ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃ្លានចំណី ដំរី​១​ក្បាល ស៊ីសំ​រាម​ប្លា​ស្ទិ​ក ដែល​អ្នកទេសចរ​បោះចោល​តាម​ផ្លូវ នៅ​ឥណ្ឌា

3 ឆ្នាំ មុន

ឥណ្ឌា ៖ រូបភាពគួរឱ្យសោកសៅ​ប៉ុន្មាន​សន្លឹក បាន​បង្ហោះ​នៅ​លើ​បណ្តាញ​អ៊ិ​ន​ធើ​ណេ​ត បង្ហាញ​ពី​សត្វ​ដំរី ១​ក្បាល បាន​ប្រើ​ប្រ​ម៉ោ​យ​របស់​វា ស្វែងរក​ចំណី នៅ​ក្នុង​គំនរ​សំរាម​ប្លា​ស្ទិ​ច ដែល​ភ្ញៀវ​ទេសចរ​បោះចោល…

ឥណ្ឌា ៖ រូបភាពគួរឱ្យសោកសៅ​ប៉ុន្មាន​សន្លឹក បាន​បង្ហោះ​នៅ​លើ​បណ្តាញ​អ៊ិ​ន​ធើ​ណេ​ត បង្ហាញ​ពី​សត្វ​ដំរី ១​ក្បាល បាន​ប្រើ​ប្រ​ម៉ោ​យ​របស់​វា ស្វែងរក​ចំណី នៅ​ក្នុង​គំនរ​សំរាម​ប្លា​ស្ទិ​ច ដែល​ភ្ញៀវ​ទេសចរ​បោះចោល នៅ​ក្នុង​រដ្ឋ West Bengal ភាគ​ខាងកើត​ប្រទេស​ឥណ្ឌា ។

លោក Pranab Das ដែល​បាន​ថតរូប​ទាំងនោះ បាន​និយាយ​ថា អ្នកទេសចរ បាន​ចាក​ចេញពី​ទីកន្លែង​កម្សាន្ត ហើយ​បាន​បន្សល់​ទុក​នូវ​គំនរ​សំរាម ។

លោក Pranab Das គឺជា​អ្នកកាសែត​ផ្នែក​កីឡា ដែល​រស់នៅ​ក្នុង​តំបន់​នោះ លោក​បន្ត​ថា លោក​បានឃើញ​ដំរី​នេះ​ផ្ទាល់ វា​កំពុងស៊ី​ប្លា​ស្ទិ​ក ក្នុង​គំនរ​សំរាម​សម្បូរ​ទៅ​ដោយ​ថង​ប្លា​ស្ទិ​ច និង​សំបក​ដប​ជា​ច្រើន ។

លោក​សង្ឃឹមថា រូបថត​ទាំងនេះ នឹង​លើកទឹកចិត្ត​ប្រជាជន​ឲ្យ​ឈប់​បោះចោល​សំរាម ពាស​វាល​ពាស​កាល​ទៀត ។ ហើយ​សំរាម ត្រូវ​តែ​រក្សា​ទុក នៅ​ក្នុង​រថយន្ត​របស់​អ្នក​ដើរ​កម្សាន្ត​ទាំង​អស់នោះ​សិន ។

នៅ​ពេល​ឃើញ​ដំរី​នេះ​កំពុង​ឈរ​ស្វែងរក​ចំណី​ស៊ី​នៅ​លើ​គំនរ​សំរាម​ផ្លា​ស្ទិ​ច ធ្វើ​អោយ​លោក​ឈឺចាប់​ខ្លាំង ។ កាលពីមុន ធ្លាប់​មាន​សត្វ​ដំរី បាន​ស្លាប់​បន្តបន្ទាប់​ពី​ពួក​វា​បាន​ស៊ី​ប្លា​ស្ទិ​ច ដោយ​កាក​សំណល់​ពុល​ទាំងនោះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្រពះ​របស់​វា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ