ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយការបង្ហាញខ្លួនក្នុងការប្រកួតសម្រស់ធំមួយ ម្ចាស់សម្អាងការមួយត្រូវគេចាប់អារម្មណ៍រឿងអាស្រូវឡើងវិញ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងប៉ុន្មានថ្ងៃនេះ អ្នកនាង គង់ សុត្រាវី ដែលត្រូវគេស្គាល់គឺជាម្ចាស់ សម្អាងការមួយទទួលបាននូវការសរសើរយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាង បានក្លាយជាអ្នក…

រាជធានីភ្នំពេញ ៖ ក្នុងប៉ុន្មានថ្ងៃនេះ អ្នកនាង គង់ សុត្រាវី ដែលត្រូវគេស្គាល់គឺជាម្ចាស់ សម្អាងការមួយទទួលបាននូវការសរសើរយ៉ាងខ្លាំង បន្ទាប់ពីអ្នកនាង បានក្លាយជាអ្នក ឧបត្ថម្ភកម្មវិធីប្រកួតសម្រស់ធំមួយ ហើយត្រូវបានម្ចាស់កម្មវិធីលើកមុខលើកមាត់ក្នុងនាម ជាអ្នកជ្រោមជ្រែងកម្មវិធី និងបន្ទាប់ពីអ្នកនាង បង្អួតមុខជំនួញជាច្រើនអមដោយការ ប្រកា សថា ជោគជ័យគ្រប់ផ្នែក ។ អមដោយសារសរសើរពីសម្រស់ផង និងពីជោគជ័យផង អ្នក នាងក៏ត្រូវអ្នកលេងហ្វេសប៊ុកមួយចំនួនចាប់អារម្មណ៍ឡើងវិញ ជុំវិញរឿងអាស្រូវដែលធ្លាប់ កើតមានចំពោះអ្នកនាងនាពេលកន្លងមកនោះផងដែរ ។

This image has an empty alt attribute; its file name is bd76d8d8ec7eb72a15b1ad11b32b1d98.jpg

ការកម្រើកឡើងវិញនៅរឿងអាស្រូវដែលស្ងប់បាត់នេះ គឺអាចមកពីអ្នកនាងលេចធ្លោម្ដង ទៀត នៅក្នុងបណ្ដាញសង្គមក្នុងប៉ុន្មានថ្ងៃនេះ ។ មនុស្សតិចណាស់មិនដឹងពីរឿងអាស្រូវ របស់អ្នកនាង គង់ សុត្រាវី កាលពីអំឡុងចុងខែវិច្ឆិកា ក្នុងឆ្នាំ ២០១៨ ដោយសារតែក្នុង ពេលនោះ អ្នកនាងត្រូវគេទម្លាយរួបថតលើគ្រែជាមួយនឹងឧកញ៉ាល្បីឈ្មោះម្នាក់ ហើយ ក៏ត្រូវភរិយាស្របច្បាប់របស់លោកឧកញ៉ានោះ ទម្លាយសារ និងឯកសារជាច្រើន បញ្ជាក់ ថា អ្នកនាងមានបានដោយសារតែបានពាក់ព័ន្ធនឹងលុយច្រើនម៉ឺនដុល្លារ ដែលលោក ឧកញ៉ានោះបានបោកពីដៃគូជំនួញ ។

មកទល់ពេលនេះ ឧកញ៉ាដែលអ្នកនាងមានរឿងអាស្រូវ នៅតែជាប់ផ្លូវច្បាប់ជុំវិញការបាត់ លុយរាប់លានដុល្លារ បន្ទាប់ពីមានបណ្ដឹង ឯអ្នកនាង គង់ សុត្រាវី ក៏ត្រូវគេសង្ស័យថា គឺ ជាអ្នកទទួលផលពីប្រាក់ដែលបាត់រាប់លានដុល្លារផងដែរក្នុងពេលអ្នកនាង ត្រូវបានគេ ដឹងថា បានពាក់ព័ន្ធនឹងឧកញ៉ា ដែលមានបណ្ដឹងនោះ ទើបធ្វើអោយអ្នកនាងមានប្រាក់ខ្ទង់ លានដុល្លារ បើកហាងកែសម្ផស្សផង និងពង្រីកសម្អាងការផង ។

This image has an empty alt attribute; its file name is e2df5c642b1c1cf7e7c05aa401ccaffa.jpg

អំឡុងពេលមានរឿងអាស្រូវនោះ ភរិយាស្របច្បាប់របស់លោកឧកញ៉ា ដែលចោទថា អ្នក នាង គឺជាជនទី ៣ បានទាំងព្រមានប្ដឹងអ្នកនាង និងសើរើទ្រព្យសម្បត្តិដែលអ្នកនាងមាន ក្នុងមុខជំនួញទាំងឡាយ ព្រោះតែចោទថា អ្នកនាងមានទ្រព្យច្រើនព្រោះតែឧកញ៉ានោះ ផ្ដល់អោយនោះផង ។ ដូច្នេះហើយទើបអ្នកនាង គង់ សុត្រាវី រងការអាម៉ាស់ដល់ថ្នាក់មិន តបត និងបាត់មុខពីក្នុងសង្គមមួយរយៈ ដោយសូម្បីតែគម្រោងសម្ពោធហាង កែ សម្ផស្ស ដែលគ្រោងធ្វើឡើងនៅដើមឆ្នាំ ២០១៩ ក៏ត្រូវលុបចោល ហើយការចេញមុខក្នុងសកម្ម ភាពសង្គមនានា គឺមិនសូវដូចមុន ។

This image has an empty alt attribute; its file name is 57a994a39d576cd25647e6279e7a74ad.jpg

អ្នកនាងទើបតែមានសកម្មភាពលេចមុខលេចមាត់ក្នុងមួយរយៈចុងក្រោយប៉ុណ្ណោះ ដោយ ក្នុងកម្មវិធីប្រកួតសម្រស់ធំមួយនៅផ្សារទំនើប Eon2 កាលពីថ្ងៃទី ៤ កញ្ញា ឆ្នាំ ២០២០ គឺជាវេទិកាដែលជួយលើកមុខអ្នកនាង អោយមានកិត្តិយសក្នុងស្រទាប់មហាជន តែក៏ជា វេទិកាដែលធ្វើអោយអ្នកនាង ត្រូវគេនឹកឃើញរឿងអាស្រូវដែលធ្លាប់បោកបក់ផងដែរ ។ នៅលើហ្វេសប៊ុកផ្លូវការ អ្នកនាង គង់ សុត្រាវី កាលពីប៉ុន្មានម៉ោងមុនអ្នកនាងបានបង្ហាញពី មុខជំនួញជោគជ័យរបស់ខ្លួនទាំងមុខជំនួញសម្អាងការ ហាងកាត់ដេរ ហាងកែសម្ផស្ស និង ជំនួញធំៗផ្សេងទៀត ដោយទទួលបាននូវការស្ញើចសរសើរ ។

This image has an empty alt attribute; its file name is 3ca7d42284f35855c57f103444118e1b.jpg

ប៉ុន្តែទន្ទឹមនឹងការស្ញើចសរសើរ គេឃើញមនុស្សមួយចំនួនលើកឡើងនូវរឿងអាស្រូវរបស់ អ្នកនាង យ៉ាងគួរអោយចាប់អារម្មណ៍ ។ យ៉ាងណាមិញ អ្នកនាង គង់ សុត្រាវី មិនតបត នឹង អ្នកគាស់រំលើងរឿងអាស្រូវដែលធ្លាប់កើតមានកន្លងមកនោះទេ ខណៈដែលអ្នកនាង បានត្រឹមតែរក្សាភាពស្ងាត់ស្ងៀម នៅពេលដំណឹងអាក្រក់រឿងញេចោទថា យកប្ដីគេ និង មានបានដោយសារឧកញ៉ាម្នាក់នោះផ្ដល់អោយច្រើន ត្រូវបានគេគាស់កកាយឡើង ។ អ្នក នាងក៏ទំនងនឹងរងការអាម៉ាស់ម្ដងទៀតផងដែរ បន្ទាប់ពីទើបតែលេចធ្លោរនៅក្នុងសង្គម ជាន់ខ្ពស់ មិនទាន់បានប៉ុន្មានថ្ងៃផង ស្រាប់តែរឿងអាស្រូវកម្រើកមកបោកបក់បែបនេះ ៕ ដោយ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ