺ​ដំណាក់កាល​ទី​១ បើក​កាលពី​ខែសីហា​ ឆ្នាំ​២០២០​កន្លង​មក ដែល​មាន​សាលា​២០ ដែល​បាន​អនុ​វត្ត​តាម​ស្តង់ដា​​បទដ្ឋាន​បច្ចេកទេស ដោយ​តម្រូវ​ក្នុង​មួយ​បន្ទប់​មាន​សិស្ស​មិន​លើស ២០​នាក់។ ដំណាក់កាល​ទី​២ បើក​ទូ​ទាំង​ប្រទេស​ចែក​ចេញ​ជា​ពីរ ទី​១ មាន​ខេត្ត​ចំនួន​៤ បើក​គ្រប់​កម្រិត​សិក្សា​ក្នុង​ទីប្រជុំជន​ខេត្ត ដែល​មិន​មាន​ហា​នី​ភ័យ​ជំងឺ Covid-១៩ មាន​ដូច​ជា​ខេត្តក្រចេះ ស្ទឹង​ត្រែង រតនគីរី និង​មណ្ឌល​គី​រី​។ ដោយឡែក​ខេត្ត​ផ្សេង ទៀត​បើក​ថ្នាក់​ត្រៀមប្រឡង​ទី​៩ និង​ទី​១២ និង​សាលា បឋម​សិក្សា​។

ហើយ​ការ​បើក​សាលា​ដំណាក់កាល​ទី​៣ គឺ​នៅ​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១​ខាង​មុខ ទន្ទឹម​នោះ​ដែរ​ ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​វិធានការ​ឱ្យ​សិស្ស​រៀន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​តាម​បែប​ប្រពៃណី សម្រាប់​សិស្យ​ត្រៀមប្រឡង​យក​សញ្ញាបត្រ​។

លោក គួ​ច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​កោតសរសើរ​ដល់​មន្ត្រី​អប់រំ បាន​​ខិតខំ​ប្រឹងប្រែង ដើម្បី​ជំរុញ​ចុះ​ឈ្មោះ​សិស្ស​ថ្នាក់​ទី​១២ សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​បាន ១០០​​ភាគរយ និង​ចុះ​ជំរឿន​សិស្ស​តាម​ភូមិ-ឃុំ ស្រប​តាម​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ​។ ការ​អប់រំ​វា​មាន​សារសំខាន់ ក៏​ប៉ុន្តែ​បញ្ហា​សុខភាព និង​អាយុជីវិត​មនុស្ស​វា​ជា​រឿង​សំខាន់​ជាង​។

លោក អភិបាលខេត្ត ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​នាយក នាយិកា​សាលា​ទាំងអស់​ត្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​តាមដាន​ត្រួតពិនិត្យ​សុខភាព​សិស្ស​ជាប់​ជា​ប្រចាំ ​ដើម្បី​យើង​មាន​វិធានការ​ចូលរួម​ទប់ស្កាត់​ជំងឺ Covid-១៩ កុំឱ្យ​ឆ្លង​រាលដាល​ក្នុង​សហគមន៍​របស់​យើង យើង​ត្រូវ​រស់នៅ​តាម​បែប​កន្លង​ថ្មី​។​

ក្នុង​ឱកាស​នោះ លោក គួ​ច ចំរើន ក៏​បាន​ផ្ដល់​ម៉ាស៊ីន​វាស់​កំ​ដៅ​ចំនួន ១៣០​គ្រឿង ម៉ាស ២,០០០​​ប្រអប់ ទឹក​អាកុល​ចំនួន ១០០​ធុង សាប៊ូ​លាងដៃ ២,០០០​ដុំ និង​កំប៉ុង​បាញ់​ទឹក​អាល់​កុល ៤,០០០ ដល់​មន្ទីរ​អប់រំ ដើម្បី​ធ្វើការ​ចែក​ទៅ​តាម​សាលា​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ