ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុប្រធាន IOC ថា​កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​តូ​ក្យូ​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ​ទោះ​មាន​ឬ​គ្មាន​កូ​វី​ដ​១៩

3 ឆ្នាំ មុន

ជប៉ុន ៖ លោក John Coates អនុប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​ប្រាប់​ទី​ភ្នា​ក់​អារ AFP នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ…

ជប៉ុន ៖ លោក John Coates អនុប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) បាន​ប្រាប់​ទី​ភ្នា​ក់​អារ AFP នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ដែល​បាន​ពន្យារពេល នឹង​ត្រូវធ្វើ​ឡើង​នៅ​ឆ្នាំ​ក្រោយ ដោយ​មិន​គិត​ពី​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩​។

លោក John Coates

គូសបញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក មិន​ធ្លាប់​ត្រូវ​បាន​ផ្អាក ឬ​លុប​ចោល​នោះ​ទេ ក្រៅពី​មាន​ព្រឹត្តិការណ៍​សង្គ្រាម​នៅ​ជុំវិញ​ពិភពលោក​។ ហើយ​លោក Coates បាន​ថ្លែង​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ AFP ដោយ​បាន​លើក​ឡើង​ថា ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ នឹង​ចាប់ផ្តើម​ទៅ​តាម​កាលបរិច្ឆេទ​កំណត់ ដែល​ត្រូវ​បាន​កែប្រែ (​កាលបរិច្ឆេទ​ថ្មី​)​។

បុរស​សញ្ជាតិ​អូស្ត្រាលី​វ័យ ៧០​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​ព្រឹត្តិការណ៍​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​មាន ឬ​គ្មាន​កូ​វី​ដ ។ ហើយ​ការ​ប្រកួត​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី ២៣ ខែ កក្កដា ឆ្នាំ​ក្រោយ​។ ហើយ​វា​នឹង​ក្លាយជា​ព្រឹត្តិការណ៍​កីឡា ដែល​ដណ្តើម​យកឈ្នះ​លើ​កូ​វី​ដ ដែល​ជា​ពន្លឺ​នៅ​ចុងបញ្ចប់​នៃ​រូង​ក្រោម​ដី​»​។

បើ​ទោះជា​មានការ​លើក​បែប​នេះ ពី​សំណាក់​អនុប្រធាន IOC យ៉ាងនេះ​ក្តី ប៉ុន្តែ​ប្រទេស​ជប៉ុន​នៅ​តែ​ត្រូវ​បាន​បិទទ្វារ​យ៉ាង​ទូលំទូលាយ សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ដែល​ធ្វើ​ឱ្យ​មានការ​ចោទសួរ​ថា តើ​ព្រឹត្តិការណ៍​កីឡា​នេះ​អាច​បន្ត​ទៅ​រួច​ដែរ​ឬទេ? ខណៈ​ដែល​មន្ត្រី​ជំនាញ​របស់​ជប៉ុន ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពួក​គេ​នឹង​មិន​បន្ត​ពន្យារពេល​សម្រាប់​ព្រឹត្តិការណ៍​នេះ ជា​លើក​ទី​២ ឲ្យ​លើស​ពី​ឆ្នាំ ២០២១ ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ