ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​កូ​វី​ដ​១៩​ម្នាក់​ទៀត​ព្យាបាល​ជា​សះស្បើយ ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​ជា​សះស្បើយ​ម្នាក់​ទៀត ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ​។ ក្រសួងសុខាភិបាល​បាន​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជា​ម្នាក់​ទៀត​…

រាជធានី​ភ្នំពេញ ​៖ ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ​ជា​សះស្បើយ​ម្នាក់​ទៀត ខណៈ​គ្មាន​អ្នក​ឆ្លង​ថ្មី​នោះ​ទេ​។

ក្រសួងសុខាភិបាល​បាន​ឱ្យ​​ដឹង​នៅ​ថ្ងៃ​ទី​៨​ ខែកញ្ញា​ ឆ្នាំ​២០២០​ បាន​ព្យាបាល​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ជា​ម្នាក់​ទៀត​ នៅ​សល់​តែ​ម្នាក់​ប៉ុណ្ណោះ​ ជា​បុរស​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទី​រ​ពេទ្យ​រដ្ឋ​។

ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា​ អ្នក​ដែល​ព្យាបាល​ជា​សះស្បើយ​សរុប​នៅ​ទូ​ទាំង​ប្រទេស​មាន​ចំនួន​២៧៣​នាក់ ​ក្នុង​ចំណោម​អ្នក​ទាំងអស់​២៧៤​នាក់ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ