ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥឡូវនេះ ឥណ្ឌា​មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ ច្រើន​ជាងគេ លំដាប់ទី​២ នៅ​លើ​ពិភពលោក

3 ឆ្នាំ មុន

កាលពី​ថ្ងៃអាទិត្យ ប្រទេស​ឥណ្ឌា​បាន​តក់​ត្រា​ចំនួន​អ្នកជំងឺ Covid-19 ថ្មី ជាង​៩០,០០០​ករណី ក្នុង​រយៈពេល ២៤​ម៉ោង ចំនួន​នេះ​គឺ​ខ្ពស់​ជាង​ប្រទេស​ប្រេ​ស៊ី​ល នាំ​ឲ្យ​ឥណ្ឌា​នេះ ក្លាយជា​ប្រទេស​មាន​ចំនួន​ករណី​ឆ្លង​ច្រើន​ជាងគេ…

កាលពី​ថ្ងៃអាទិត្យ ប្រទេស​ឥណ្ឌា​បាន​តក់​ត្រា​ចំនួន​អ្នកជំងឺ Covid-19 ថ្មី ជាង​៩០,០០០​ករណី ក្នុង​រយៈពេល ២៤​ម៉ោង ចំនួន​នេះ​គឺ​ខ្ពស់​ជាង​ប្រទេស​ប្រេ​ស៊ី​ល នាំ​ឲ្យ​ឥណ្ឌា​នេះ ក្លាយជា​ប្រទេស​មាន​ចំនួន​ករណី​ឆ្លង​ច្រើន​ជាងគេ ទី​២ លើ​ពិភពលោក សរុប​ចំនួន ៤.២០៤.៦១៣ នាក់ ។

របាយការណ៍​ត្រឹម​ថ្ងៃ​ទី​៧ កញ្ញា​នេះ បង្ហាញ​ថា ប្រទេស​ឥណ្ឌា​មាន​មនុស្ស​ស្លាប់​ចំនួន ៧១.៦៤២​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត ទី​៣​នៅ​លើ​ពិភពលោក ។ ការ​កើនឡើង​នៃ​អ្នក​ឆ្លង ត្រូវ​បាន​រាយការណ៍​ថា ភាគច្រើន​មក​ពី​រដ្ឋ​ចំនួន​៥ ។ ជាង​៦០% កំពុង​កើត​ចេញពី​រដ្ឋ Andhra Pradesh, Tamil Nadu, Karnataka, Maharashtra និង Uttar Pradesh ដែល​ជា​រដ្ឋ​មាន​ប្រជាជន​ច្រើន​ជាងគេ នៅ​ឥណ្ឌា ។

ការ​កើនឡើង នៃ​អ្នក​ឆ្លង​វីរុស​នេះ បាន​កើតឡើង​នៅ​ពេល ដែល​រដ្ឋាភិបាល​ឥណ្ឌា នៅ​តែ​បន្ត​លើកលែង​ការ​រឹតត្បិត​នានា ដើម្បី​ព្យាយាម​ជំរុញ​សេដ្ឋកិច្ច​អោយ​ងើបឡើង​វិញ ស្រប​ពេល​ដែល​ប្រជាជន​បាត់បង់​ការងារ​រាប់​លាន​នាក់ នៅ​ពេល​មេរោគ Covid-19 បាន​វាយប្រហារ​ចាប់តាំងពី​ខែមីនា កន្លង​មក ។

នា​ពេល​ចុង​ក្រោយ​នេះ ការ​ឆ្លង​នៅ​ប្រទេស​ឥណ្ឌា បាន​កើនឡើង​យ៉ាង​ខ្លាំង ដោយ​ឆ្លង​បន្ថែម​ថ្មី​ជា​រៀងរាល់ថ្ងៃ ច្រើន​ជាង ៧៥.០០០​ករណី ក្នុង​រយៈពេល​៧​ថ្ងៃ ជាប់​ៗ​គ្នា ។ មន្ត្រី​ក្រសួងសុខាភិបាល ក៏​បាន​ធ្វើតេស្ត​ប្រចាំ​ថ្ងៃ ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រទេស បាន​រហូត​ដល់​ជាង​មួយ​លាន​នាក់ ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ