ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​វ័យ​ចំណាស់​ម្នាក់ ខឹង​សត្វ​រុយ​១​ក្បាល ដេញ​តាម​វាយ​រហូត​ឆេះ​ផ្ទះ

3 ឆ្នាំ មុន

បារាំង ៖ លោកតា ជនជាតិ​បារាំង​ម្នាក់ ក្ន​ង​វ័យ​៨០​ឆ្នាំ រៀបចំ​អាហារ​ពេល​ល្ងាច​រួចរាល់ រូប​គាត់ ហៀបនឹង​ហូប​បាយ​ទៅ​ហើយ ស្រាប់តែ​មាន​សត្វ​រុយ​១​ក្បាល ហើរ​មក​រំខាន…

បារាំង ៖ លោកតា ជនជាតិ​បារាំង​ម្នាក់ ក្ន​ង​វ័យ​៨០​ឆ្នាំ រៀបចំ​អាហារ​ពេល​ល្ងាច​រួចរាល់ រូប​គាត់ ហៀបនឹង​ហូប​បាយ​ទៅ​ហើយ ស្រាប់តែ​មាន​សត្វ​រុយ​១​ក្បាល ហើរ​មក​រំខាន ហើរ​មក​ទំ​លើ​ម្ហូបអាហារ ហើរ​មក​ទំ​លើ​ខ្លួនប្រាណ​គាត់ ធ្វើ​អោយ​លោកតា​គាត់​ខឹង​នឹង​សត្វ​រុយ​ខ្លាំង ហើយ​ព្យាយាម​ដេញ​តាម​វាយ​សម្លាប់​រុយ​នោះ រហូត​ដល់​កើតជា​អគ្គិភ័យ​ឆេះ​ខ្ទេច​ផ្ទះបាយ នេះបើយោងតាម BBC ។

ករណី​ផ្ទុះ​ឆេះ​ផ្ទះបាយ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី យប់​ថ្ងៃ​សុក្រ ទី​៤ ខែកញ្ញា ២០២០​នេះ នៅ​ក្នុងភូមិ Parcoul-Chenaud ក្នុង​ឃុំ Dordogne ស្ថិត​នៅ​ភាគ​និរតី នៃ​ប្រទេស​បារាំង ។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក បាន​ផ្សាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ អោយ​ដឹង​ថា លោកតា​បាន​កាន់​យក​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច ដែល​រចនា​ឡើង​ដូច​(​រ៉ាកែត​) ដើម្បី​សម្លាប់​សត្វល្អិត ចាប់ផ្តើម​ដេញ​តាម​វាយ​រុយ​នោះ ប៉ុន្តែ​ចៃដន្យ​អី ធុង​ហ្គា​ស​មួយ​បាន​ធ្លាយ នៅ​ក្នុង​ផ្ទះបាយ​របស់​គាត់ ធ្វើ​អោយ​ចំហេះ​ប្រតិកម្ម​រវាង រ៉ាកែត និង​ហ្គា​ស បណ្តាល​ឲ្យ​ផ្ទុះ​ឆាបឆេះ​បំផ្លាញ​ផ្ទះបាយ និង​ខូចខាត​ផ្នែក​ខ្លះ នៃ​ដំបូលផ្ទះ តែ​ម្តង ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ លោកតា​ជនជាតិ​បារាំង មានសំណាង​ល្អ មិន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ ពោល​គឺ​គាត់​រត់គេច​ខ្លួន​ទាន់​ពេល ដោយ​គ្រាន់តែ​រង​របួស​រលា​កដៃ​ស្រាល តែ​ប៉ុណ្ណោះ ។

ទោះ​យ៉ាងណា ជោគវាសនា នៃ​សត្វ​រុយ​១​ក្បាល​នេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ​ថា ងាប់​ក្នុង​ភ្លើង ឫ​មួយ​ក៏​នៅ​រស់ទេ ? ខណៈ​ដែល តា​បារាំង​រង​គ្រោះ​រូប​នេះ ត្រូវ​បាន​ដឹក​ទៅ​មន្ទីរពេទ្យ ដើម្បី​ធ្វើការ​ពិនិត្យ និង​បន្ត​ព្យាបាល ។ ហើយ​ក្រុម​គ្រួសារ​របស់​គាត់ ជួសជុលផ្ទះ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ